Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

បានផុស

នៅ

គម្រោង​អភិវឌ្ឍ​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​ ​ចាយ​ទឹកប្រាក់​វិនិយោគ​អស់​ប្រមាណ​ជាង ១ ពាន់​លាន​ដុល្លារ ខណៈ​គម្រោងទាំងមូលសម្រេច​បានជាង ៧២%។

ការចំណាយទឹកប្រាក់ដ៏មហាសាលវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏ធំនេះ​ ក៏មាន​​ចំណែក​ទុន​វិនិយោគ​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែលបាន​ចូលរួម​គាំទ្រ​គម្រោងតាម​រយៈ​ការទិញ​សញ្ញាបណ្ណ (មូលបត្របំណុល) ពីក្រុមហ៊ុនអភិវឌ្ឍព្រលានក្នុង​ទំហំ​ទឹកប្រាក់រាប់​រយលាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី លឹម លីណា អនុប្រធាន​ក្រុមហ៊ុន​កាណាឌីយ៉ា​គ្រុប​បាន​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍ​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​​បច្ចុប្បន្ន​​សម្រេច​បាន​ ៧២.៣% ជាមួយនឹងការវិនិយោគអស់ប្រហែល ១,០៥២ លានដុល្លារ។

លោកស្រី​អះអាង​ថា ខ្ទង់​ចំណាយ​ដ៏ច្រើន​នេះ​ក៏​មានការ​ចូលរួមគាំទ្រ​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុតាម​រយៈ​ការ​ទិញ​សញ្ញាបណ្ណ (មូលបត្រ​បំណុល) ពីក្រុមហ៊ុនអភិវឌ្ឍព្រលានប្រមាណ ៣៤០ លាន​ដុល្លារ

ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធដែល​ចាយទុនរហូត​ខ្ទង់ពាន់លាន​ដុល្លារ​នេះ បើ​តាមលោក​ស្រី លឹម លីណា ក្រុមហ៊ុន​មាន​មហិច្ឆិតាក្នុងការ​​ប្រែក្លាយ​ព្រលានយន្តហោះតេជោក្រុង​តាខ្មៅ​​ ឲ្យក្លាយ​ទៅ​ជាព្រលាន​យន្តហោះ​ដែល​ធំនិង​ទំនើប​ជាង​គេ​​នៅ​តំបន់​អាស៊ី។

ទាក់ទង​គម្រោង​ព្រលាន​យន្តហោះ​តេជោ​ក្រុង​​តាខ្មៅ​ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ក៏​ធ្លាប់​បាន​អំពាវនាវ​ដល់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ជួយ​ទិញ​មូលបត្រ​បំណុល​របស់​ក្រុមហ៊ុនដើម្បី​កាត់បន្ថយ​នូវ​ការ​ប្រើប្រាស់​ទុន​ពី​ក្រៅ​ប្រទេស។

សម្តេច​តេជោ ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ការ​ទិញ​សញ្ញាបណ្ណ​ពីក្រុមហ៊ុន​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ថ្មី​នេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​អត្រា​ការប្រាក់ ដោយ​ទទួល​បាន​ការធានា​ផ្នែក​ហានិភ័យ​ស្មើ​សូន្យ​ពី​រាជរដ្ឋាភិបាល​។

ធនាគារ​ ABA ជា​គ្រឹះស្ថាន​ធនាគារ​ដ៏​ធំ​មួយ ដែល​បាន​បោះទុន​ចំនួន ៣០ លាន​ដុល្លារ​អាមេរិក​​ទិញ​សញ្ញា​បណ្ណ​សាជីវកម្ម​ ដើម្បី​​គាំទ្រគម្រោង​​ព្រលាន​យន្តហោះ​អន្តរជាតិ​តេ​ជោ​តាខ្មៅ។

លោក ហ្ស៊ីហ្គើរ អាតឆាបារ៉ូវ (Zhiger Atchabarov) នាយកប្រតិបត្តិការ​នៃ​ធនាគារ ABA បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា លោក​មាន​ទំនុក​ចិត្ត​ការ​រួម​ចំណែក​របស់ ABA ក្នុង​ការ​គាំទ្រ​​ហិរញ្ញវត្ថុ​គម្រោង​អភិវឌ្ឍ​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​តាម​រយៈ​ការ​បង្កើត​ការងារ​ថ្មី និង​បង្កើន​ភាព​ទាក់ទាញ​របស់​ប្រទេស​កម្ពុជា។

ស្របតាម​គោលនយោបាយ​វិនិយោគ​របស់ ABA លោក ហ្ស៊ីហ្គើរ អាតឆាបារ៉ូវ បានអះអាង​ថា ការ​ចូលរួម​គាំទ្រ​ដំណាក់កាល​អភិវឌ្ឍ​នេះ​នឹង​ប្រែក្លាយ​ព្រលាន​យន្តហោះ​តេជោតាខ្មៅ​ថ្មី មិន​ត្រឹម​តែ​ជា​គោលដៅ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​សម្រាប់​តំបន់ ដែល​នឹង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។

ព្រលានយន្តហោះតេជោក្រុងតាខ្មៅវិនិយោគ​ដោយ​ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែល​កាន់កាប់ភាគហ៊ុន ៩០ ភាគរយ និង​រាជរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន ១០ ភាគរយ ដោយវិនិយោគ​ទឹកប្រាក់ចំនួន ១,៥០០ លានដុល្លារអាមេរិក។ ព្រលានយន្តហោះថ្មីនេះ អភិវឌ្ឍ​នៅ​លើ​ផ្ទៃដី​ទំហំ ​២៦០០ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកក្នុងស្រុកបាទី ខេត្តតាកែវ។

នៅពេលដាក់ឲ្យដំណើការ ព្រលានយន្តហោះ​តេជោក្រុង​តាខ្មៅ​នឹង​ក្លាយ​ជាព្រលានយន្តហោះ​លំដាក់ថ្នាក់ទី ៩ ក្នុងពិភពលោក ដែល​គ្រោង​បញ្ចប់​ដំណាក់កាលទី ១ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆមាស​ទី ១ ឆ្នាំ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១២ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៥២ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម