Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ បញ្ជូន​នាវា​ចម្បាំង​​ទៅ​ឥណ្ឌូប៉ាស៊ីហ្វិក ​បើ​ទោះ​ស្ថានភាព​សមុទ្រ​ចិន​ខាង​ត្បូង​កាន់​តែ​តាន​តឹង

បានផុស

នៅ

នាវា​ចម្បាំង​ចំនួន ២​គ្រឿង របស់​អាល្លឺម៉ង់ បាន​​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ហើយ កាល​​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ដើម្បី​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​នៅ​​ក្នុង​តំបន់ អំឡុង​ពេល​ដែល​​ភាព​តានតឹង​​រវាង​ចិន និង​តៃវ៉ាន់​ ហាក់​មិន​ថមថយ​សោះ​ឡើយ​នៅ​ក្នុង​ជម្លោះ​ដែន​​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា។

នាវា Frankfurt am Main (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Boris Pistorius រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់ បាន​​ថ្លែង​ថា ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង បាន​បង្កើត​​ជា​ការ​ដាក់​សម្ពាធ​លើ​សេរីភាព​នៃ​វិស័យ​នាវាចរណ៍ និង​​ពាណិជ្ជកម្ម ខណៈ​ដែល​លំហូរ​នៃ​ការ​ជួញ​ដូរ​របស់​អឺរ៉ុប​​ប្រមាណ​៤០%​ត្រូវ​ឆ្លង​កាត់​ដែន​ទឹក​ជម្លោះ​​មួយ​នេះ។

​នាវា​ចម្បាំង​ទី​១​របស់​អាល្លឺម៉ង់ ឈ្មោះ Frankfurt am Main បាន​ចេញ​ដំណើរ​ពី​​ទីក្រុង Wilhelmshaven ខណៈ​ដែល​នាវា​ទី​២ ឈ្មោះ Baden-Wuerttemberg ធ្វើ​ដំណើរ​ចេញ​​ពី​កំពង់ផែ​ Rota នៃ​​ប្រទេស​អេស្ប៉ាញ​។ នាវា​ចម្បាំង​ទាំង​២​គ្រឿង នឹង​ជួប​គ្នា​លើ​ផ្ទៃ​សមុទ្រ ហើយ​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង Halifax ប្រទេស​កាណាដា មុន​ទៅ​ដល់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

នាវា​អាល្លឺម៉ង់ នឹង​ត្រូវ​ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​​ថា នាវា​ទាំង​នោះ​អាច​នឹង​ចូល​ចត​នៅ​​ច្រក​សមុទ្រ​តៃវ៉ាន់ ដូច​ដែល​សហរដ្ឋ​​អាមេរិក​​បាន​ធ្វើ​​ពី​មុន​ដែរ​ឬ​​ក៏​អត់។ យ៉ាង​​ណា​មិញ បើ​ចូល​ច្រក​សមុទ្រ​តៃវ៉ាន់​មែន​នោះ ទង្វើ​នេះ​នឹង​​ធ្វើ​ឲ្យ​​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​របស់​អាល្លឺម៉ង់​​​ មាន​ភាព​រសាប់រសល់​ដេក​មិន​លក់​​​​បក់​មិន​ល្ហើយ​ជាក់​ជា​មិន​ខាន។

លោក Pistorius បាន​និយាយ​ថា “ចាប់​តាំង​ពី​នាវា​កង​ទ័ព​ជើង​ទឹក​​សម្ព័ន្ធមិត្ត​​ធ្លាប់​ចូល (ច្រក​សមុទ្រ​តៃវ៉ាន់) វា​​ប្រាកដ​​ណាស់​ក៏​​ជា​ជម្រើស​មួយ​ដែរ​សម្រាប់​យើង។ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ច្បាស់លាស់​​មិន​ទាន់​ពិចារណា​នៅ​ឡើយ​ទេ”។

សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០២១ អាល្លឺម៉ង់ បាន​បញ្ជូន​នាវា​ចម្បាំង​១​គ្រឿង ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​​ចូលរួម​ជាមួយ​ប្រទេស​លោក​ខាង​លិច​ដទៃ​ ក្នុង​ការ​ពង្រីក​វត្តមាន​យោធា​​របស់​ពួក​គេ​នៅ​ក្នុង​តំបន់ ជុំវិញ​ភាព​​អាសន្ន​នៃ​​មហិច្ឆតា​កាន់កាប់​ដែន​ទឹក​របស់​មហាយក្ស​ចិន។

សមុទ្រ​ចិន​ខាង​ត្បូង ប្រៀប​ដូច​ជា​សាច់​ខ្លាញ់​មួយ​ដុំ ដែល​មាន​សក្ដានុពល​ខ្លាំង​ចំពោះ​ចរាចរណ៍​ទំនិញ​អន្តរជាតិ​ក្នុង​តម្លៃ​​ជាង ៣​ទ្រីលាន​ដុល្លារ​ឯណោះ​ជា​ប្រចាំ​ឆ្នាំ។ ចិន​បាន​ទាមទារ​អធិបតេយ្យភាព​ភាគ​ច្រើន​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​ក្នុង​នោះ​​បូក​រួម​ទាំង​​ផ្ទៃ​​ទឹក​ដែល​ត្រូវ​​បាន​អះអាង​ដោយ​ ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ព្រុយណេ ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៩ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក គួច ចំរើន ផ្ដាំមន្ត្រីសុខាភិបាលឱ្យមានទំនាក់ទំនងល្អជាមួយពលរដ្ឋ ពិសេសអ្នកប្រើ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម