Connect with us

ព័ត៌មានអន្ដរជាតិ

តើប្រទេសណា មានអ្នកលេង Facebook ច្រើនជាងគេលើពិភពលោក?

បានផុស

នៅ

Facebook គឺជាបណ្តាញសង្គមពេញនិយមបំផុតលើពិភពលោក ដោយមានអ្នកប្រើប្រាស់ជាសកល ជាង ៣ ពាន់លាននាក់ ហើយបើយោងតាមទិន្នន័យពីគេហទំព័រ Statista, ឥណ្ឌា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ មានអ្នកលេងបណ្តាញសង្គមនេះ ច្រើនជាងគេ។

(រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទិន្នន័យគិតត្រឹមខែមេសាឆ្នាំ២០២៤ ឥណ្ឌា មានអ្នកលេង Facebook ប្រមាណ៣៧៨.០៥លាននាក់ ឈរពីលើសហរដ្ឋអាមេរិក ដែលមាន ១៩៣.៨លាននាក់។

ស្របពេលជាមួយគ្នានោះដែរ ចំណាត់ថ្នាក់លេខ៣បានទៅលើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍គឺ ឥណ្ឌូណេស៊ី ដែលមានអ្នកលេង Facebook ១១៩.០៥លាននាក់។

(រូបថត៖ Bloomberg)

អ្វីដែលគួរឲ្យកត់សម្គាល់ចំពោះទិន្នន័យនេះគឺថា ក្នុងចំណោមប្រទេសដែលមានអ្នកលេង Facebook ច្រើនបំផុតទាំង១០លើពិភពលោក គឺមាន៧ទៅហើយ ដែលស្ថិតក្នុងទ្វីបអាស៊ី។

ក្រៅពីឥណ្ឌា ជាប់លេខ១ និងឥណ្ឌូណេស៊ី ជាប់លេខ៣, ក្នុងនោះអាស៊ីនៅមានប្រទេស ហ្វីលីពីន ជាប់លេខ៦ (៨៧.៧លាននាក់), លេខ៧ វៀតណាម (៧៥.៣លាននាក់), លេខ៨ បង់ក្លាដែស (៥៥.៦លាននាក់), លេខ៩ ថៃ (៥០.០៥លាននាក់) និងចុងក្រោយគឺ ប៉ាគីស្ថាន (៤៧.៣៥លាននាក់)៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Facebook គាំង១ម៉ោង តើក្រុមហ៊ុន Meta ខាតលុយប៉ុន្មាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម