Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ក្រសួងអប់រំ នឹងចាត់វិធានការច្បាប់លើគ្រូបង្រៀនណាអនុវត្តខុស​គោលការណ៍ក្រសួង

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ០៨ ឧសភា នេះ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​អនុវត្ត​វិធានការ​ច្បាប់​ទៅ​លើ​គ្រូបង្រៀន​ទាំងឡាយ​ណា​ដែល​អនុវត្ត​ខុស​គោលការណ៍​ដែល​ក្រសួង​ដាក់​ចេញ​ទៅតាម​ជាក់ស្ដែង និង​ទៅតាម​កម្រិត​ទោស​នីមួយៗ មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​សហ​លក្ខន្តិក​មន្ត្រីរាជការ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

កាលពី​ថ្ងៃ​ទី ០៧ ខែ​ឧសភា ឆ្នាំ ២០២៤ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ធ្វើការ​ហាមឃាត់​គ្រឹះស្ថានសិក្សា​សាធារណៈ​មិន​ត្រូវ​បង្ខិតបង្ខំ​សិស្ស​ឱ្យ​រៀន​គួរ និង​មិន​ត្រូវ​យក​មេរៀន ឬ លំហាត់​បង្រៀន​គួរ ដើម្បី​ធ្វើជា​វិញ្ញាសា​ប្រឡង​ឡើយ បន្ទាប់ពី​ក្រសួង​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ត្អូញត្អែរ​របស់​មាតាបិតា អ្នកអាណាព្យាបាល សិស្ស​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​លំបាក​ក្នុង​ការ​រ៉ាប់រង​ចំណាយ​លើ​ការ​រៀន​បន្ថែម​ក្រៅ​ម៉ោង ឬ រៀន​គួរ របស់​កូនៗ ទាំង​នៅ​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា ព្រមទាំង​បាន​ភ្ជាប់​ទៅ​នឹង​បាតុភាព​អវិជ្ជមាន ដែល​បង្កឡើង​ដោយ សកម្មភាព​បង្រៀន​គួរ ដូចជា​ការ​ចេញ​វិញ្ញាសា​ប្រឡង​ប្រចាំខែ ប្រចាំ​ឆមាស​នូវ​លំហាត់ ឬ ខ្លឹមសារ ដូច​ទៅ​នឹង​ការ បង្រៀន​គួរ​រួច ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​សិស្ស​មិនបាន​រៀន​គួរ និង​ជាពិសេស​បង្កើត​គម្លាត វិសមភាព​យ៉ាង​ច្រើន​សម្រាប់​កុមារ​ក្រីក្រ​ជួប​ការ​លំបាក ​គ្មាន​លទ្ធភាព​រៀន​គួរ​បន្ថែម។

លោកស្រី​បាន​បន្ត​ថា កន្លងមក​ក្រសួង​តែងតែ​ដាក់​ចេញ​នូវ​សេចក្ដីណែនាំ​ជាច្រើន​ដើម្បី​ឱ្យ​សាលា​រៀន​គ្រប់​កម្រិត​ថ្នាក់​អនុវត្ត​ដើម្បី​ធ្វើ​យ៉ាងណា​សម្រេច​បាន​នូវ​ទិសដៅ​ដែល​ក្រសួង​បាន​ដាក់​ចេញ សំដៅ​លើកកម្ពស់ នៃ​ការ​អប់រំ ហើយ​សេចក្ដីថ្លែងការណ៍​ចេញ​កាលពី​ថ្ងៃ​ទី ០៧ ឧសភា ពាក់ព័ន្ធ​នឹង​ការ​ត្អូញត្អែរ​របស់​មាតាបិតា​សិស្ស​រៀន​គួរ​នេះ ក្រសួង​អប់រំ បាន​ដាក់​ចេញ​វិធានការ​រួចហើយ។

លោកស្រី​បាន​បន្ត​ទៀត​ថា «សម្រាប់​អនុវត្ត​វិធានការ​លើ​ការងារ​នេះ ក្រសួង​បាន​អនុវត្ត​ច្បាប់​ស្ដីពី​សហ​លក្ខន្តិក​មន្ត្រីរាជការ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នៅ​ក្នុង​ច្បាប់​នេះ​បាន​ចែង​ច្បាស់​ពី​អ្វី​ដែល​បុគ្គលិក​អប់រំ និង​មន្ត្រីរាជការ​ទូទៅ ត្រូវ​ធ្វើ និង​មិន​អាច​មាន​សិទ្ធ​ធ្វើ និង​អាច​បញ្ជាក់​ពី​កម្រិត​ទោស និង​ទណ្ឌកម្ម​នានា​ដែរ។ ក្រៅពី​អនុវត្ត​ច្បាប់​នេះ ក្រសួង ក៏​នឹង​ពិនិត្យមើល​ទៅ​តាម​កំហុស​ជាក់ស្ដែង​ដូច​ជា​ការ​ក្រើនរំលឹក​ណែនាំ​ផ្ទាល់មាត់ ឬ ជា​លាយលក្ខណ៍អក្សរ ឬ ឈាន​ទៅ​រក​អនុវត្ត​តាម​ច្បាប់​តាម​ក្រិត​ទោស​នីមួយៗ​»។

លោកស្រី​បាន​បន្ថែម​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ក្រសួង​បាន​ដាក់​ចេញ​នូវ​ស្តង់ដារ​សាលា​រៀន​គំរូ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​តាំងពី​ដើម​បវេសនកាល​ឆ្នាំ ២០២៣-២០២៤ ក្នុង​នោះ​មាន​ស្តង់ដារ ៥ សំខាន់ៗ ហើយ​ចំណុច ១ ក្នុងចំណោម ៥ ទាក់ទង​ទៅ​នឹង​ការ​ចូលរួម​របស់​មាតា​បិតា និង​សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បញ្ជាក់​ថា ការ​ចូលរួម​របស់​មាតា​បិតា​ក្រៅពី​ជំរុញ​ឱ្យ​ពួកគាត់​គាំទ្រ​កូន​បន្ថែម​ក្នុង​ការ​រៀន​ម៉ោង​សិក្សា ក៏​សំដៅ​ផង​ដែរ​ឱ្យ​សាលា​មាតាបិតា និង​សហគមន៍​សហការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​គាំទ្រ​ទាំង​ការ​អនុវត្ត​ប្រចាំថ្ងៃ ទាំង​ក្នុង​សាលារៀន ក៏ដូចជា​ចូលរួម​ក្នុង​ការ​ផ្តល់​យោបល់ និង​សហការ​គាំទ្រ​ទាំង​សកម្មភាព​នៅ​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឱ្យ​សាលារៀន​អនុវត្ត​ទៅតាម​អ្វី​ដែល​ក្រសួង​បាន​ដាក់​ចេញ។

លោកស្រី​បាន​បន្ថែម​ទៀត​ថា ចំណុច​ទី ២ ក៏បាន​បញ្ជាក់​នៅ​ក្នុង​តេស្ត​ស្តង់ដារ សំដៅ​ទៅ​លើ​កម្រង​សំណួរ​នានា​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ដាក់​ចេញ​ស្រប​ទៅ​តាម​កម្មវិធីសិក្សា និង​សៀវភៅ​សិក្សា​គោល​ទៅតាម​មុខវិជ្ជា និង​កម្រិត​នីមួយៗ ហើយ​បាន​បញ្ជូន​ទៅតាម​សាលា។

មានន័យថា ក្រសួង​បាន​ណែនាំ​ឱ្យ​សាលា​ត្រូវ​ដកស្រង់​តេស្ត​ដែល​ដកស្រង់​ចេញពី​កម្រង​តេស្ត​ស្តង់ដារ​មក​ប្រើប្រាស់​រាល់​ការ​ប្រឡង​នានា ដើម្បី​ចៀសវាង​រាល់​ការ​រិះគន់ ក៏ដូចជា​បញ្ហា​លំហាត់​ដែល​សិស្ស​ថា​ចេញពី​ការ​រៀន​គួរ​ដែល​បង្ហាញ​ពី​ការ​មិន​តម្លាភាព។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​អប់រំ ក៏បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ ត្រូវ​រៀបចំ និង​អនុវត្ត​តេស្ត​ស្តង់ដារ​សម្រាប់​ការ​ប្រឡង ពង្រឹង​ការ​រៀន និង​បង្រៀន ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ។ គ្រឹះស្ថានសិក្សា​សាធារណៈ ត្រូវ​រៀបចំ និង​អនុវត្ត​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា ដើម្បី​បង្កើន​ម៉ោង​ស្វ័យ​សិក្សា​យ៉ាងតិច ២ ម៉ោង​បន្ថែម និង​មាតាបិតា​ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ និង​លើកទឹកចិត្ត​ឱ្យ​កូន​ធ្វើ​ស្វ័យ​សិក្សា និង​រៀន​សូត្រ​នៅផ្ទះ។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​អប់រំ បាន​ស្នើ​ឱ្យ​មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង សាធារណជន​ទាំងអស់ ចូលរួម​តាមដាន ចូលរួម​គាំទ្រ និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ ប្រកបដោយ​វិជ្ជាជីវៈ ព្រមទាំង​គ្រប់គ្រង​ដំណើរការ​សាលារៀន​ប្រកបដោយ​ប្រសិទ្ធភាព និង​គណនេយ្យ​ភាព៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ វិនាទី មុន

ត្រាំ៖ បុគ្គល ឬក្រុមហ៊ុនណាដែល​វិនិយោគ ១ ប៊ីលាន​​ដុល្លារឡើងទៅ នឹង​ទទួល​បាន​ការ​អនុញ្ញាតឆាប់រហ័ស

ជីវិតកម្សាន្ដ៣ នាទីutes មុន

​ចុងឆ្នាំ២០២៤ តារា​​ស្រីចិន ​​​៤ ដួង ជាប់ជាតួពូកែសម្ដែងបំផុត​ លើ​កញ្ចក់​ទូរទស្សន៍

កីឡា៤ នាទីutes មុន

កម្ពុជា នឹង​បើក​វគ្គ​បណ្តុះបណ្តាល៤​​លើក​​​ត្រៀម«ពាន​រង្វាន់សម្តេចបវរធិបតី»​លើក​ទី​២

ព័ត៌មានជាតិ១១ នាទីutes មុន

ការស្ថាបនាផ្លូវ តភ្ជាប់បង្ខិត​រវាង​ជនបទនិងទីប្រជុំជន ជួយបង្កើនទីផ្សារកសិកម្មដល់កសិករ

ចរាចរណ៍១២ នាទីutes មុន

ឃាត់ខ្លួនអ្នកបើកម៉ូតូម្នាក់ ក្រោយជិះចូលផ្លូវល្បឿនលឿនខុសគោលការណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

កីឡា៦ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

ព័ត៌មានជាតិ៤២ នាទីutes មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

សន្តិសុខសង្គម២២ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

Sokha Hotels

ព័ត៌មានពេញនិយម