ព័ត៌មានអន្ដរជាតិ
WHO ៖ ២ ថ្ងៃទៀត មន្ទីរពេទ្យនៅភាគខាងត្បូងហ្គាហ្សា នឹងអស់ប្រេងចាក់
ប្រេងឥន្ធនៈដែលទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ (UN) រំពឹងនឹងអនុញ្ញាតឲ្យបញ្ជូនចូលទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាត្រូវបានរារាំង ដែលនឹងធ្វើឲ្យមន្ទីរពេទ្យនៅតំបន់មួយនេះអស់ប្រេងប្រើក្នុងរយៈពេល ២ ថ្ងៃទៀត ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅ ។
ប្រធានអង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានបែបនេះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលដណ្តើមគ្រប់គ្រងច្រកព្រំដែន Rafah ដែលជាផ្លូវបញ្ជូនជំនួយដ៏សំខាន់ចូលទៅក្នុងទឹកដីប៉ាឡេស្ទីន ។
ការបិទច្រកព្រំដែននេះបន្តរារាំងអង្គការសហប្រជាជាតិពីការនាំយកប្រេងឥន្ធនៈ ខណៈបើគ្មានរបស់របរទាំងនេះទេប្រតិបត្តិការមនុស្សធម៌ទាំងអស់នឹងផ្អាកដំណើរការ ។ ការបិទព្រំដែនក៏កំពុងរារាំងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាផងដែរ ដោយមន្ទីរពេទ្យនៅភាគខាងត្បូងនៅសល់ប្រេងប្រើប្រាស់តែ ២ ឬ ៣ ថ្ងៃទៀតប៉ុណ្ណោះ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានគំរាមវាយប្រហារដ៏ធំមួយលើក្រុង Rafah ដើម្បីកម្ចាត់យុទ្ធជនហាម៉ាសរាប់ពាន់នាក់ ដែលសំងំលាក់ខ្លួននៅទីនោះ ប៉ុន្តែទីក្រុងនេះក៏ជាជម្រកសម្រាប់ជនជាតិប៉ាឡេស្ទីនជាង ១.៤ លាននាក់ដែលរត់បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នានៅភាគខាងជើង ក្រោមការប្រាប់ឲ្យជម្លៀសជាមុនរបស់អ៊ីស្រាអែល ។
រហូតមកដល់ពេលនេះ ជាមធ្យមមានមនុស្ស ២០០ នាក់កំពុងសម្រុកចាកចេញពីទីក្រុងជាប់ព្រំដែនប្រទេសអេហ្ស៊ីបជារៀងរាល់ម៉ោង ហើយភាគច្រើនទៅកាន់ទីក្រុង Deir el-Balah ស្ថិតនៅភាគកណ្តាលតំបន់ហ្គាហ្សា និងទៅកាន់ទីក្រុង Khan Younis ភាគខាងត្បូង ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា