សេដ្ឋកិច្ច
បណ្តាទីក្រុងនៅចិនលុបចោលការរឹតត្បឹតស្ដីពីការទិញផ្ទះ ខណៈវិបត្តិអចលនទ្រព្យកំពុងបន្ត
ទីក្រុងដែលមានបំផុតរបស់ប្រទេសចិនចំនួន២ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសលុបចោលការរឹតត្បឹតផ្សេងៗស្ដីពីការទិញផ្ទះ ដោយធ្វើតាមលំនាំទីក្រុងផ្សេងៗ ខណៈចិនសម្លឹងមើលការជំរុញទីផ្សារអចលនទ្រព្យដែលកំពុងបន្តជាប់គាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ទីក្រុង Hangzhou ដែលមានមនុស្សរស់នៅប្រមាណ ១២,៥ លាននាក់ បានប្រកាសថា ខ្លួនបានលុបចោលការរឹតបន្តឹងការទិញទាំងអស់ «ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងមានសុខភាពល្អនៃទីផ្សារ»។ មន្រ្តីនៃក្រុងនេះបន្តថា៖ «ចាប់ពីថ្ងៃប្រកាសនេះទៅ អ្នកដែលទិញផ្ទះក្នុងព្រំដែននៃទីក្រុងនេះនឹងមិនមានការត្រួតពិនិត្យលក្ខខណ្ឌដើម្បីការទិញរបស់ពួកគេទៀតទេ»។
គួរគូសបញ្ជាក់ថា ទីក្រុងជាច្រើនរបស់ចិន បានដាក់ការរឹតបន្តឹង និងតម្រូវការឥណទានដ៏តឹងតែងលើការទិញផ្ទះជាងមួយទសវត្សរ៍មុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយតម្លៃកើនឡើង និងការបំប៉ោងទីផ្សារ។ យ៉ាងណាមិញ ក្រុងទាំងនោះកំពុងផ្លាស់ប្តូរគោលនយោបាយបែបនេះ ក្នុងបំណងទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្ដាលមកពីវិបត្តិបំណុលក្នុងចំណោមអ្នកអភិវឌ្ឍន៍ តម្រូវការទាប និងតម្លៃធ្លាក់ចុះ។
កាលពីថ្ងៃព្រហស្បតិ៍ដូចគ្នា ទីក្រុង Xi’an ដែលមានប្រជាជនចំនួន ១៣ លាននាក់រស់នៅ បាននិយាយថា ខ្លួនក៏បានលុបចោលការរឹតបន្តឹងពាក់ព័ន្ធទាំងអស់ផងដែរ។
បើតាមតួលេខដែល AFP ប្រមូលបាន មកទល់ពេលនេះ មានទីក្រុងចិនជាង ២០ បានលុបចោលការរឹតបន្តឹងការទិញផ្ទះ ចាប់តាំងពីដើមឆ្នាំមុនមក។ កាលពីខែមុន ទីក្រុង Chengdu នៅភាគនិរតីនៃប្រទេសចិន បាននិយាយថា ខ្លួននឹងលែងពិនិត្យមើលឯកសារចុះបញ្ជីគ្រួសារ សន្តិសុខសង្គម និងលក្ខខណ្ឌផ្សេងៗទៀត របស់អ្នកទិញទៀតហើយ មុនពេលផ្តល់ភ្លើងខៀវទិញដល់ពួកគេ។
ទីក្រុងធំៗជាច្រើន រួមទាំងទីក្រុងប៉េកាំង សៀងហៃ និង Shenzhen បានលុបចោលការរឹតត្បឹតជាអន្លើរ ដោយមិនបានលុបចោលទាំងស្រុងនោះទេ។
គួរគូសបញ្ជាក់ថា វិស័យអចលនទ្រព្យ និងសំណង់ រួមចំណែកជាង១/៤នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ប៉ុន្តែវិស័យនេះស្ថិតនៅក្រោមភាពតានតឹងដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីឆ្នាំ ២០២០។ នៅឆ្នាំនោះ អាជ្ញាធរចិន បានរឹតបន្តឹងការទទួលបានឥណទានរបស់អ្នកអភិវឌ្ឍន៍ ក្នុងគោលបំណងកាត់បន្ថយបំណុលដែលកើនឡើង។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនអចលនទ្រព្យធំៗ រួមទាំងក្រុមហ៊ុន Evergrande និងក្រុមហ៊ុន Country Garden បានឈានទៅរកការក្ស័យធន ខណៈតម្លៃធ្លាក់ចុះ បានរារាំងអ្នកប្រើប្រាស់ពីការវិនិយោគលើអចលនទ្រព្យ។
មកទល់ពេលនេះ វិធានការដែលរដ្ឋាភិបាលកណ្ដាលបានដាក់ចេញដើម្បីស្រោចស្រង់វិស័យនេះមានផ្លែផ្កាតិចតួច។ កាលពីខែមុន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ការស្ទុះងើបសេដ្ឋកិច្ចរបស់ប្រទេសចិនពីជំងឺរាតត្បាតអាចធ្លាក់ចុះ ប្រសិនបើវិបត្តិអចលនទ្រព្យមិនត្រូវបានដោះស្រាយឱ្យបានត្រឹមត្រូវនោះទេ៕
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់