Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី​ ក្លាយជាប្រទេសមាន​ជាងគេ​ទី ​៤ ​របស់​ពិភពលោក​

បានផុស

នៅ

នៅក្នុងរបាយការណ៍ Henley & Partners បានចេញផ្សាយកាលពីថ្ងៃទី០៩ ខែឧសភា ថា ការកើនឡើងនៃបុគ្គលចំនួន ៣,៤០០នាក់ដែលមានទ្រព្យសម្បត្តិជាង ១ លានដុល្លារកាលពីឆ្នាំមុននៅសិង្ហបុរី ធ្វើឲ្យវាក្លាយជាទីក្រុងមានទ្រព្យសម្បត្តិច្រើនជាងគេទី៤​ នៅលើពិភពលោក។

យោងតាម The Straits Times ក៏បានបានរាយការណ៍ដែរថា សិង្ហបុរីត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាទីក្រុងដែលងាយស្រួលរកអាជីវកម្មបំផុតនៅទូទាំងពិភពលោក ឥឡូវនេះគឺជាផ្ទះរបស់មហាសេដ្ឋី ឬបុគ្គលចំនួន ២៤៤,៨០០ នាក់ដែលមានទ្រព្យសម្បត្តិអាចវិនិយោគបានចំនួន ១លានដុល្លារ ឬច្រើនជាងនេះ មហាសេដ្ឋី៣៣៦នាក់ដែលមានទ្រព្យសម្បត្តិវិនិយោគ ១០០ លានដុល្លារអាមេរិក ឬច្រើនជាងនេះ និងមហាសេដ្ឋី ៣០ នាក់មានទ្រព្យសម្បត្តិវិនិយោគចាប់ពី១ ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បានកត់សម្គាល់ថា ប្រទេសសិង្ហបុរីបានមើលឃើញចំនួនមហាសេដ្ឋីរបស់ខ្លួនកើនឡើង ៦៤ភាគរយ ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣។ ចំណែកឯទីក្រុងតូក្យូរបស់ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងមហាសេដ្ឋីចំនួន ២៩៨,៣០០ ធ្លាក់ចុះ ៥ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។​

ដោយឡែក នៅឆ្នាំនេះ ទីក្រុងដែលមានជាងគេបំផុតរបស់ពិភពលោក គឺជាទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ដែលចំនួនប្រជាជនមានទ្រព្យសម្បត្តិសុទ្ធបានកើនឡើង ៤៨% ក្នុងទសវត្សរ៍ចុងក្រោយដល់ ៣៤៩,៥០០ ក្នុងឆ្នាំ ២០២៣ ។ តំបន់ឈូងសមុទ្ររបស់សហរដ្ឋអាមេរិកគ្របដណ្តប់ទីក្រុង San Francisco និង Silicon Valley កាន់កាប់កន្លែងទីពីរជាមួយនឹង ៣០៥,៧០០ កើនឡើង ៨២% ក្នុងអំឡុងពេល ២០១៣ និង ឆ្នាំ២០២៣៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វីលោក Warren Buffett ចៀសវាងវិនិយោគលើមាស ខណៈមហាសេដ្ឋីផ្សេងទៀតពេញនិយម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម