Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង បង្កើត​ក្រសួង​ថ្មី ដោះស្រាយ​បញ្ហា​អត្រា​កំណើត​ទាប

បានផុស

នៅ

ក្រុង​សេអ៊ូល នឹង​បង្កើត​ឲ្យ​មាន​ក្រសួង​ថ្មី​មួយ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ធ្លាក់​ចុះ​នៃ​អត្រា​កំណើត​ក្នុង​ប្រទេស ដែល​​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​ថ្នាក់​ជាតិ។ នេះ​​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​លោក Yoon Suk Yeol ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា។

លោក Yoon Suk-yeol ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង (រូបភាព៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រា​កំណើត​នៅ​កូរ៉េ​ខាង​ត្បូង បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​​នៅ​ក្នុង​ឆ្នាំ​២០២៣ ដោយសារ​តែ​ក្ដី​បារម្ភ​​របស់​មនុស្ស​ស្រី​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​អាជីព និង​បញ្ហា​ហិរញ្ញវត្ថុ​​ក្នុង​ការ​ចិញ្ចឹម​កូន ដែល​កត្តា​នេះ​បាន​ក្លាយ​ជា​និន្នាការ​ប៉ះពាល់​ដល់ប្រជាសាស្ត្រ​ជាតិ​ជា​សកល។

លោក Yoon Suk Yeol បាន​​​ឲ្យ​ដឹង​ថា ក្រសួង​ថ្មី​​នឹង​មាន​ឈ្មោះ​ថា “ក្រសួង​ផែនការ​ប្រឆាំង​នឹង​អត្រា​កំណើត​ទាប”។ លោក​ប្រធានាធិបតី បាន​បន្ថែម​ថា “យើង​នឹង​​ប្រមូល​យក​គ្រប់​សមត្ថភាព​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​អត្រា​កំណើត​ទាប ដែល​អាច​ចាត់​ទុក​ថា​ជា ភាព​អាសន្ន​ថ្នាក់​ជាតិ”។

​​វិបត្តិ​ប្រជាសាស្ត្រ​នេះ ផ្ដើម​ចេញ​ពី​កត្តា​ជា​ច្រើន​​ ប៉ុន្តែ​កត្តា​ចម្បងៗ​​​ដែលរ​កឃើញ​មាន​ចំនួន​២ គឺ​​​ពាក់ព័ន្ធ​នឹង​បញ្ហា​​លុយ​កាក់​​ និង​​ការ​ប៉ះពាល់​ដល់​គុណភាព​ជីវិត​ក្នុង​ភាព​ជា​ដៃគូ។ នៅ​ក្នុង​ឆ្នាំ​២០២៣ អត្រា​កំណើត​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង បាន​ធ្លាក់​ចុះ​​មក​ត្រឹម “០,៧២​​នាក់​នៃ​ចំនួន​ទារក​ក្នុង​ចំណោម​មនុស្ស​ស្រី​ម្នាក់​​” នៅ​ពេញ​មួយ​ជីវិត​របស់​ពួក​គេ។ នេះ​គឺ​ជាអត្រា​​ធ្លាក់​ចុះ​មិន​ធ្លាប់​មាន​ពី​មុន​​មក​នៅ​ក្នុង​ប្រទេស។

គួរ​បញ្ជាក់​ថា ក្រោម​គោលការណ៍​​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ប្ដី​ប្រពន្ធ​​ដែល​មាន​កូន​ម្នាក់ នឹង​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ចន្លោះ​ពី ២៥ ០០០​ដុល្លារ រហូត​ដល់​​ជាង ៣៦ ០០០​ដុល្លារ រាប់​ចាប់​ពី​កំណើត​កូន​រហូត​ដល់​ពួក​គេ​មាន​អាយុ​៧​ឆ្នាំ។ គោលការណ៍​នេះ ក៏​​មាន​ការ​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ ដោយ​​បុគ្គលិក​​​ម្នាក់​អាច​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​​​​ជាង ៧​ម៉ឺន​​ដុល្លារ ​នៅ​ពេល​មាន​គភ៌៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​នៅ​ ស្រុកសៀមប៉ាង តាម​បង្ក្រាប​ជន​សង្ស័យដាក់អន្ទាក់សត្វព្រៃ

ព័ត៌មានជាតិ៤៧ នាទីutes មុន

រដ្ឋបាល​រាជធានី​បន្ត​យុទ្ធនាការ​ចុះបាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​ភូមិ សង្កាត់​និង​ខណ្ឌ​ទាំង១៤

ព័ត៌មានជាតិ៥២ នាទីutes មុន

អភិបាលរងខេត្តព្រះវិហារ ឱ្យប្រធានច្រកទ្វារអន្តរជាតិអានសេះថ្មីត្រូវពង្រឹងការងារ និងរក្សាទំនាក់ទំនងផ្ទៃក្នុងឲ្យបានល្អ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនីដើរដោយខ្យល់ អានុភាព ១៥០ មេហ្គាវាត់ សន្យាបញ្ចប់គម្រោងនៅឆ្នាំ ២០២៦

កីឡា៣ ម៉ោង មុន

ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បង្កការភ័យខ្លាចដល់ កីឡាអូឡាំពិក២០២៨

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជន​តាំងពីខែមីនា ឆ្នាំ២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក លី ធុជ ពាំនាំសាររំលែកមរណទុក្ខពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន​ ដែលគ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ចុងសប្តាហ៍នេះ អាមេរិក ជួបព្យុះព្រឹលធ្ងន់ធ្ងរ ប៉ះពាល់ពលរដ្ឋជាង ៣០០លាននាក់

កីឡា៩ ម៉ោង មុន

លោក Mike Tyson ទិញវីឡាតម្លៃ១៣លានដុល្លារ ក្រោយប្រកួតជាមួយ Jake Paul

Sokha Hotels

ព័ត៌មានពេញនិយម