Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការហុងកុងហាមប្រាមបទភ្លេងតវ៉ាដ៏ពេញនិយមរបស់ក្រុមប្រឆាំង

បានផុស

នៅ

តុលាការឧទ្ធរណ៍ហុងកុងបានទទួលយកការស្នើសុំរបស់រដ្ឋាភិបាលក្នុងការហាមឃាត់បទចម្រៀងតវ៉ាដ៏ពេញនិយមមួយមានឈ្មោះថា Glory to Hong Kong ដែលនឹងធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការលុបបំបាត់សេរីភាពនៅក្នុងទីក្រុង ។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters​ នៅថ្ងៃទី​៩ ខែ​​មេសា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ស្ដីពីការហាមប្រាមនេះ បានធ្វើឲ្យមានការរិះគន់ថាជាការបំផ្លាញនីតិរដ្ឋ និងសិទ្ធិបុគ្គលរបស់ទីក្រុងហុងកុង ចំពេលមានការបង្ក្រាបផ្នែកសន្តិសុខដោយទីក្រុងប៉េកាំងលើអ្នកប្រជាធិបតេយ្យ​ ខណៈសមាជិកបក្សប្រឆាំងជាច្រើននាក់ត្រូវបានចាប់ដាក់គុក រួមទាំងបិទប្រព័ន្ធផ្សព្វផ្សាយផងដែរ ។

ករណីនេះមានផលប៉ះពាល់ដល់សេរីភាពតាមអនឡាញ និងប្រតិបត្តិការរបស់ក្រុមហ៊ុនមួយចំនួន រួមទាំងប្រតិបត្តិករវេទិកាអនឡាញ (IPO) និងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Google ជាដើម ។

យោងតាមចៅក្រមសាលាឧទ្ធរណ៍បានឲ្យដឹងថា អ្នកនិពន្ធបទចម្រៀងតវ៉ានេះ មានចេតនាប្រើជាអាវុធ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ និងដាស់​អារម្មណ៍មានការប្រឆាំងកាន់តែខ្លាំងឡើង ។ តុលាការក៏ស្នើឲ្យ IPOs លុបវីដេអូដែលមានបញ្ហាទាក់ទងនឹងបទចម្រៀងចេញពីវេទិការបស់ពួកគេផងដែរ ។

ចំណែកទីក្រុងវ៉ាស៊ីនតោនក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជុំវិញ​ការ​លុប​បំបាត់​សិទ្ធិ​នៅ​ហុងកុងផងដែរ ខណៈអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា ការហាមប្រាមនេះ គឺជាការវាយប្រហារចុងក្រោយបំផុតចំពោះកេរ្តិ៍ឈ្មោះអន្តរជាតិរបស់ទីក្រុងដែលធ្លាប់មានប្រព័ន្ធតុលាការឯករាជ្យ ការពារការផ្លាស់ប្តូរព័ត៌មាន និងទំនិញដោយសេរី ។

គួរបញ្ជាក់ថា DGX Music ដែលជាក្រុមតន្ត្រីនៅពីក្រោយបទចម្រៀងនេះ មិនបានឆ្លើយតបនឹងសំណើរបស់ Reuters ដើម្បីធ្វើអត្ថាធិប្បាយទេ ខណៈបទចម្រៀងនេះត្រូវបានហាមឃាត់នៅក្នុងសាលារៀនហុងកុង បន្ទាប់ពីប្រទេសចិនបានដាក់ច្បាប់សន្តិសុខជាតិតាំងពីឆ្នាំ ២០២០ មកម្លេះ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម