Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ត្រៀម​កម្លាំង​យោធា​រួច​ស្រេច សម្រាប់​ថ្ងៃ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ថ្មី

បានផុស

នៅ

យោធា​តៃវ៉ាន់ បាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​រួច​​ជា​ស្រេច សម្រាប់​​ពិធី​​​ស្បថ​ចូល​​កាន់​តំណែង​ប្រធានាធិបតី​​ថ្មី​របស់​ខ្លួន​​នា​ថ្ងៃ​ទី​២០ ខែ​ឧសភា​​ខាង​មុខ។ ការ​ត្រៀម​កម្លាំង​យោធា​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ទប់ទល់​នឹង​សកម្មភាព​​​មិន​ប្រក្រតី​ណា​មួយ​របស់​ចិន។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា។

លោក Lai Ching-te (រូបភាព៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Po Horng-huei រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​​​និយាយ​ថា “មុន​និង​ក្រោយ​ថ្ងៃ​ទី​២០​ឧសភា យោធា​ជាតិ​យើង​នឹង​ប្រកាន់​ខ្ជាប់​នូវ​​តម្រូវការ​ត្រៀម​ខ្លួន​​​រួច​រាល់​សម្រាប់​ការ​ប្រយុទ្ធ​​ និង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត​លើ​ការ​បំផ្លាញ​​ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់ ដោយ​ភាគី​ខាង​ក្រៅ”។ លោក​បន្ថែម​ថា សកម្មភាព​យោធា​ចិន​នៅ​ក្នុង​ និង​ជុំវិញ​ច្រក​សមុទ្រ​តៃវ៉ាន់ កំពុង​​បង្ក​ជា​អស្ថិរភាព​ចំពោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ទាំង​មូល។

ចិន ដែល​តែង​​​​ចាត់​ទុក​តៃវ៉ាន់​ជា​​​អធិបតេយ្យភាព​របស់​ខ្លួន មាន​ការ​មិន​ពេញ​ជា​ខ្លាំង​ចំពោះ​លោក Lai Ching-te ដែល​ជា​ប្រធានាធិបតី​ជាប់​​ឆ្នោត​ថ្មី ហើយ​ជឿ​ជាក់​ថា លោក​គឺ​ជា​ជន​ផ្ដាច់​ខ្លួន​និយម និង​តែង​តែ​ជំទាស់​នឹង​សកម្មភាព​របស់​ចិន។

​មិន​ខុស​ពី​លោក​ស្រី Tsai Ing-wen ដែល​ជា​​ប្រធានាធិបតី​ទើប​អស់​អាណត្តិ លោក Lai ក៏​នៅ​រក្សា​ជំហរ​​​បដិសេធ​ផង​ដែរ​នូវ​ការ​អះអាង​​របស់​ចិន​ ដែល​ចង់​បាន​តៃវ៉ាន់​មក​កាន់កាប់។ លោក Lai ថា មាន​តែ​ប្រជាពលរដ្ឋ​តៃវ៉ាន់​ប៉ុណ្ណោះ​​ដែល​អាច​សម្រេច​ជោគ​វាសនា​ខ្លួន​ឯង​បាន។

រូបភាព៖ AP

សូម​បញ្ជាក់​ថា កំឡុង​ពេល​៤​ឆ្នាំ​ចុង​ក្រោយ យោធា​ចិន​តែង​បង្កើន​សកម្មភាព​របស់​ខ្លួន​នៅ​ក្បែរ​កោះ​តៃវ៉ាន់​ជា​និច្ច ដូចជា ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ហោះ​រំលង​​​​ខ្សែ​បន្ទាត់​ព្រំដែន​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​ដើម។ បន្ទាត់​ព្រំដែន​ច្រក​សមុទ្រ​នេះ មិន​ត្រូវ​​បាន​ចិន​ទទួល​ស្គាល់​នោះ​ឡើយ។

នៅ​ក្នុង​ឆ្នាំ​២០២២ ចិន​បាន​ធ្វើ​សមយុទ្ធ​​យោធា​ធំ​មួយ ក្បែរ​កោះ​តៃវ៉ាន់ ក្រោយ​​ពី​​​​​លោក​ស្រី Nancy Pelos ប្រធាន​សភា​អាមេរិក​ បាន​​ធ្វើ​ដំណើរ​ទស្សនកិច្ច​​នៅ​​ក្រុង​តៃប៉ិ។ បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​២០២៣ ចិន​ក៏​បាន​ធ្វើ​សមយុទ្ធ​​ដូច​គ្នា​នេះ​មួយ​ទៀត ក្រោយ​ពេល​លោក​ស្រី Tsai Ing-wen បាន​ទៅ​ជួប​លោក Kevin McCarthy ដែល​ឡើង​កាន់​តំណែង​​ជា​ប្រធាន​សភា​​ថ្មី នៅ​សហរដ្ឋ​អាមេរិក៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម