Connect with us

ព័ត៌មានជាតិ

ទូតសហភាពអឺរ៉ុប ថា កម្ពុជា​មានសក្តានុពលខ្លាំងក្នុងការទាក់ទាញវិនិយោគពីសហភាពអឺរ៉ុបថែមទៀត

បានផុស

នៅ

លោកឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុប បញ្ជាក់ជូនអនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា ថា កម្ពុជា មានសក្តានុពលខ្លាំងក្នុងការទាក់ទាញការវិនិយោគពីសហភាពអឺរ៉ុបបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លើកឡើងថា កម្ពុជា​មានសក្តានុពលយ៉ាងខ្លាំងក្នុងការទាក់ទាញការវិនិយោគបន្ថែមពីសហភាពអឺរ៉ុប ហើយក្នុងអាណត្តិបេសកកម្មការទូតរបស់លោក នៅកម្ពុជាពេលនេះ ផ្ដល់អាទិភាពលើការងារចំនួន៣ គឺ១) ការពង្រឹងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងសហភាពអឺរ៉ុប ២) ការលូតលាស់បៃតង ដែលផ្អោតលើបរិស្ថាន ការអភិវឌ្ឍដោយចីរភាព និងថាមពលបៃតង និង៣) អភិបាលកិច្ច។

ការលើកឡើងខាងលើរបស់លោកឯកអគ្គរដ្ឋទូតសហភាពអឹរ៉ុប ក្នុងឱកាសដែលលោកបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ លោក ប្រាក់ សុខុន បានលើកឡើងពីចំណងការទូតដ៏រឹង​មាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងសហភាពអឺរ៉ុប លើវិស័យជាអាទិ៍​ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ វិនិយោគ អប់រំ បរិស្ថាន​ បោសសម្អាតមីន និងអភិបាលកិច្ចល្អ ជាដើម។ លោក ប្រាក់ សុខុន លើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងកម្ពុជា នៅតែមានទំហំធំ ហើយមិនថមថយឡើយ។ លោក ក៏បានរម្លឹក​ និងអរគុណចំពោះការកៀគរជំនួយរបស់សហភាពអឹរ៉ុបប្រមាណ ៤៤០លានអឺរ៉ូ ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិនេះ។

លោក ប្រាក់ សុខុន ក៏បានប្រាប់លោកទូតអំពីការងារអាទិភាពរបស់ព្រឹទ្ធសភានៃកម្ពុជា ក្នុងនីតិកាលទី៥​ ក្រោមការដឹកនាំដោយសម្ដេចតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងដើរតួនាទីដ៏សំខាន់លើការទូតសភា ដែលនេះជាកិច្ចការងារអាទិភាពមួយរបស់សម្ដេចតេជោ។ លោក សង្ឃឹមថា ព្រឹទ្ធសភាកម្ពុជា និងសភានៃសហភាពអឺរ៉ុប នឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត នៅពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៤ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម