Connect with us

សេដ្ឋកិច្ច

ការ​កើន​ឡើង​ថ្លៃ​ដើម​ ធ្វើ​ឱ្យ​ប្រាក់​ចំណេញ​របស់​​ក្រុម​ហ៊ុន​ថៃ​អាកាសចរណ៍​ ​THAI Airways ​ធ្លាក់​ចុះ​

បានផុស

នៅ

ក្រុម​ហ៊ុន​​អាកាស​ចរណ៍​ថៃ​​ Thai Airways International ​កាល​ពី​ថ្ងៃ​សុក្រ​ បាន​​ឱ្យ​ដឹង​ថា​ ប្រាក់​ចំណេញ​សុទ្ធ​របស់​ខ្លួន​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​ ២០២៤​ នេះ​ មាន​ចំនួន​ ២,៤៣ ប៊ីលាន​បាត​ ដោយ​ធ្លាក់​ចុះ​ជា​គំហុក​រហូត​ដល់​ ៨០,៧ ភាគរយ (១២,៥ ប៊ីលាន​បាត)​ បើ​ប្រៀប​ធៀប​នឹងរយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ទៅ​កាន់​ផ្សារ​ហ៊ុនថៃ ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជាតិ​ដដែល​បាន​និយាយ​ថា​ ប្រាក់​ចំណូលត្រីមាស​ទី​១​​បាន​កើន​ឡើង​ ១០,៧ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​មុន​ ក្នុង​ចំនួន​សរុប​ ៤៥,៩ ប៊ីលាន​បាត​។ យ៉ាង​ណា​មិញ​ ​ប្រាក់​ចំណេញ​​ត្រូវ​បាន​ទាញ​ទម្លាក់​​ចុះ​ ដោយ​សារ​តែ​ការ​ចំណាយ​ខ្ពស់​ ដែល​បាន​កើន​ឡើង​ ២២,៥ ភាគរយ​ (៣៤,៩ ប៊ីលាន​បាត​)​។  ​

​ក្រុមហ៊ុន​បាន​និយាយ​ថា​ ការ​ចំណាយ​ខ្ពស់​ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង​ជើង​ហោះ​ហើរ​ ផ្លូវ​ហោះ​ហើរ​ និង​ចំនួន​អ្នក​ដំណើរ​ ការ​ធ្លាក់​ថ្លៃ​ប្រាក់​បាត​ អត្រា​​ពន្ធ​ហោះ​ហើរ​ និង​តម្លៃ​វត្ថុ​ធាតុ​ខ្ពស់​ជា​ដើម​។​

THAI Airways បាន​បន្ត​ថា​ ​ក្រុម​ហ៊ុន​បាន​ដឹក​អ្នក​ដំណើរ​ចំនួន​ ៣,៨៨ លាន​នាក់​ក្នុង​ត្រី​មាស​ទី​១​ ដោយ​កើន​ឡើង​ ១០,២ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។  ​​ក្រុមហ៊ុន​បាន​ព្យាករណ៍​ប្រាក់​ចំណូល​ពេញ​មួយ​ឆ្នាំ​ប្រហែល​ ១៨០ ប៊ីលាន​បាត​។

គួរ​គូស​បញ្ជាក់ថា​ ​បច្ចុប្បន្ន​ ​THAI Airways ​ប្រតិបត្តិការ​យន្តហោះ​ចំនួន​ ៧៣​ គ្រឿង​ កើន​ឡើង​ពី​ ៧០​ គ្រឿង​ក្នុង​ត្រី​មាស​ទី​ ១​ ឆ្នាំ​ ២០២៣​។ ​ក្រុម​ហ៊ុន​នេះ​បាន​និយាយ​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​កំពុង​ចរចា​លក់​យន្តហោះ​ចំនួន​ ១៨​ គ្រឿង ​ហើយ​​បាន​​លក់​អស់​​ចំនួន​ ៦​ គ្រឿង​ហើយ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម