ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ជឿជាក់ វិនិយោគិនជប៉ុននឹងចុះមកផ្ទាល់ស្វែងយល់ស្ថានភាពវិនិយោគនៅកម្ពុជា
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមក្នុងសិក្ខាសាលាដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុននាទីក្រុងតូក្យូ កាលពីថ្ងៃទី០៨ ឧសភា ម្សិលមិញ បានបង្ហាញសុទិដ្ឋិនិយមថា វិនិយោគិននិងធុរជនជប៉ុននឹងមកសិក្សាស្វែងយល់ដោយផ្ទាល់ពីស្ថានភាពវិនិយោគនៅកម្ពុជា។

ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន(JETRO) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុន ដោយមានចូលរួមពីសំណាក់តំណាងស្ថានតំណាងបរទេសប្រចាំប្រទេសជប៉ុន ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន សម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន សមាគមជប៉ុន-កម្ពុជា និងវិស័យឯកជននានា។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានរំលេចអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជាមានជាអាទិ៍ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមពល, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ច, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។
ជាក់ស្តែង លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា «វិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចជប៉ុនឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត»។

វាគ្មិនមកពីវិស័យឯកជនដែលបានចូលរួមវេទិកាពិភាក្សា ក៏បានលើកឡើងពីសក្តានុពលវិនិយោគនៅកម្ពុជា អំពីភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម ពិពិធភាពនៃសកម្មភាពវិនិយោគដែលពោរពេញដោយឱកាស និងការគាំទ្រផ្នែកគោលនយោបាយប្រកបដោយបុរេសកម្មពីសំណាក់រាជរដ្ឋាភិបាលលើអនុវិស័យថាមពលកកើតឡើងវិញ ខ្សែច្រវាក់ផលិតកម្មបៃតង និងសេដ្ឋកិច្ចឌីជីថលដែលកំពុងតែដើរស្របនឹងនិន្នាការតំបន់និងសកល៕

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច