Connect with us

កីឡា

នារីបាល់ទះ Gyselle Silva បន្តកុងត្រាថ្មីនៅក្លិបកូរ៉េទទួល៣០ម៉ឺនដុល្លារ១ឆ្នាំ

បានផុស

នៅ

កីឡាការិនី​បាល់ទះ​សញ្ជាតិ​គុយបា Gyselle Silva បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លិប​បាល់ទះ​កូរ៉េ​ខាង​ត្បូង GS Caltex Seoul KIXX សម្រាប់​រដូវ​កាល​២០២៤-២៥ ដោយ​ទទួល​បាន​តម្លៃ​ពល​កម្ម​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី Gyselle Silva បាន​ចូល​រួម​ជា​មួយ​ក្លិប GS Caltex Seoul កាល​ពី​ឆ្នាំ​២០២៣ ប៉ុន្តែ​​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​ដោយ​ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​លីគ​បាល់ទះ​កំពូល​​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​ឆ្លង​កាត់​៣៦​ប្រកួត ទទួល​បាន​ជ័យជម្នះ​១៨​​ប្រកួត និង​ចាញ់​១៨​ប្រកួត។ ទោះ​បី​ជា​យ៉ាង​ណា កីឡាការិនីវ័យ​​៣២​ឆ្នាំ កម្ពស់​​១.៩០​ម៉ែត្រ​ត្រូវ​បាន​ក្លិប​ផ្តល់​បន្ត​កុងត្រា​ឆ្នាំ​ទី​២​។

Gyselle Silva ជា​កីឡាការិនី​ម្នាក់​ដែល​មាន​បទ​ពិសោធ​ច្រើន​ ប៉ុន្តែ​នាង​បាន​លេង​ឲ្យ​​ក្រុម​កីឡាការិនី​បាល់ទះ​ជម្រើស​ជាតិ​គុយ​បា​តែ​៤​ឆ្នាំ​ប៉ុណ្ណោះ។ ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​នេះ រូប​នាង​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ទទួល​បាន​មេដាយ​ប្រាក់​ពី​ព្រឹត្តិការណ៍​កីឡាអាមេរិក​ខាង​ជើង (Pan American Games) ឆ្នាំ​២០១១។

បើ​និយាយ​ពី​ការ​លេង​ឲ្យ​ក្លិប​វិញ កីឡាការិនី​រូប​នេះ​​​មាន​បទ​ពិសោធ​ច្រើន​ណាស់​គិត​ចាប់​តាំង​ពី​​ឆ្នាំ២០០៩ នាង​​បាន​លេង​ឲ្យ​ក្លិប​​១០​ក្លិប​ផ្សេង​គ្នា។ នាង​បាន​លេង​ក្លិប​ដំបូង Santiago de Cuba ពីឆ្នាំ​២០០៩​ដល់​២០១២​ជា​ពេល​ដែលជាប់​ជម្រើស​ជាតិ។

រដូវ​កាល​២០១៤-១៥ នាង​លេង​ឲ្យក្លិប Rabita Baku ក្នុង​លីគ​ប្រទេសអាហ្សៃបៃសង់​ជា​ពេល​ដែល​នាង​ឈ្នះ​ជើង​ឯក​លីគ​ប្រទេស​នេះ។ នាង​បាន​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លិប Halkbank Ankara ក្នុង​រដូវ​កាល​២០១៥-១៦ និង​រដូវ​កាល​២០១៦-១៧​លេង​ឲ្យ​ក្រុម Yunnan University of College នៅ​ប្រទេស​ចិន។ រដូវ​កាល​២០១៧-១៨ Silva លេង​ឲ្យ​ក្រុម Smart Prepaid Giga Hitters ក្នុង​ប្រទេស​ហ្វីលីពីន មុន​ពេល​លេង​ឲ្យ​ក្រុម Reale Mutua Fenera Chieri ក្នុងប្រទេស​អ៉ីតាលី​រដូវ​កាល​២០១៨-១៩។

បន្ទាប់​មក​​នាងបាន​ផ្លាស់​ទៅ​ក្លិប​ប៉ូឡូញ Grupa Azoty Chemik Police ឆ្នាំ​២០១៩-២០ និង​ផ្លាស់​ចូល Capital Legionovia Legionowo ឆ្នាំ​២០២១-២២។

នៅ​រដូវកាល​​២០២២-២៣ នាង​បាន​ផ្លាស់​ទៅ​លេង​ឲ្យ​ក្រុម AEK Athens ប្រទេស​ក្រិក​ឆ្នាំ​២០២២-២៣ ហើយ​ចុង​ក្រោយ​ចូល​រួម​ជា​មួយ​ក្លិបកូរ៉េ​ខាង​ត្បូង GS Caltex Seoul KIXX ដែល​ជា​ក្លិប​ទី១​ដែល​នាង​បាន​លេង​២​រដូវ​កាល​ជាប់​គ្នា​សម្រាប់​ក្លិប​ក្រៅ​ប្រទេស៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម