Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក គ្រោងសង់បន្ទាយទ័ពនៅ ឋានព្រះចន្ទ

បានផុស

នៅ

ជាមួយក្តីកង្វល់ថា ចិននិងរុស្ស៊ី កំពុងប្រែក្លាយលំហអវកាសទៅជាសមរភូមិថ្មីប្រឆាំងលោកខាងលិច មន្ត្រីជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋអាមេរិកលោក Ken Calvert បានលើកឡើងថា កងយោធាក្នុងជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីន អាចនឹងទៅសង់បន្ទាយនៅឋានព្រះចន្ទ នារយៈពេលប៉ុន្មានឆ្នាំខាងមុខ។

(រូបថត៖ The Hill)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, តំណារាស្រ្តប្រចាំរដ្ឋកាលីហ្វ័រញ៉ារូបនេះ បាននិយាយនៅឯវេទិកា Hill & Valley ស្តីពីសន្តិសុខ AI កាលពីសប្តាហ៍មុនថា អាមេរិកត្រូវប្រាកដថា ខ្លួនឈានមុខគេចំពោះរឿងនេះ។ លោកក៏សម្តែងក្តីកង្វល់ជាពន់ពេកអំពីផែនការរបស់រុស្ស៊ី ដែលសង្ស័យដាក់អាវុធនុយក្លេអ៊ែរនៅក្នុងលំហអវកាសផងដែរ ហើយថែមចោទប្រកាន់ទីក្រុងមូស្គូ គំរាមសម្លុតពិភពលោកទៀតផង។

នៅពេលសួរថាតើសហរដ្ឋអាមេរិក នឹងធ្វើអ្វីដើម្បីឈ្នះការប្រកួតប្រជែងនៅសមរភូមិអវកាសថ្មីនេះ លោក Calvert បានរម្លឹកថា អង្គការណាសា​ មានផែនការវិលត្រលប់ទៅឋានព្រះចន្ទវិញនៅឆ្នាំ២០២៥ ឬ២០២៦។ ទន្ទឹមនឹងនោះ សមាជិកសភារូបនេះថែមទាំងព្យាករទៀតថា យោធាអាមេរិក ក៏នឹងដើរតួយ៉ាងសកម្មក្នុងការឈរជើងលើភពនានា ក្រៅពីផែនដីផងដែរ។

(រូបថត៖ Space)

លោកគូសបញ្ជាក់ថា “ខ្ញុំគិតថា កងកម្លាំងអវកាសនឹងចូលរួមសកម្មបំផុតក្នុង ប្រតិបត្តិការទៅឋានព្រះចន្ទនៅថ្ងៃណាមួយ ហើយកិច្ចពិភាក្សាអំពីរឿងនោះកំពុងបន្ត។ ជាក់ស្តែង ប្រទេសចិនប្រហែលជានឹងដាក់យោធាលើឋានព្រះចន្ទ ប៉ុន្តែគ្មានអ្វីត្រូវងឿងឆ្ងល់ទេ ខ្ញុំជឿថា យើងក៏នឹងមានបន្ទាយលើព្រះចន្ទផងដែរ ពោលគឺប្រហែលជានៅចុងទសវត្សរ៍នេះតែម្តង”។

ពាក់ព័ន្ធបញ្ហានេះដែរ​ ទីក្រុងមូស្គូ បានច្រានចោលយ៉ាងដាច់អហង្ការចំពោះមតិអះអាងដែលថា ខ្លួនកំពុងរៀបគម្រោងដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅក្នុងលំហអវកាស ហើយថ្កោលទោសការចោទប្រកាន់បែបនេះថា គ្រាន់តែជាលេសបោកបញ្ឆោតរបស់សេតវិមាន ដើម្បីប្រមែប្រមូលលុយបន្ថែម យកទៅជួយអ៊ុយក្រែនប៉ុណ្ណោះ។ 

(រូបថត៖ Nasa)

ងាកទៅប្រទេសចិនឯណោះវិញ ទីក្រុងប៉េកាំងបានទទូចថា ខ្លួនខិតខំប្រើប្រាស់លំហអវអាកាសសម្រាប់តែមធ្យោបាយសន្តិវិធីប៉ុណ្ណោះ ខុសពីការចោទប្រកាន់របស់អាមេរិក ទាំងស្រុង។

សូមជម្រាបថា ប៉ុន្មានឆ្នាំមកនេះ រុស្ស៊ីនិងចិនបានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកអវកាសជាមួយគ្នា និងកំពុងរួមគ្នាដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីសាងសង់ស្ថានីយ៍ស្រាវជ្រាវព្រះចន្ទអន្តរជាតិ ខណៈគម្រោង នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០៣០៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក បញ្ជា ណាសា ឲ្យបង្កើតល្វែងម៉ោងស្តង់ដា សម្រាប់ ឋានព្រះចន្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៣ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម