Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ក្លាយ​ជា​ប្រទេស​ទី​៣​នៅ​អាស៊ីអាគ្នេយ៍ ដែល​ SpaceX ដាក់​ដំណើរការ​អ៉ីនធឺណិត

បានផុស

នៅ

ក្រុមហ៊ុន SpaceX របស់​លោក Elon Musk បាន​ទទួល​​អាជ្ញាបណ្ណ​ប្រតិបត្តិការ​ហើយ​ពី​ប្រទេស​ឥណ្ឌូណេស៊ី នៅ​លើ​គម្រោង​អ៉ីនធឺណិត​ផ្កាយ​រណប Starlink។ នេះ​បើ​យោង​តាម​ការ​ប្រកាស​​របស់​លោក Budi Arie Setiadi រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​​ឥណ្ឌូណេស៊ី ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា។

​លោក Budi Arie Setiadi រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​​ឥណ្ឌូណេស៊ី (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥណ្ឌូណេស៊ី បាន​ក្លាយ​ជា​ប្រទេស​ទី​៣ ​នៅ​ក្នុង​អាស៊ីអាគ្នេយ៍ ដែល​​ក្រុមហ៊ុន Starlink នឹង​ដាក់​ដំណើរការ​​​ប្រព័ន្ធ​អ៉ីនធឺណិត​​ផ្កាយរណប បន្ទាប់​ពី​ប្រទេស​ម៉ាឡេស៊ី និង​ហ្វីលីពីន។ ម៉ាឡេស៊ី បាន​ផ្ដល់​អាជ្ញាបណ្ណ​ឲ្យ Starlink ផ្គត់ផ្គង់​អ៉ីនធឺណិត នៅ​ក្នុង​​ឆ្នាំ​​​​២០២៣ ហើយ​​ហ្វីលីពីន​វិញ នៅ​ក្នុង​​ឆ្នាំ​២០២២។

លោក​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ឥណ្ឌូណេស៊ី បាន​​​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Starlink នឹង​ដំណើរការ​សាកល្បង​​រយៈពេល​១​សប្ដាហ៍​មុន​ប្រតិបត្តិការ​ជា​ផ្លូវការ​​​​នៅ​ក្នុង​រដ្ឋធានី​ថ្មី Nusantara នា​​ខែ​ឧសភា នេះ។ ដំណើរការ​ Starlink នឹង​មាន​ការ​ចូលរួម​សហការ​​ពី​​បណ្ដា​​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៉ីនធឺណិត​ក្នុង​ស្រុក ដើម្បី​ធានា​បាន​នូវ​ការ​អនុលោម​តាម​បទ​បញ្ញត្តិ​​របស់​ឥណ្ឌូណេស៊ី។ លោក Budi បាន​បន្ថែម​ថា រដ្ឋាភិបាល​រំពឹង​ថា Starlink នឹង​ជួយ​ផ្គត់ផ្គង់​ប្រព័ន្ធ​អ៉ីនធឺណិត​បាន​ដល់​តំបន់​ដាច់​ស្រយាល។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Starlink របស់ SpaceX មាន​ផ្កាយរណប​​ចំនួន ៦០% ក្នុង​ចំណោម​ផ្កាយរណប​​សរុប​ចំនួន ៧ ៥០០​ ដែល​​កំពុង​ដំណើរការនៅ​​ក្នុង​គន្លង​​ផែនដី៕​​

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម