សន្តិសុខសង្គម
ផ្តន្ទាទោសអតីតថៅកែហាង អាយឃ្យូ សាច់អាំងមូកាថៈជ្រោយ ចង្វា ដាក់ពន្ធនាគារ២ឆ្នាំ ករណីចេញសែកស្អុយ
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នេះ តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសអតីតថៅកែហាង អាយឃ្យូ សាច់អាំងមូកាថៈជ្រោយចង្វា ដាក់ពន្ធនាគារកំណត់២ ឆ្នាំ គិតពីថ្ងៃចាប់ឃុំខ្លួន និងបង្គាប់ឲ្យសងប្រាក់ទៅដើមបណ្តឹងរដ្ឋវេណីចំនួន ២៤៤ ៣០០ ដុល្លារអាមេរិក សំណងការខូចខាត រួមទាំងសេវាកម្មច្បាប់មេធាវីចំនួន៤ លានរៀល។ សាលក្រមបានប្រកាសធ្វើឡើងជាសាធារណៈ និងទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍បើសិនភាគីណាមួយ កើតទុកមិនសុខចិត្តចំពោះការកាត់ក្តីនេះ។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងព្រហ្មទណ្ឌមួយ ពាក់ព័ន្ធអតីតថៅកែហាង អាយឃ្យូ សាច់អាំងមូកាថៈជ្រោយចង្វាម្នាក់ ជាប់ចោទពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន “ពោលគឺប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់”ស្អែកស្អុយជាង២៤ម៉ឺនដុល្លារអាមេរិក” មកបើកសវនាការ ដើម្បីផ្តន្ទទោសលើជនត្រូវចោទ។ សវនាការនេះជាសវនាការសាធារណៈដឹកនាំដោយលោក ឆែ វិវឌ្ឍ នះ ចៅក្រមជំនុំជម្រះ និងលោក ប៉េង ម៉េងគ័ង ព្រះរាជ អាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ “ជំនួសលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារងកាន់សំណុំរឿងជាប់រវល់” ។ ចំពោះជនមុខជនត្រូវចោទ និងមេធាវីការពារក្តីឲ្យភាគីដើមបណ្តឹង និងមេធា វីការពារក្តីឲ្យចុងចចម្លើយ ។ សវនាការបានបញ្ជាក់អំពីសិទ្ធិរបស់ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ១.សិទ្ធិបង្ហាញភស្តុតាង សំអាងសាក្សី និងសំណូមពរផ្សេងៗ ២.សិទ្ធិបដិសេធចៅក្រមជំនុំជម្រះ ៣.សិទ្ធិការពារខ្លួនដោយខ្លួនឯង ឬសុំមេធាវីការពារឬអ្នកដទៃណាមួយផ្សេងទៀត។
អង្គហេតុដែលនាំឲ្យសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការនាពេលនេះគឺ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះបានបញ្ជាក់ថា ឈ្មោះ តាន់ ប៉ូទាន ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរ ជាពាណិជ្ជករ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ បានប្តឺងទៅលើឈ្មោះ ចន រស្មី ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលជាតិ និងអតីតជាថៅកែហាង អាយឃ្យូ សាច់អាំងមូកាថៈ ជ្រោងចង្វា ស្នាក់ផ្លូវលេខ៥៩៨ បុរីជីបម៉ុង សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តកាល ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន ។ ដើមចមកាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២២ ឈ្មោះ ចន រស្មី បានទៅខ្ចីប្រាក់ពីដើមបណ្តឹងចំនួន២៤ ម៉ឺន៤៣០០ ដុល្លារអាមេរិក ដើម្បីយកទៅពង្រីកមុខរបររកស៊ី ដោយបានចេញមូលប្បទានប័ត្រលេខ ១២៧៩១៦ មួយសន្លឹក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ចំនួន ២៤ ៤៣០០ ដុល្លារអាមេរិក របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ឲ្យទៅម្ចាស់បំណុលដើម្បីទុកសម្រាប់បើកប្រាក់។
លុះដល់ថ្ងៃកំណាត់ជនរងគ្រោះបានយកមូលទានប័ត្រនោះទៅបើកយកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា មូលប្បទានប័ត្រនេះពុំមានសាច់ប្រាក់ទេ ពោលគឺ”សែកស្អុយ”។ បន្ទាប់ពីដឹងថា មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ជនរងគ្រោះបានទំនាក់ទំនងទៅឈ្មោះ ចន រស្មី ដើម្បីប្រាប់សាច់រឿងដែលបានចេញសែកស្អុយមួយសន្លឹកនោះ មិនមានទឹកប្រាក់ក្នុងគណនី តែបែរជាឈ្មោះ ចន រស្មី មិនទទួលខុសត្រូវសងប្រាក់ទៅដើមបណ្តឹង ថែមទាំងគេចវេស និងចេះតែសុំពន្យារពេលរហូត។ ហើយបន្ទាប់មកទៀតជនរងគ្រោះបានទទួលដំណឹងថា ឈ្មោះ ចន រស្មី និងប្រពន្ធ ទទួលបានទិតដ្ឋាការទៅលេង និងទៅរស់នៅប្រទេសអូស្តាលី ដូច្នោះហើយទើបដើមបណ្តឹងមិនសុខចិត្ត ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹង ចូលទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យជួយរកយុត្តិធម៌។ ដោយសំណូមពរ ៖
១.សុំបង្គាប់ឲ្យឈ្មោះ ចន រស្មី ប្រគល់ប្រាក់ចំនួន ២៤ ៤៣០០ ដុល្លារអាមេរិកឲ្យមកដើមបណ្តឹងរដ្ឋប្បវេណីវិញ។ ២.ទាមទារសំណងការខូចខាត និងថ្លៃសេវាកម្មច្បាប់ចំនួន ២០ ០០០ ដុល្លារអាមេរិក។ ៣.សុំឲ្យច្បាប់ឃាត់ខ្លួន និងធ្វើការចោទប្រកាន់លើឈ្មោះ ចន រស្មី បញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ ចន រស្មី ចូលខ្លួន ដើម្បីបំភ្លឺលើពាក្យបណ្តឹងចោទប្រកាន់នេះជាច្រើនលើ ប៉ុន្តែជនសង្ស័យមិនព្រមចូល ទើបតំណាងអយ្យការអមសាលាដំបូងសម្រេចធ្វើការចោទប្រកាន់សំណុំរឿង និងចាត់បញ្ជូនទៅខាងចៅក្រមស៊ើប ដើម្បីបន្តនីតិវិធី។ បន្ទាប់មកទៀត ចៅក្រមស៊ើបសួរក៏បានចេញដីកាបង្គាប់ ឲ្យសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ទៅនាំខ្លួនជនសង្ស័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ហើយជនសង្ស័យក៏ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារម១ព្រៃស ចាប់ពីពេលនោះមក៕
ដោយ ៖ មករា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ