ព័ត៌មានជាតិ
អ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចទៅកាន់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ
នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានចម្រុះស្ថាប័នចំនួន១០ បានចូលរួមកម្មវិធីដំណើរទស្សនកិច្ចទៅកាន់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅខេត្តកំពង់ស្ពឺ។ កម្មវិធីទស្សនកិច្ចនេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
បើតាមក្រសួងការងារ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងឱ្យអ្នកសារព័ត៌មានបានស្វែងយល់កាន់តែស៊ីជម្រៅ និងទទួលបានបច្ចុប្បន្នភាពអំពីវឌ្ឍនភាពស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយចូលរួមការផ្សព្វផ្សាយព័ត៌មានកាន់តែទូលំទូលាយ ទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាលជំនាញនេះ ដើម្បីកៀរគរយុវជនគោលដៅចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចនេះ នឹងមានការធ្វើបទបង្ហាញដោយលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងការជួបផ្ទាល់ជាមួយសិស្ស និងតំណាងក្រុមហ៊ុន ដែលសិស្សចុះកម្មសិក្សា ផងដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ