សេដ្ឋកិច្ច
រថភ្លើងល្បឿនលឿនថ្មីនឹងដាក់ឱ្យដំណើរការឆាប់ៗ
ក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុន របស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដែលបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅ។
រថភ្លើងល្បឿនលឿនថ្មីម៉ាក KiHa 183 Series DMUចំនួន ១១ គ្រឿង នឹងដាក់ឱ្យដំណើរការឆាប់ៗនេះ បន្ទាប់ពីកែសម្រួលបច្ចេកទេសតម្រូវតាមផ្លូវដែករួចរាល់ ខណៈម៉ោង និងខ្សែរត់ក្រុមហ៊ុនបានរៀបចំរួចរាល់ហើយ។
លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៤ នេះថា ផ្លូវដែកម្ពុជាមានយូរមកហើយ គ្រាន់តែខ្វះមធ្យោបាយដំណើការ។ លោកថា ការដាក់ឱ្យដំណើរការរថភ្លើងល្បឿនលឿននេះ នឹងបង្កើនមធ្យោបាយដឹកជញ្ជូនបន្ថែមទៀតនៅក្នុងប្រទេស។
លោក ឧកញ៉ា លឹម ហេងលើកឡើងថា៖ «បើយើងមានផ្លូវដែកដឹកជញ្ជូនកាន់តែល្អប្រសើរ គឺយើងមានជម្រើសច្រើនក្នុងការដឹកជញ្ជូន ដែលជាផ្នែកមួយចូលរួមកាត់បន្ថយថ្លៃដើម»។
លោក ឧកញ៉ា លឹម ហេង សង្ឃឹមថា នឹងមានការដឹកជញ្ជូនផលិតផលក្នុងស្រុកឱ្យបានច្រើនកាន់តែល្អប្រសើរ ដែលបច្ចុប្បន្ន មានការបំបែកខ្នែងច្រើន ដឹកជញ្ជូនតាមផ្លូវដែក។
បច្ចុប្បន្នកម្ពុជាមានផ្លូវដែកចំនួនពីរខ្សែរ គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ខេត្តព្រះសីហនុ បណ្តាញផ្លូវដែកនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group ខណៈរដ្ឋាភិបាលបានកែលម្អផ្លូវដែកដែលមានស្រាប់ទៅជាផ្លូវរថភ្លើងល្បឿនលឿន៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ