ព័ត៌មានជាតិ
កាកបាទក្រហមខេត្តកំពង់ចាម បានទទួលថវិកាមូលនិធិជាង៦៥ម៉ឺនដុល្លារ ដើម្បីទុកប្រើប្រាស់លើការងារមនុស្សធម៌
ក្នុងពិធីអបអរ ខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ និង ពិធីប្រកាសទទួលស្គាល់ គណៈកិត្តិយសសាខា អាណត្តិទី៥ នៅសាលាខេត្កកំពង់ចាម នាព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៤ គណកម្មាធិការសាខា បានទទួលថវិកាមូលនិធិជាង៦៥ ម៉ឺនដុល្លារអាមេរិក ដើម្បីទុកទ្រទ្រង់ប្រើប្រាស់លើការងារមនុស្សធម៌។

ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេតកំពង់ចាម អាណត្តិទី៥ និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់នូវទំនុកចិត្ត ក៏ដូចជាបានផ្ដល់នូវឱកាសឲ្យរូបលោក បានបំពេញបេសកកម្ម មនុស្សធម៌ដ៏ឧត្តុង្គឧត្តម ជូនប្រជាជន និងសង្គមជាតិជាពិសេសក្នុងខេត្តកំពង់ចាម។

លោកក៏បានថ្លែងបង្ហាញនូវសេចក្តីគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលបានខិតខំបំពេញសកម្មភាពមនុស្សធម៌យ៉ាងផលផុស មិនខ្លាចនឿយហត់ ប្រកបដោយទឹកចិត្តមោះមុត សណ្ដុសប្រណី រួមចំណែក ជួយសម្រួលទុក្ខលំបាក ដល់ជនមេរងគ្រោះ និងជនរងគ្រោះ គ្រប់ទីកន្លែង ដែលបានជួបវិបត្តិដូចជា គ្រោះមហន្តរាយ ជំងឺឆ្លងរាតត្បាត និងវិបត្តិនានា ។ឪ

ម្យ៉ាងទៀត កាកបាទក្រហមកម្ពុជាតែងតែសហការយ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល បំពេញតួនាទីមនុស្សធម៌យ៉ាងសំខាន់ ដែលបានជួយដល់គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ចូលរួមកាត់បន្ថយអត្រាក្រីក្រ លើកកម្ពស់សុខមាលភាព និងកម្រិតជីវភាព និងដោះស្រាយទាន់ពេលចំពោះ បញ្ហារជាយថាហេតុនានា ដែលទាំងអស់នេះ ស្របតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយថាមពល និងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ







-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?