ព័ត៌មានជាតិ
មន្ទីរពេទ្យធំៗនៅភ្នំពេញមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមដូសទីពីរនៅឡើយទេ
មន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញដែលចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមជាជំនួយរបស់ចិននៅដំណាក់កាលទី១កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ នៅមិនទាន់ចាក់វ៉ាក់សាំងដូសទី២នៅឡើយទេ។
លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្សប្រធានមន្ទីរពេទ្យកុមារជាតិដែលទទួលរ៉ាប់រងចាក់ដល់អ្នកសារព័ត៌មានបានប្រាប់ថា សម្រាប់ដូសទី២នេះមន្ទីរពេទ្យនៅមិនទាន់ចាក់នៅឡើយទេដោយរង់ចាំគោលការណ៍ពីក្រសួងសុខាភិបាលសិន ព្រោះមានការប្រែប្រួលបន្តិច ពីមុនតម្រូវឲ្យចាក់នៅថ្ងៃទី១៤ដល់ថ្ងៃទី២៨ សម្រាប់អ្នកចាក់លើកទី១រួច។
ចំណែកលោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដែលទទួលរ៉ាប់រងចាក់លើគណៈអភិបាលរាជធានីខេត្តបានអះអាងថា នៅមិនទាន់មានការចាក់ដូសទី២នៅឡើយទេ។ រីឯ លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ដែលទទួលរ៉ាប់រងចាក់វ៉ាក់សាំងទៅលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមានតួនាទីអនុរដ្ឋលេខាធិកាឬឋានៈស្មើបានលើកឡើងថា ដូសទី២នេះដូចជាអត់ទាន់ឃើញមកចាក់ទេ។
កម្ពុជាថ្មីមិនអាចទាក់ទងមន្ទីរពេទ្យកាល់ម៉ែតបានទេនៅល្ងាចនេះដែលមន្ទីរពេទ្យនេះទទួលការចាក់ទៅលើឥស្សរជនជាន់ខ្ពស់ចាប់ពីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនិងរដ្ឋលេខាធិការ។ ប៉ុន្តែបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងលើកទីពីរ គឺធ្វើនៅថ្ងៃទី១៤ដល់ថ្ងៃទី២៨ រាប់ពីថ្ងៃទី១នៃការចាក់វ៉ាក់សាំងលើកទី១រួច។លោកស្រីបានបន្តថា ការចាក់វ៉ាក់សាំងដូសទីពីរនេះគឺក្រសួងរៀបចំចាក់នៅទីតាំងដដែលទេ ពោលគឺអ្នកធ្លាប់ទៅចាក់លើកទី១នៅកន្លែងណា សូមអញ្ជើញទៅចាក់នៅកន្លែងដដែលតែកុំឲ្យហួសពី១៤ ទៅ២៨ថ្ងៃ រាប់ពីថ្ងៃចាក់លើកទី១។
គួរបញ្ជាក់ថាក្រសួងសុខាភិបាលបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ជាផ្លូវការនៅថ្ងៃ ១០ កុម្ភៈ ទៅតាមការស្ម័គ្រចិត្តដែលរហូតមកដល់ថ្ងៃ ២៣កុម្ភៈក្រសួងបានដំណើរការចាក់វ៉ាក់សាំងលើកទីមួយដល់ជនស៊ីវិលបានចំនួន៧៧៧០នាក់ស្រី២៥៨៣នាក់ក្នុងចំណោមអ្នកមកទទួលវ៉ាក់សាំង៩៤៩១នាក់។ ចំណែកក្រសួងការពារជាតិវិញគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ
ឆ្នាំ២០២១នេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ស៊ីណូហ្វាមជូនដល់នាយទាហាននិងពលទាហានសរុបចំនួន ៣៦,៧៣៥នាក់ក្នុងនោះមាននារី ៣,១៨៣នាក់៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?