Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី កាតា លក់វិមានដ៏ស្កឹមស្កៃតម្លៃ ៤៩ លានដុល្លារនៅក្រុងឡុងដ៍ ឲ្យសែរាជវង្សដូចគ្នា

បានផុស

នៅ

នាយករដ្ឋមន្ត្រីកាតា​និងជាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani បានលក់វិមានដ៏ស្កឹមស្កៃរបស់ទ្រង់ផ្ទាល់នៅ Mayfair នៃក្រុងឡុងដ៍ ទៅឲ្យសមាជិកម្នាក់ទៀត នៃគ្រួសាររាជវង្សរបស់រដ្ឋក្នុងតម្លៃ ៣៩លានផោន (៤៨.៧លានដុល្លារអាមេរិក) ។​

កាសែតរដ្ឋរបស់ UAE ជាតិបានរាយការណ៍ដែរថា អចលនទ្រព្យនេះគឺជាអគារដែលបានចុះបញ្ជីថ្នាក់ទី ២ ស្ថិតនៅចន្លោះ Hyde Park និង Berkeley Square ហើយវិមាននេះក៏ត្រូវបានទិញដោយផ្ទាល់ពីព្រះអង្គម្ចាស់ Sheikh Mohammed ក្នុងឆ្នាំ ២០២១ ក្នុងតម្លៃជិត ៤៥ លានផោនឯណោះ។

នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman Al Thani
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ Bidwells ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បានគូសបញ្ចាក់ថាអគារ​ដែល​បាន​ចុះ​បញ្ជី​ថ្នាក់​ទី២ គឺ​ជា​អគារ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ការ​ចាប់​អារម្មណ៍​ពិសេស ដោយ​ធានា​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រក្សា​ទុកអស់រយៈកាលដ៏យូរណាស់មកហើយ។

ថ្វីបើយ៉ាងណា នាយករដ្ឋមន្ត្រីកាតា​រូបនេះបានបញ្ចប់ការលក់របស់ទ្រង់ កាលពីខែតុលាឆ្នាំមុន តាមរយៈការចរចាដោយផ្ទាល់ជាមួយរាជវង្សរបស់ទ្រង់ ដែលជាការអនុវត្តទូទៅក្នុងចំណោមគ្រួសារដែលមានទ្រព្យសម្បត្តិច្រើន ដើម្បីគេចចេញពីថ្លៃភ្នាក់ងារ ឬកាត់បន្ថយបំណុលពន្ធមរតកដែលមានសក្តានុពលក្នុងប្រទេសកាតា។

ព្រះអង្គម្ចាស់​ Sheikh Mohammed បានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាតាកាលពីឆ្នាំមុន ហើយថែមទាំងបានបម្រើការជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់រដ្ឋចាប់តាំងពីឆ្នាំ ២០១៦ មកម៉្លេះ។ ទ្រង់គឺជាសមាជិកនៃ House of Thani ដែលជាគ្រួសាររាជវង្សរបស់ប្រទេសកាតា ទ្រព្យសម្បត្តិរបស់ទ្រង់មានតម្លៃយ៉ាងហោចណាស់ ១៥០ ពាន់លានដុល្លារ ដូចដែលបានប៉ាន់ស្មានដោយ Bloomberg Billionaires Index កាលពេលកន្លងមក។

ទន្ទឹមនោះទៀតសោត ការ​លក់វិមាន​របស់​នាយក​រដ្ឋមន្ត្រី​កាតានិងជាព្រះអង្គម្ចាស់​រូបនេះ បាន​លេច​ចេញ​ជា​ប្រតិបត្តិការ​អចលនទ្រព្យ​មួយ​ក្នុង​ចំណោម​ប្រតិបត្តិការ​អចលនទ្រព្យ​មួយ​ចំនួន​ក្នុង​ទីក្រុង​ឡុងដ៍​ដែល​មាន​តម្លៃ​ជាង ៣០ លាន​ផោន​។​ កាលពីខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតីអារ៉ាប់រួម Sheikh Mohammed bin Zayed Al Nahyan ដែលជារាជវង្ស Emirati បានទិញវិមានមួយនៅតំបន់ Chelsea ក្នុងទីក្រុងនេះក្នុងតម្លៃ ៦៥ លានផោនផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម