Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជិត ៤ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ១០ ឧសភា នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី ៩ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ មាន​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ប្រមាណ​ជិត ៤ ម៉ឺន​នាក់​ហើយ បាន​ចុះ​ឈ្មោះ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ពី​រាជរដ្ឋាភិបាល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១ លាន ៥ សែន​នាក់ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី ៩ ខែ​ឧសភា ឆ្នាំ ២០២៤ មាន​អ្នក​ចុះ​ឈ្មោះ​ចូលរៀន​ចំនួន ៣៧ ១៣៥ នាក់ (​ស្រី ១២ ៧៦៤ នាក់​) និង​បាន​និង​កំពុង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) សរុប​ចំនួន ១៧ ៣៩៨ នាក់ (​ស្រី ៥ ៦៨១ នាក់​) ស្មើនឹង​ចំនួន ៨០៥ ថ្នាក់ បន្ទាប់ពី​បាន​បើក​វគ្គ​សិក្សា​ជា​លើកដំបូង​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ដោយ​សិក្សា​លើ​វិស័យ​សំណង់​, អគ្គិសនី និង​ថាមពល , អេឡិចត្រូនិក ,​កម្មន្តសាល , មេកានិច​ទូទៅ​/​មេកានិច​រថយន្ត​, ធុរកិច្ច និង​ព័ត៌មានវិទ្យា ,​សេវាកម្ម​, បរិក្ខារ​ត្រជាក់ និង​កម្តៅ​, ទេសចរណ៍​, និង​កសិកម្ម និង ក​សិ​-​ឧស្សាហកម្ម។

លោក កត្តា អ៊ន បាន​បន្ថែម​ថា តាម​គម្រោង កម្មវិធី​បណ្ដុះបណ្ដាល​វគ្គ​ទី ១ នឹង​ត្រូវ​បញ្ចប់​នៅ​ចុងខែ​ឧសភា​ខាងមុខនេះ។ រីឯ​វគ្គ​ទី ២ បាន​ចាប់ផ្តើម​រៀន​ជា​បន្តបន្ទាប់​នៅ​តាម​សាលា​បណ្ដុះបណ្ដាល​នានា​ប្រសិន​បើ​មាន​សិស្ស​ចន្លោះ​ពី ២០ ទៅ ៣០ នាក់ នឹង​អាច​បើក​ថ្នាក់រៀន​បាន​ហើយ។

លោក កត្តា អ៊ន បាន​អំពាវនាវ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ បន្ត​ចុះ​ឈ្មោះ​ចូលរៀន​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ព្រោះថា​ការ​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ​នេះ​គឺ​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​អ្វី​ឡើយ ហើយ​ថែម​ទទួល​បាន​ថវិកា​ប្រចាំខែ​ចំនួន ២៨ ម៉ឺន​រៀល សម្រាប់​ដោះស្រាយ​ជីវភាព​ពេល​កំពុង​សិក្សា​ទៀត​ផង។ ចំណែក​យុវជន​មកពី​គ្រួសារ​ទូទៅ ការ​ចុះ​ឈ្មោះ​ចូលរៀន ក៏​អត់​គិត​ថ្លៃ​ដែរ តែ​មិន​ទទួល​បាន​ថវិកា​ប្រចាំខែ​ដូច​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​នោះ​ទេ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

តំបន់​ឆ្នេរ​ពីរកន្លែង​នៅ​ខេត្ត​កែប និង​ខេត្តព្រះសីហនុ​ នឹង​រៀបចំ​សោភ័ណភាពថ្មីទាក់ទាញ​ទេសចរ​​ជាតិ​និង​អន្តរជាតិ​មក​​​កម្សាន្ត​

ចរាចរណ៍១៥ នាទីutes មុន

បុរសម្នាក់ បើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

កីឡា៣០ នាទីutes មុន

Luvi ក្លាយ​ជា​កីឡាករ​ល្អ​៤​លើក​ជាប់​គ្នា​ក្នុង​ចំណោម៥ប្រកួត នៅ​តេជោលីគ​

ព័ត៌មានជាតិ៣១ នាទីutes មុន

ពលរដ្ឋក្នុងខណ្ឌដង្កោ ជាង១ពាន់នាក់ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ត្រាំ បង្ហើបប្រាប់ពីបញ្ជាប្រតិបត្តិមួយចំនួន ដែលលោកនឹងចុះហត្ថលេខា នៅថ្ងៃដំបូងជាប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២២ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

ព័ត៌មានជាតិ២៤ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម