Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មអន្តរជាតិកម្ពុជា​ សម្រេចបានទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារ

បានផុស

នៅ

​នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៤ ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា សម្រេចបានជាង ១៦ ពាន់លានដុល្លារ កើនជាង ១២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកជំនាញលើកឡើងថា ទោះបីជាបញ្ហាភូមិសាស្រ្តនយោបាយហាក់នៅបន្ត ការកើនឡើងនៃតម្រូវការសកលបានចាប់ផ្តើមងើបឡើងតាំងពីចុងឆ្នាំមុនមកម្ល៉េះ។ នេះ​បើយោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យដដែលបង្ហាញថា ​ទំហំនៃការនាំចេញ-នាំចូលរបស់​កម្ពុជា​ជាមួយប្រទេស​ដៃគូអន្តរជាតិ​មានទឹកប្រាក់សរុប ១៦,៦៧ ពាន់លានដុល្លារ ក្នុងនោះទំនិញ​កម្ពុជា​នាំចេញបានថវិកាជាង ៨ ​ពាន់​លាន​ដុល្លារកើនឡើង ១៥,២ ​ភាគរយ ចំណែកទំនិញនាំចូលពីក្រៅប្រទេស​ ៨,៦៦ ពាន់ដុល្លារ​កើនឡើង ៩,៣ ភាគរយ។

​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា យល់ឃើញថា ​ការនាំចេញរបស់កម្ពុជាទៅកាន់បណ្ដាប្រទេសអឺរ៉ុប និងអាមេរិក មានការកើនឡើង រួមផ្សំ​នឹង​ក្របខណ្ឌ RCEP ក៏មានកំណើនដូចគ្នា។​

​លោក ហុង វណ្ណៈ បញ្ជាក់ថា តម្រូវការចាប់ផ្ដើមកើនឡើងវិញនៅដំណាច់ឆ្នាំ ​២០២៣ បន្ទាប់ពី​ការបញ្ជាទិញសម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ មាន​ការធ្លាក់ចុះ​នៅឆ្នាំ ២០២២ ​ដោយសារ​វិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។​

​លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា ​មានការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី ឬបណ្ដាញ​ប្រទេស​រុស្ស៊ី ដែលធ្វើឱ្យមានបញ្ហាជ្រួលច្របល់ ធ្វើឱ្យទំនិញឡើងថ្លៃជាច្រើន​នៅលើទីផ្សារ​ជាពិ​សេស​ថាមពល​ប្រេងសាំង និងទំនិញផ្សេងៗ អញ្ចឹងធ្វើឱ្យពួកគាត់ត្រូវគិត អំពីការចំណាយ ដូច្នេះ​មកដល់​ពេលនេះ គាត់អាចគ្រប់គ្រងបាន​នាំឱ្យគាត់មានតម្រូវការ​ទៅលើរបស់រ​បរប្រើប្រាស់វិញ ទើបពាណិជ្ជ​កម្មកម្ពុជា-អន្តរជាតិកើនឡើង។

លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា នៅក្នុងក្របខណ្ឌ RCEP មានការនាំចេញផលិតផលកសិផលមួយចំនួន រួមទាំងការនាំចេញគ្រឿងអគ្គិសនី ដែលផលិតដោយក្រុមហ៊ុនជប៉ុន កូរ៉េ ចិន។

ទំនិញកសិផលទាំងនោះ ដូចជាចេកអំបូងលឿង ស្វាយ​កែវរមៀត កៅស៊ូ ស្រូវ-អង្ករ ជាដើម ដែលមានការបញ្ជាទិញពីឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម។

លោក ហុង វណ្ណៈ បញ្ជាក់ថា ការបោះឆ្នោតនៅអាមេរិកនៅដំណាច់ឆ្នាំនេះ មិនធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជានោះទេ។

ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ស្បែកជើង ស្រោមជើង ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹម ជាដើម។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ​សម្រេចបានទឹកប្រាក់សរុប ៤៦,៨៣ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១,៩​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២​។

​ក្នុងនោះ​ទំនិញ​កម្ពុជា​នាំចេញ​ ២២,៦៥​ ពាន់​លាន​ដុល្លារ កើន ១,៨ ​ភាគរយ និង​ការ​នាំចូល​មាន​ចំនួន ២៤,១៨ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៥ ​ភាគរយ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម២ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម