Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា​ បញ្ជាក់ពីការប្ដេជ្ញារបស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប

បានផុស

នៅ

ប្រមុខការទូតកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរាត្រីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសខួបលើកទី៧៤ នៃទិវាសហភាពអឺរ៉ុប លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស បានសម្ដែងក្ដីពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

តាមរយៈសុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងតាមរយៈការធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តទៅវិញទៅមកផ្នែកនយោបាយ ការពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ក៏ដូចជាការរក្សាទំនាក់ទំនង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់នានា។

លោកប្រមុខការទូតកម្ពុជា ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរួមគ្នាក្នុងតំបន់ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម