Connect with us

ព័ត៌មានអន្ដរជាតិ

កុមារថៃ ជាង ១០លាននាក់ រងគ្រោះដោយរលកកម្តៅធ្ងន់ធ្ងរ

បានផុស

នៅ

ត្បិតតែភ្លៀងបង្អុរមក ហាក់ធ្វើឲ្យថៃ ធូរស្រាលមួយកម្រិតក៏ពិតមែន ប៉ុន្តែប្រទេសនេះ នៅមិនទាន់ឆ្លងផុតដំណាក់កាលកម្តៅក្តៅសឹងឆេះនោះទេ ហើយបើយោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វ បញ្ចេញកាលពីថ្ងៃពុធទី៨ខែឧសភា, កុមារថៃជាង១០លាននាក់ ត្រូវរងផលប៉ះពាល់ដោយសាររលកកម្តៅខ្លាំង។

(រូបថត៖ AFP PIX)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សីតុណ្ហភាព​ឡើងខ្ពស់ បាន​បង្ក​ជាបញ្ហា​ប្រឈម​ខ្លាំង​ដល់​កុមារ​នៅ​ក្នុង​ប្រទេស​ថៃ ក៏ដូចជា​កន្លែង​ផ្សេង​ទៀតដែរ ដោយរារាំងពួកគេមិនឲ្យចេញធ្វើ​សកម្មភាព​ក្រៅ​ផ្ទះ និង​រំខានខ្លាំងបំផុត​ដល់​ការ​អប់រំ។

ក្នុងពេលជាមួយគ្នានេះ ការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុ រួមទាំងព្យុះខុសធម្មតា ក៏អាចបណ្តាលឲ្យខូចខាតដល់ផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងរារាំងកុមារជាច្រើនពីការទទួលបានសេវាមូលដ្ឋានផងដែរ។

(រូបថត៖ UNICEF)

របាយការណ៍ថ្មីៗរបស់អង្គការយូនីសេហ្វនេះ បានគូសបញ្ជាក់ថា កុមាររាប់លាននាក់នៅទូទាំងពិភពលោកកំពុងប្រឈមមុខនឹងឥទ្ធិពលនៃការកើនឡើងសីតុណ្ហភាព ហើយស្ថានការណ៍ ត្រូវបានគេរំពឹងថា នឹងកាន់តែធ្ងន់ធ្ងរទៅៗ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។

ក្នុងរបាយការណ៍ The Coldest Year of the Rest of Their Lives: Protecting Children from the Escalating Impacts of Heatwaves បានបង្ហាញថា កុមារចំនួន៥៥៩លាននាក់នៅទូទាំងពិភពលោក​ បច្ចុប្បន្នកំពុងប្រឈមមុខនឹងរលកកម្តៅញឹកញាប់ ខណៈតួលេខ ត្រូវគេព្យាករថានឹងឡើងដល់ ២.០២ពាន់លាននៅត្រឹមឆ្នាំ២០៥០។

(រូបថត៖ Nation)

នៅក្នុងប្រទេសថៃ ស្ថានភាពគឺគួរឲ្យព្រួយបារម្ភបំផុត ដោយរបាយការណ៍នេះនិយាយថា កុមារជាង៧៥% ពោលគឺប្រហែល ១០.៣លាននាក់ ត្រូវរងផលប៉ះពាល់ដោយសារកត្តាកម្តៅខ្ពស់ត្រឹមមួយឆ្នាំ២០២០ ហើយបើគ្មានការអន្តរាគមន៍ទេ កុមារថៃគ្រប់រូបដែលមានអាយុក្រោម១៨ឆ្នាំ នឹងប្រឈមមុខជាមួយរលកកម្តៅកាន់តែញឹកញាប់ អូសបន្លាយដល់ឆ្នាំ២០៥០។

សូមបញ្ជាក់ថា រយៈពេលពីរខែ គឺមេសានិងឧសភា ប្រទេសថៃ ត្រូវវាយប្រហារយ៉ាងចាស់ដៃដោយរលកកម្តៅសឹងឆេះខ្លោច ខណៈស្រុកចំនួនបីនៅទូទាំងខេត្តទាំង៧៧ បានជួបប្រទះសីតុណ្ហភាពខែមេសាខ្ពស់បំផុតបំបែកកំណត់ត្រា ស្របពេលខេត្តចំនួន ២៦បានទទួលរងនូវកម្តៅកើនលើស៤០អង្សាសេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ក៏ប្រកាសផ្អាកការសិក្សាដែរ បើមេឃនៅតែក្តៅខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម៖ការបិទផ្លូវ ធ្វើបាតុកម្មទាមទារឱ្យដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ មិនមែនជាដំណោះស្រាយល្អឡើយ

កីឡា២៨ នាទីutes មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ព័ត៌មានជាតិ៥៤ នាទីutes មុន

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ជើង​ហោះ​ហើរនិងខ្សែរថភ្លើងរាប់សិបនៅ​ឥណ្ឌា​​ពន្យាពេល​​ ព្រោះ​អ័ព្ទ​ដ៏​ក្រាស់​​

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ជីវិតកម្សាន្ដ៤ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លើក​ដំបូង! អ៊ុយក្រែន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម