Connect with us

កីឡា

សំដីដ៏វែងរបស់ Mbappe ​រៀបរាប់ពី​ការចាក​​ចេញពីក្លិប PSG

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ជម្រើស​ជាតិ​បារាំង Kylian Mbappe បាន​ចេញ​វីដេអូ​​រៀប​រាប់​ជា​ផ្លូវ​ការ​អំពី​ការ​ចេញ​ពី​ក្លិប​យក្ស​បារាំង Paris Saint-Germain នៅ​ចុង​រដូវ​កាល​នេះ បន្ទាប់​ពី​ពួក​គេ​មិន​​ទទួល​បាន​ជោគជ័យ​ក្នុង​ពាន​រង្វាន់ UCL ជា​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅយប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៤ Mbappe បាន​រៀប​រាប់​ថា ៖«ខ្ញុំ​តែង​តែ​និយាយ​ថា ខ្ញុំ​​នឹង​ប្រាប់​អ្នក​គ្រប់​គ្នា​នៅ​ពេល​វេលា​មក​ដល់។ នៅ​ពេល​នេះ ខ្ញុំ​ចង់​ប្រកាស​​ប្រាប់​អ្នក​គ្រប់​គ្នា​ថា នេះ​ជា​រដូវ​កាល​ចុង​ក្រោយ​របស់​ខ្ញុំ​នៅ​ក្លិប PSG។ ខ្ញុំ​នឹង​មិន​បន្ត​ទៀត​ទេ ហើយការ​ស្ថិត​នៅទី​នេះ​នឹង​បញ្ចប់​ក្នុង​ពេល​ពីរ​បី​សប្តាហ៍​ខាង​មុខ។ វា​ជា​អារម្មណ៍​ដ៏​តាន់​តឹង និង​រំជើប​រំជួល​ ហើយ​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​​ថា ពិបាក​យ៉ាង​នេះ​ក្នុង​ការ​ប្រកាស​ចាក​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្ញុំ ប៉ុន្តែ​​​ខ្ញុំ​គិត​ច្បាស់​ហើយ ត្រូវ​តែ​ផ្សងព្រេង​ថ្មី បន្ទាប់​ពី​រយៈ​ពេល​៧​ឆ្នាំ»។

«PSG ជា​ក្លិប​មួយ​​ដែលមិន​ទុក​ចោល​នរណា​​ម្នាក់​ឲ្យ​ឯកោ។ ខ្ញុំ​ពិត​ជា​មិន​សោក​ស្តាយ​ឡើយ​ដែល​បាន​ចុះ​កុងត្រា​ចូល​រួម​ជា​មួយ​ក្លិប​ដ៏​អស្ចារ្យ​នេះ។ វា​ជា​ក្លិប​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ខួរ​​ក្បាល​​ខ្ញុំ​ពេញ​មួយ​ជីវិត។ ទោះ​ជា​ខ្ញុំ​លែង​ជាកីឡាករ​របស់​ក្លិប​នេះ​បន្ត​ទៀត ប៉ុន្តែ​ខ្ញុំ​នឹង​បន្ត​មើល​គ្រប់​ការ​ប្រកួត​របស់​ពួក​គេ។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ ហើយ​គ្មាន​​ពាក្យពេចន៍​អ្វី​មក​រៀប​រាប់​បាន​ឡើយ​គឺ មាន​តែ​ សូម​អរគុណ។ ខ្ញុំ​សង្ឃឹម​ថា យើងនឹង​បញ្ចប់​រដូវ​កាល​នេះ​ជា​មួយ​ពាន​រង្វាន់​ចុង​ក្រោយ ហើយ​ខ្ញុំ​ជឿ​ថា អ្នក​នឹង​ស្ថិត​នៅក្នុង​បេះ​ដូង​ខ្ញុំ​ជា​និច្ច»។

សម្រាប់​អនាគត Kylian Mbappe មិន​ទាន់​ច្បាស់​ទេ ប៉ុន្តែ​ Real Madrid ជា​ក្លិប​ដែល​រូប​គេ​ស្រឡាញ់​តាំង​ពី​ក្មេង ហើយ​ក៏​ជា​កីឡាករ​ម្នាក់​ដែល​​ក្លិប​អេស្ប៉ាញ​មួយ​នេះ​ចង់​បាន​ជា​យូរ​មក​ហើយ៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម