Connect with us

ព័ត៌មានអន្ដរជាតិ

៣ ប្រទេសនៅ អាស៊ាន ក្លាយជាមុខព្រួញទេសចរណ៍ល្បីៗទាំង ១០ របស់ ចិន

បានផុស

នៅ

ប្រទេសចំនួន ៣ ប្រចាំនៅតំបន់អាស៊ានដែលមានដូចជា ថៃ សិង្ហបុរី និងវៀតណាមស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតចំនួន ១០ របស់អ្នកដំណើរចិន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាប់នៃទិវាពលកម្មរយៈពេល ៥ របស់ប្រទសចិនដែលទើបតែបញ្ចប់កាលពីចុងសប្ដាហ៍ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយផ្អែកលើទិន្នន័យនៃការកក់ជើងហោះហើរនៅក្នុងវេទិកាចិន Qunar បានឲ្យដឹងថា ប្រទេសថៃគឺជាមុខព្រួញដ៏ពេញនិយមបំផុតសម្រាប់ទេសចរចិនហោះទៅលេងកម្សាន្ត បន្ទាប់មកគឺប្រទេសជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌូណេស៊ី វៀតណាម សហរដ្ឋអាមេរិក ហ្វីលីពីន និងអូស្ត្រាលី ។

ទន្ទឹមនោះ ទិន្នន័យពីវេទិកាអនឡាញ Ctrip ក៏បានបង្ហាញផងដែរថា ការកក់ជើងហោះហើរសម្រាប់ប្រទេសថៃ និងម៉ាឡេស៊ីមានសន្ទុះកើនឡើងជាង ៣០ ភាគរយ និងកើនទ្វេដងសម្រាប់ប្រទេសសិង្ហបុរី ចំណែកប្រទេសវៀតណាមស្ថិតក្នុងបញ្ជីនៃទិសដៅវិស្សមកាលដែលពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរចិន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដែលគេស្គាល់ថា “សប្តាហ៍មាស” នៅក្នុងប្រទេសចិន ។

ស្របពេលជាមួយគ្នានេះ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែលហោះទៅលេងនៅ​វៀតណាម​ហាក់បង្ហាញសញ្ញាប្រសើរឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ខណៈគិតត្រឹមពេលនេះ ប្រទេសវៀតណាមទាក់ទាញភ្ញៀវទេសចរចិនជាង ១.២ លាននាក់ ពោលគឺជិត ៦០ ភាគរយនៃតួលេខសរុបកាលពីឆ្នាំមុន ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុនប្រទេសថៃបានឈានដល់គោលដៅទេសចរណ៍ចំនួន ២៨ លាននាក់ ស្របពេលមុខព្រួញសម្រាប់ឆ្នាំ ២០២៤ នេះវិញ រដ្ឋាភិបាលបានកំណត់ទិសដៅការមកលេងកម្សាន្តរបស់អ្នកទេសចរជាង ៣៤ លាននាក់ ខណៈវៀតណាមកើបបានភ្ញៀវទេសចរបរទេសចំនួន ១២.៦ លាននាក់កាលពីឆ្នាំមុន ឬប្រហែល ៧០ ភាគរយនៃកម្រិត មុនរោគរាតត្បាតកូវីដ ១៩ ហើយនៅឆ្នាំនេះ វៀតណាមដាក់​គោលដៅ​ ១៨ ​លាននាក់ ​៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ តាំងពីចប់សង្ក្រាន្តមក ថៃ ធ្ងន់ធ្ងរខ្លាំងដោយសារកូវីដ ឯអ្នកស្លាប់ ក៏មានច្រើនទៅៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ឥណ្ឌូណេស៊ីគ្រោងនាំចូល​​គោ-ក្របី​៤០ម៉ឺនក្បាលនៅឆ្នាំ២០២៥ ដើម្បីជួយកម្មវិធីផ្ដល់អាហារឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អាមេរិកស៊ើបអង្កេតលើរថយន្ត Tesla ប្រហែល ២.៦ លានគ្រឿង ក្រោយ​​រអាក់​រអួល​​​មុខងារ​

ព័ត៌មានជាតិ១៨ នាទីutes មុន

ឆ្នាំ ២០២៤ ស្រូវ និងដំណាំរួមផ្សំ ជាង ១៦ ម៉ឺនហិតា រងការប៉ះពាល់ ខូចខាត ដោយសារគ្រោះរាំងស្ងួត

ព័ត៌មានជាតិ៣១ នាទីutes មុន

អភិបាលរាជធានី ណែនាំ មន្ទីរជំនាញ សិក្សាបន្ថែម និងជំរុញការស្ដារប្រឡាយ ដើម្បីរំដោះទឹកកុំឱ្យលិចលង់នារដូវវស្សា

ព័ត៌មានជាតិ៤១ នាទីutes មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៨ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម