Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ពលរដ្ឋ

បានផុស

នៅ

អ្នកសារព័ត៌មាន​ចាប់អារម្មណ៍ និង​កោតសរសើរ​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ ដោយបាន​សម្តែង​មោទនភាព​ក្នុង​ការប្រើ​វិជ្ជាជីវៈ​សារព័ត៌មាន​រប​ស់​ខ្លួន​បន្ត​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​មួយ​នេះ​ទៅដល់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​គោលដៅ​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​បែបនេះ​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​ដឹកនាំ​អ្នកសារព័ត៌មាន​ចំនួន​២០​នាក់ មកពី ១០​ស្ថាប័ន ចុះ​ស្វែងយល់​អំពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ទៅដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ (PIKS)​។

​លោក ង៉ាន់ ទិ​ត្យ អ្នកយកព័ត៌មាន​ទូរទស្សន៍​អប្សរា​លើកឡើងថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន​មួយរូប​ដែល​បាន​ចុះមក​កាន់​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​ខេត្តកំពង់ស្ពឺ​ផ្ទាល់​មានការ​ចាប់អារម្មណ៍​ខ្ពស់​លើ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​វិទ្យាស្ថាន​ខេត្តកំពង់ស្ពឺ និង​និយាយ​ដោយឡែក​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ ពីព្រោះ​ការសិក្សា​ជំនាញ​បច្ចេកទេស​មានការ​អនុវត្ត​ផ្ទាល់​ដូច​នៅ​កន្លែងធ្វើការ មាន​បន្ទប់ពិសោធន៍ រោង​ជាង និង​ការសិក្សា​ទ្រឹស្តី​បាន​យ៉ាង​ល្អប្រសើរ​ជាមួយ​គ្រូ​ដែលមាន​បទពិសោធន៍​នៅក្នុង​ថ្នាក់​។

​លោក​បន្ថែមថា ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺមាន​សារសំខាន់​ណាស់​សម្រាប់​បញ្ជូន​ព័ត៌មាន​ទៅគ្រប់​ច្រកល្ហក ជាពិសេស​ទៅដល់​យុវជន​គោលដៅ​ដែល​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ហើយ​លោក នឹងចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​កម្មវិធី​បណ្តុះបណ្តាល​នេះ​។ លោក​ស្នើឱ្យ​ក្រសួង​ការងារ​បន្ត​រៀបចំ​ដំណើរ​ទស្សនកិច្ច​អ្នកសារព័ត៌មាន​ទៅតាម​បណ្តា​សាលា​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​នៅ​ទូទាំងប្រទេស​ថែមទៀត ជាពិសេស​ដើម្បីឱ្យ​អ្នកសារព័ត៌មាន​ចូលរួម​ស្វែងយល់​ពី​វឌ្ឍនភាព​នៃ​ការសិក្សា កម្មវិធីសិក្សា ជំនាញ សមត្ថភាព​សិស្ស​។

​កញ្ញា​  អ៊ី​សា ហាសាណៈ អ្នកយកព័ត៌មាន​ទូរទស្សន៍ PNN លើកឡើងថា អ្នកសារព័ត៌មាន​ដើរតួរ​នាទី​យ៉ាងសំខាន់​លើ​ការផ្សព្វផ្សាយ​អំពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរ​ដ្ឋា​ភិ​បាល​អាណត្តិ​ទី​៧​នេះ ពីព្រោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​ជា​កិច្ចការងារ​មួយ​យ៉ាងសំខាន់​លើ​ការផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទៅដល់​យុវជន​គោលដៅ​នៃ​កម្មវិធី​បណ្តុះបណ្តាល​រប​ស់រាជ​រដ្ឋាភិបាល​នេះ​។

​កញ្ញា​បន្ថែមថា កញ្ញា​មានការ​ចាប់អារម្មណ៍​ខ្ពស់​លើ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ​នេះ ពីព្រោះ​សិក្ខាកាម​មានការ​យល់ដឹង​ជ្រៅជ្រះ​លើ​ការសិក្សា​ជំនាញ​របស់ខ្លួន​។ កញ្ញា​នឹងចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​នេះ​ឱ្យដល់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដែល​ពួកគាត់​ចូលរៀន​ដោយ​ឥតគិតថ្លៃ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ២៨​ម៉ឺន​រៀល​ក្នុង​មួយខែ​ផងដែរ​។

​គួរបញ្ជាក់​ផងដែរ​ថា វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ​ស្ថិតនៅ​ភូមិ​ទំពូង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុងនោះ​វិទ្យាស្ថាន​បាន​នឹង​កំពុង​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​សិស្ស​ចំនួន ៧៩៣​នាក់ លើ​មុខជំនាញ​ចំនួន​១៩​ដូចជា ការងារ​កំបោរ ការដំឡើង​បណ្តាញ​បំពង់​ទឹក ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អាគារ ការដំឡើង​ពុ​ម្ភ ការដំឡើង​កាមេរ៉ា​សុវត្ថិភាព ការ​ផ្សារ​អគ្គិសនី ការថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ត ការថែទាំ និង​ជួសជុល​អគ្គិសនី​រថយន្ត សេវាកម្ម​ធនធានមនុស្ស សេវាកម្ម​កុំព្យូទ័រ សេវាកម្ម​អតិថិជន ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន ធុរកិច្ច​ភេសជ្ជៈ ការធ្វើ​ម្ហូប​ខ្មែរ ការដាំ ថែទាំ និង​ប្រមូល​ផលដំណាំ​ស្វាយ​កែ​រមៀត ការ​ច​ញ្ចឹ​ម និង​ថែទាំ​ត្រី​ប្រា និង​ការកែច្នៃ​បន្លែ និង​ផ្លែឈើ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម