ព័ត៌មានជាតិ
សហគមន៍កសិកម្មគំរូមួយ នៅស្រុកភ្នំព្រឹកផលិតបន្លែសុវត្ថិភាពមួយថ្ងៃបានជាង ១៥០០ គីឡូក្រាមលក់ចែកចាយលើទីផ្សារ
សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា បង្កើតឡើងផ្តើមពីការសហការរួមគ្នាជាក្រុមជាមួយប្រជាកសិករក្នុងមូលដ្ឋានក្នុងអំឡុងឆ្នាំ២០០៩ មានទីតាំងស្ថិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយក្នុងនោះមានកសិករ ដាំដំឡូង ពោត សណ្តែកសៀងជាដើម បានចូលរួមជាសហគមន៍កែប្រែការដាំដុះប្រភេទដំណាំពីដំឡូង ពោត សណ្តែក ជំនួសដោយផ្លែឈើហូបផ្លែវិញ ក្នុងនោះមានដូចជា តាង៉ែន និង ស្វាយ វិញ។
ប៉ុន្តែការដាំដំណាំហូបផ្លែទាំងនោះ ក៏មានកត្តាប្រឈមនិងបញ្ហាខ្លះៗមិនអាចដំណើរការតាមការរំពឹងទុក។ ដល់ឆ្នាំ២០១៩ សហគមន៍បានចាប់យកបន្លែសុវត្ថិភាពជំនួសវិញដោយប្រើប្រាស់ផ្ទះសំណាញ់រហូតដល់បច្ចុប្បន្ន។ នេះជាការលើក ឡើងពីលោក ហ៊ុន វត្ថា ប្រធានសហគមន៍បានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅថ្ងៃទី៨ ខែឧសភានេះ។
ការផ្ដោតទៅលើបន្លែសុវត្ថិភាពដោយប្រើផ្ទះសំណាញ់តាមស្តង់ដានេះ ប្រជាកសិករក្នុងសហគមន៍អាចផលិតបានប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ខណះទីផ្សារក្នុងស្រុកក៏មិនមានការរាំងស្ទះនោះដែរ។
កសិករអាចផលិតបន្លែផ្សេងៗបាន តែត្រូវចំណាយថវិកាដើម្បីធ្វើផ្ទះសំណាញ់ជាមុន។ ដោយសារតែបន្លែសុវត្ថិភាពមានទីផ្សារល្អ សហគមន៍ក៏កំពុងគ្រោងពង្រីកផ្ទៃដី ៦០ ហិកតាបន្ថែមទៀត។ លោក ហ៊ុន វត្ថា បានបន្ថែម។
ប្រធានសហគមន៍រូបនេះមើលឃើញពីការរីកចម្រើនឆ្លងពីមួយដំណាក់កាលទៅមួយដំណាក់កាល ចាប់ពីផ្ទះសំណាញ់មានត្រឹម ៣០ ខ្នង រហូតដល់បច្ចុប្បន្នក្នុងសហគមន៍មានផ្ទះសំណាញ់រហូតដល់ ៣៥៥ ខ្នង។
បើតាមលោក វត្ថា បច្ចុប្បន្នសហគមន៍ដាំដុះបន្លែសុវត្ថិភាពមានដូចជា ស្ពៃក្ដោប ខាត់ណាដើម ខាត់ណាផ្កាស ផ្កាខាត់ ណាខៀវ ផ្កាខាត់ណាលឿង ផ្កាខាត់ណាស្វាយ និង ផ្កាខាត់ណាទឹកក្រូច ក្នុងនោះក៏មានស្ពៃក្រញាញ់ ប៉េងប៉ោះ ឆឺររី និងម្ទេ សហាវ៉ៃ ជាដើម។ ប៉ុន្តែនៅឆ្នាំនេះ ដោយសារតែរលកកម្តៅបានធ្វើឲ្យទិន្នផលនាំចូលទីផ្សារថយចុះនៅត្រឹម ៨០០ គីឡូក្រាម ប៉ុណ្ណោះក្នុងមួយថ្ងៃ ខណះឆ្នាំកន្លងទៅ ក្នុងមួយថ្ងៃប្រមូលបានចន្លោះពី ១៥០០-២០០០ គីឡូក្រាម ហើយតម្លៃទីផ្សារក្នុងស្រុករក្សាលំហ្នឹងបានល្អផងដែរ។
មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងដែរថា សហគមន៍ពន្លឺថ្មីពេជ្យចិន្តាគឺជាសហគមន៍ឈានមុខគេផ្នែកផលិតបន្លែសុវត្ថិភាព តែកសិករក៏ត្រូវទាមទារមានធនធានខ្លះសម្រាប់ជាសមាជិក ដោយសារតែតម្រូវការចំណាយថវិការជាង ១ ពាន់ ដុល្លារ ដល់ជាង ២ ពាន់ដុល្លារ ក្នុងការរៀបចំផ្ទះសំណាញ់ទៅតាមទំហំតូចឬធំ។
មន្ត្រីដដែលបន្តថា ដោយសារតែសហគមន៍បានបោះជំហានល្អប្រសើរពី១ឆ្នាំទៅ១ឆ្នាំ បានទាញកំណើនសេដ្ឋកិច្ចគ្រួសារសមាជិកសហគមន៍មានភាពរីកចម្រើន។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក ឈឹម វជរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង អមដំណើរលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះជួបសំណេះសំណាលនិងស្វែងយល់សក្តានុពលសេដ្ឋកិច្ចព្រមទាំងផ្តល់គោលការណ៍បង្កើតសហគមន៍ទំនើបបែបថ្មីដល់សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តាស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សហគមន៍លេចធ្លោក្នុងតំបន់នេះ មានលទ្ធភាពក្នុងការផលិតបន្លែសុវត្ថិភាព មានផែនការច្បាស់លាស់ ផលិតរួម លក់រួម ផលប្រយោជន៍រួម ខណះបច្ចុប្បន្នមានផ្ទះសំណាញ់ចំនួន ៣៥៥ ខ្នង អាចផលិតបានដូចជា ស្ពៃក្តោប ខាត់ណាផ្កាស ផ្កាខៀវ ផ្កាលឿង អាចផ្គត់ផ្គង់លើទីផ្សារពី ១,៥០០គ.ក្រទៅ ២,០០០គ.ក្រ ក្នុង១ថ្ងៃ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ