Connect with us

សេដ្ឋកិច្ច

Visa ដាក់ចេញនូវកម្រងជំនួយអាជីវកម្ម ដើម្បីគាំទ្រម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ ​ ក្នុងការទាញយកអត្ថប្រយោជន៍អតិបរមាពីការទទួលការទូទាត់ តាមរយៈបច្ចេកវិទ្យា contactless

បានផុស

នៅ

ក្រុមហ៊ុន Visa នឹងផ្តល់នូវប្រភពចំណេះដឹង និងដំណោះស្រាយថ្មី ជាជំហានៗ អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចទទួលបានអត្ថប្រយោជន៍ជាអតិបរមាសម្រាប់ការប្រើប្រាស់ការទូទាត់តាមរយៈឌីជីថលរបស់ក្រុមហ៊ុន​ Visa ដែលជាដំណោះស្រាយដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេនៅក្នុង​ពិភពលោក កំពុងចេញនូវយុទ្ធនាការពាំនាំនូវប្រភពចំណេះដឹងបន្ថែម ដើម្បីជួយពាណិជ្ជករកម្ពុជា ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញចេញពីដំណោះស្រាយទូទាត់តាមរយៈឌីជីថលរបស់ក្រុមហ៊ុន Visa ដើម្បីបង្កើនប្រសិទ្ធភាពនៃការលក់ និងបទពិសោធន៍ទិញទំនិញរបស់អតិថិជន ជាពិសេសក្នុងវិស័យទេសចរណ៍ផ្ទាល់តែម្តង។  នេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ក្នុងការផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា​ ដែលជាវិស័យដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ច តាមរយៈការជម្រុញម្ចាស់អាជីវកម្មឲ្យងាកមកប្រើប្រាស់វិធីសាស្ត្រទូទាត់តាមរយៈបច្ចេកវិទ្យា contactless ឲ្យកាន់តែច្រើនឡើង។

កម្រងជំនួយអាជីវកម្ម អនឡាញដែលមាននៅក្នុងគេហទំព័រ [ហេតុអ្វីទទួលយកការទូទាត់ប័ណ្ណឥណទានសម្រាប់អាជីវកម្ម | Visa ] នឹងផ្តល់ការណែនាំលម្អិតជូនដល់ពាណិជ្ជករជាជំហានៗ ក្នុងនោះរួមមានជា ភាសាខ្មែរ និងភាសាអង់គ្លេស ដោយមានទាំងសេចក្តីពន្យល់សម្រាប់អ្នកគិតលុយ ពីរបៀបចាប់ផ្តើម និងបញ្ចប់ប្រតិបត្តិការទូទាត់តាមរយៈឌីជីថលជាដើម។ កម្មវិធីកញ្ចប់ជំនួយអនឡាញនេះ ភាគច្រើនពិពណ៌នាអំពីមុខងារនៃលក្ខណៈសម្បតិ្ត ប្រភេទ Visa កាត ដែលមានផ្ទុកបច្ចេកវិទ្យា contactless ដោយការសំគាល់លើនិមិត្តសញ្ញា contactless និងការណែនាំអំពីរបៀបដែលអតិថិជន អាចដាក់កាតរបស់ខ្លួន ប៉ះជាមួយនឹងម៉ាស៊ីនគិតលុយដោយផ្ទាល់ ដើម្បីធ្វើការទូទាត់ – ដែលវាជាបទពិសោធន៍ដ៏ពេញនិយម ក្រោយការរីករាលដាលនៃការឆ្លងមេរោគ​ កូវីដ-១៩។

និមិត្តសញ្ញា contactless

តាមរយៈការសិក្សាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Visa ស្តីពីគោលបំណងនៃការធ្វើដំណើរសកល (Global Travel Intentions -GTI) បានចង្អុលបង្ហាញថា អ្នកដំណើរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណជា ៩៧ភាគរយ បានជ្រើសរើសការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ម្យ៉ាងទៀតក្រោយវិបត្តិនៃរាតត្បាតរបស់កូវីត ចំនួនអ្នកដំណើរដែលនាំយកសាច់ប្រាក់សុទ្ធតាមខ្លួន មានការថយចុះប្រមាណជា ៦០ភាគរយ។ តាមរយៈចម្លើយរបស់អ្នកចូលរួមស្ទង់មតិ​នៅក្នុងឆ្នាំ ២០២៣ មានអ្នកដំណើរប្រមាណជា ៣១ភាគរយ តែប៉ុណ្ណោះ ដែលបន្តកាន់សាច់ប្រាក់សុទ្ធតាមខ្លួន ក្នុងអំឡុងពេលពួកគាត់ធ្វើដំណើរ ហើយទិន្នន័យនេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ គឺមានប្រមាណរហូតដល់ ៧៩ភាគរយ។ នេះសបញ្ជាក់ថា ជម្រើសក្នុងការទូទាត់តាមរយៈឌីជីថល គឺកាន់តែមានសារៈសំខាន់សម្រាប់ទទួលបាននូវបទពិសោធន៍ការធ្វើដំណើរដ៏អស្ចារ្យ។

តាមរយៈការប្រើប្រាស់ម៉ាស៊ីនទូទាត់របស់ក្រុមហ៊ុន Visa អាជីវករមានសិទ្ធិអាចប្រើប្រាស់ម៉ាកសញ្ញារបស់ក្រុមហ៊ុន Visa  ដែលត្រូវបានគេទទួលស្គាល់ថាជាម៉ាកសញ្ញាដ៏ល្បីល្បាញនៅក្នុងពិភពលោក នឹងជាស្លាកយីហោដ៏មានគុណតម្លៃខ្ពស់​ ស្ថិតនៅក្នុងលំដាប់ទីប្រាំមួយនៅក្នុងពិភពលោក។ ច្បាប់ និងដំណើរការដោះស្រាយវិវាទរបស់ក្រុមហ៊ុន Visa គឺធ្វើឡើងដើម្បីការពាររាល់អាជីវកម្ម ពិសេសអាជីវកម្មខ្នាតតូច និងមធ្យម រួមទាំងអ្នកប្រើប្រាស់ ​ ក្នុងនោះដែរ ដំណើរការដោះស្រាយវិវាទរបស់ Visa ក៏ផ្តោតសំខាន់លើការផ្តល់ជូននូវទំនុកចិត្ត ការកែលម្អប្រសិទ្ធភាពនៃការទូទាត់តាមរយៈឌីជីថល នៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងរីកចម្រើនរបស់កម្ពុជា។

ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless បានជួយសម្រួលដល់ប្រតិបត្តិទូទាត់ឆ្លងដែន ជំរុញឧស្សាហកម្មទេសចរណ៍ កំពុងតែរីកចម្រើនរបស់កម្ពុជា ដែលវាជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ប្រទេស។ ចំណូលពីទេសចររបស់កម្ពុជា និងកំណើនភ្ញៀវបរទេស បានកើនឡើងទ្វេដង នៅក្នុងឆ្នាំ ២០២៣ បើធៀបទៅនឹងឆ្នាំមុន។

ថ្មីៗនេះ ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤” និងគំនិតផ្តួចផ្តើមទាក់ទងនឹងវិស័យទេសចរណ៍ផ្សេងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Visa ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេស ក្រុមហ៊ុន Visa បានចាប់ដៃគូជាមួយសមាគមទេសចរណ៍ប៉ាស៊ីហ្វិក (PATA) ដើម្បីជំរុញកម្មវិធីការអភិវឌ្ឍន៍គោលដៅទេសចរ និងភាពធន់ (Tourism Destination Resilience Program) ក្នុងគោលបំណងកសាងឧស្សាហកម្មទេសចរណ៍មួយដែលមានភាពធន់ និងនិរន្តរភាព បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះ អ្នកដំណើរដែលមកទស្សនានៅក្នុងប្រទេសកម្ពុជា អាចប្រើប្រាស់ Visa កាត របស់ពួកគេនៅទីតាំងពាណិជ្ជករជាង ២៣,៥00 នៅទូទាំងប្រទេស។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖  “អ្នកប្រើប្រាស់នៅជុំវិញពិភពលោកកំពុងផ្លាស់ប្តូរទៅរកការទូទាត់ដោយប្រើប្រាស់បច្ចេកវិទ្យា Contactless ពីព្រោះបច្ចេកវិទ្យាមួយនេះ អនុញ្ញាតិឲ្យការធ្វើប្រតិបត្តិការមានភាពរហ័ស និងមានសុវត្ថិភាព។ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបំពេញតម្រូវការអតិថិជន ដោយពង្រីកជម្រើសសម្រាប់ការទូទាត់ឆ្លងដែននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។” អ្នកស្រីបន្តទៀតថា៖ “ដើម្បីគាំទ្រកំណើនទេសចរណ៍នៅកម្ពុជា ក្រុមហ៊ុន Visa ប្តេជ្ញាផ្តល់សិទ្ធិអំណាចដល់ម្ចាស់អាជីវកម្ម តាមរយៈការពង្រឹងសមត្ថភាព ព្រមទាំងផ្តល់ជូននូវវិធីសាស្ត្រទូទាត់តាមរយៈបច្ចេកវិទ្យា contactless ចុងក្រោយបំផុត សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម។ យើងសង្ឃឹមថា ដំណោះស្រាយថ្មីរបស់យើង នឹងអាចជួយសម្រួលដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការទទួលយកវិធីសាស្រ្តទូទាត់តាមរយៈឌីជីថលឲ្យកាន់តែទូលំទូលាយ ស្របតាមប្រព័ន្ធអេកូទេសចរណ៍ និងឆ្លើយតបទៅនឹងចំណូលចិត្តរបស់អ្នកធ្វើដំណើរនាពេលបច្ចុប្បន្ន”។

កាតដែលមានផ្ទុកបច្ចេកវិទ្យា Contactless មានសុវត្ថិភាពដូចគ្នាទៅនឹងប្រភេទកាតប្រើបន្ទះឈីបដូច្នោះដែរ ដោយវាបង្កើតលេខកូដប្រតិបត្តិការជាក់លាក់ ដែលប្រើបានតែម្តងគត់ ដើម្បីការពារព័ត៌មាននៃការទូទាត់។ ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless ក៏ធ្វើអោយប្រសើរឡើងនូវលំហូរសាច់ប្រាក់សម្រាប់ពាណិជ្ជករ និងកាត់បន្ថយការចាត់ចែងសាច់ប្រាក់ ខណៈ ដែលរយៈពេលប្រតិបត្តិការកាន់តែលឿន កាត់បន្ថយការតម្រង់ជួររង់ចាំ និងបង្កើនការលក់។

អំពីក្រុមហ៊ុន Visa

ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម