Connect with us

សេដ្ឋកិច្ច

សហគ្រាសជាង ៤០០ ​កំពុងដំណើរការដាំកៅស៊ូ​ក្នុងខេត្តកំពង់ធំ​

បានផុស

នៅ

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជំរុញឱ្យម្ចាស់​ក្រុមហ៊ុនចំការកៅស៊ូ និងកម្មករ អនុវត្តទៅ​តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីភាពសុខសាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តលើកឡើងក្នុងពេលចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ប្រមាណ​៥០០នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុនចំការកៅស៊ូចំនួន ៤ ស្ថិតនៅស្រុកសន្ទុក ​ខេត្តកំពង់ធំនៅថ្ងៃទី ០៨​ ខែឧសភា ឆ្នាំ ២០២៤ គ្រាដែល រដ្ឋបាលខេត្តប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរ​ជាតិ ១ ឧសភា ២០២៤។

លោកបានបន្តថា រាជរដ្ឋាភិបាល បានផ្តល់ជូននូវរបបសន្តិសុខសង្គម គឺរបបធានារ៉ាប់រងហានិភ័យ ការងារ លើគ្រោះថ្នាក់កាងារ និងជំងឺវិជ្ជាជីវៈដល់សហគ្រាស គ្រឹះស្ថាន ដែលមាននយោជិត​ចាប់ពីម្នាក់ ឡើងទៅត្រូវមានកាតព្វកិច្ចចុះបញ្ជីកា និងបង់វិភាគទានធានារ៉ាប់រងការងារ​ដោយនិយោជក មិនតម្រូវឱ្យកាត់ប្រាក់ឈ្នួលពីនយោជិកនោះឡើយ ហើយផ្នែកធានារ៉ាប់រងថែ​ទាំសុខភាព សំដៅលើការផ្តល់ជូនសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដែលផ្តល់នូវការ​ព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាបង្ការសុខភាព និងប្រាក់បំណាច់ប្រចាំថ្ងៃដោយ មានជំងឺគ្រោះថ្នាក់ជាយថាហេតុ និងលំហែមាតុភាពផងដែរ។

ទន្ទឹមជាមួយភាព រីកចម្រើនផ្នែកសេដ្ឋកិច្ច រាជរដ្ឋភិបាលដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវ លើជំនាញផ្សេងៗ។ ស្របជាមួយការផ្តល់ជំនាញវិជ្ជាជីវៈនេះ លោកក៏បានជំរុញទៅដល់កម្មករ កម្មការិនីទាំងអស់ត្រូវបន្តសិក្សា រៀនសូត្រ ទៅលើផ្នែកជំនាញឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលរកការងារធ្វើដើម្បីបានប្រាក់កម្រៃខ្ពស់ និងត្រូវចៀសឆ្ងាយពីគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍ ពិសេសទៀតត្រូវចាយវាយថវិការបស់ខ្លួន ឲ្យចំគោលដៅ និងមិនត្រូវយកថវិកានោះទៅលេងល្បែងស៊ីសងដែលនាំឲ្យខុសនឹងច្បាប់ផងដែរ។

ខេត្តកំពង់ធំ មានសហគ្រាស គ្រឹះស្ថានសរុប ៤២១ មានកម្មករនិយោជិតចំនួន១៧,៨៦៦នាក់ ស្រី៦,៨៣៨ នាក់ក្នុងនោះ វិស័យ ចម្ការកៅស៊ូធំៗចំនួន ១៧សហគ្រាស មានកម្មករនិយោជិតសរុប ១១,១៥៥នាក់ ស្រី ៤,៣១៤ នាក់ ក្នុងនោះក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម មាន០៩សហគ្រាសមានកម្មករនិយោជិតសរុប ៩,៧២៥នាក់ ស្រី ៣,៧១៨ នាក់៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម