ព័ត៌មានអន្ដរជាតិ
ចង់ប្លែកពីគេ នារីម្នាក់ឡើងទៅដេកក្នុងថតដាក់អីវ៉ាន់យន្តហោះ អាមេរិក ផ្អើលអ្នកដំណើរឈូឈរ
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើវេទិកា TikTok ដែលមានអ្នកចូលមើលចំនួន ៥.១ លានដង ស្ត្រីម្នាក់ដេកនៅក្នុងថតសម្រាប់ដាក់អីវ៉ាន់ពីលើ ខណៈពេលដែលអ្នកដំណើរផ្សេងទៀតអង្គុយច្របូកច្របល់ខាងក្រោម យោងទៅតាមលេខកៅអីដែលបានកំណត់របស់ពួកគេរៀងខ្លួន។
យោងតាមគេហទំព័រ The Mirror កាលពីថ្ងៃទី ០៩ ខែឧសភា បានបង្ហាញឃ្លិប បើទោះបីជាវាមិនច្បាស់ថា តើស្ត្រីនេះជាអ្នកដំណើរ ឬជាអ្នកបម្រើការលើយន្តហោះ ដោយគ្រាន់តែមើលវីដេអូក៏ដោយ ប៉ុន្តែអ្នកអត្ថាធិប្បាយជាច្រើនបាននិយាយថា ពួកគេបានឃើញនាវិកលើយន្តហោះប្រើវិធីស្រដៀងគ្នាក្នុងការសម្រាកលើជើងហោះហើររយៈពេលវែង។ អ្នកប្រើប្រាស់ TikTok ម្នាក់ គ្រាន់តែដាក់ចំណងជើងវីដេអូខ្លីៗថា “Southwest Airlines គឺលេងវិធីសាហាវៗ”។
ងាកទៅកាន់វីដេអូ រយៈពេល៩ វិនាទី របស់ស្រ្តីប្លែកមុខម្នាក់ដែលឡើងទៅកាន់កន្លែងផ្ទុកឥវ៉ាន់ អ្នកប្រើប្រាស់ម្នាក់បាន បញ្ចេញមតិថា “តើនាងឡើងទៅទីនោះដោយរបៀបណា? នាងគ្រាន់តែសម្រាក” ស្របពេលដែល អ្នកប្រើ TikTok ម្នាក់ទៀតបាននិយាយលេងសើចថា “Southwest Airlines អនុញ្ញាតឲ្យអតិថិជនជ្រើសរើសកន្លែងអង្គុយផ្ទាល់ខ្លួនបានឬយ៉ាងណា? វាមើលទៅមានផាសុកភាពជាងកៅអីពិតដែលអង្គុយទៅទៀត។”
ទោះយ៉ាងណាក៏ដោយ ទាំងស្ត្រី និងក្រុមហ៊ុនអាកាសចរណ៍មិនបានឆ្លើយតបនឹងវីដេអូដែលកំពុងផ្ទុះលើបណ្ដាញអ៉ិនធើណេតនៅឡើយទេ។ គួរឲ្យចាប់អារម្មណ៍ជាងនេះ ឧប្បត្តិហេតុនៅលើជើងហោះហើរដែលបានរៀបរាប់ខាងលើមិនមែនជាលើកទីមួយទេ។ នៅក្នុងឆ្នាំ ២០១៩ អ្នកដំណើរនៅលើជើងហោះហើរ Southwest Airlines ពី Nashville ទៅកាន់ Philadelphia មានការភ្ញាក់ផ្អើលនៅពេលឃើញអ្នកបម្រើលើយន្តហោះម្នាក់ឡើងចូលទៅក្នុងកន្លែងដាក់ឥវ៉ាន់ខាងលើ ពេលពួកគេឡើងយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍បានពណ៌នាសកម្មភាពចម្លែកនេះថាជារឿងកំប្លែង ហើយអ្នកបម្រើការលើយន្តហោះនេះត្រូវបានគេនិយាយថា បានលោតចុះពីកន្លែងផ្ទុកឥវ៉ាន់ បន្ទាប់ពីរយៈពេល ១០ នាទី ទើបបំពេញមុខងារបន្តធម្មតា។
ចេញសេចក្តីថ្លែងការណ៍នៅពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines បាននិយាយថា “បុគ្គលិក Southwest ត្រូវបានគេស្គាល់ដោយសារភាពកំប្លុកកំប្លែង និងបុគ្គលិកលក្ខណៈប្លែកពីគេ។ ក្នុងករណីនេះ អ្នកបម្រើការលើយន្តហោះរបស់យើងម្នាក់កំពុងព្យាយាមបង្កើតពេលវេលានៃការរីករាយជាមួយអ្នកដំណើរក្នុងអំឡុងពេលដំណើរការឡើងយន្តហោះ។ ជាការពិតណាស់ នេះមិនមែនជានីតិវិធីធម្មតារបស់យើងទេ ហើយសុវត្ថិភាពគឺតែងតែជាអាទិភាពកំពូលសម្រាប់ក្រុម Southwest Airlines”៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនក្រមុំចិន យំក្នុងថ្ងៃមង្គល ក្រោយបានថតរូបជាមួយឪពុកម្តាយ ដែលលែងលះជាង២០ឆ្នាំ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ