ព័ត៌មានជាតិ
លោក គន់ គីម ផ្តាំដល់អាជ្ញាធរខេត្តស្វាយរៀងបន្តខិតខំគ្រប់គ្រងរាល់ឧបទវហេតុគ្រោះមហន្តរាយជូនពលរដ្ឋ
លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.) និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តាំផ្ញើដល់អាជ្ញាធរខេត្តស្វាយរៀងគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការគ្រប់គ្រងឲ្យបានរាល់ឧបទវហេតុនានាដែលជាគ្រោះមហន្តរាយ ធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរដល់ពលរដ្ឋ។
ការផ្តាំផ្ញើនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការនគរបាលខេត្ត ក្នុងឱកាសដែល លោក គន់ គីម និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ពាក់ព័ន្ធផលប៉ះពាល់គ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០២៤ និងចូលរួមអបអរសាទរខួបលើកទី១៧ ថ្ងៃបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា។
លោក គន់ គីម បានផ្ដាំផ្ញើដល់រដ្ឋបាលខេត្ត អាជ្ញាធរដែនដី ពិសេសគណៈកម្មការសមាគមអតីតយុវជន គ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តស្វាយរៀង ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការគ្រប់គ្រងឲ្យបានរាល់ឧបទវហេតុនានាដែលជាគ្រោះមហន្តរាយធំបំផុតសម្រាប់សង្គមជាតិ ពិសេសត្រូវយកចិត្តទុកដាក់បន្តមើលថែទាំសុខទុក្ខជីវភាពរស់នៅរបស់អតីតយុទ្ធជន ក្នុងនោះត្រូវពង្រឹងស្ថាប័នមន្ទីរអង្គភាពនានា ដែលចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនអតីតយុទ្ធជនកំពុងរស់នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដើម្បីបង្កគ្រប់លក្ខណៈសម្បត្តិឱ្យបងប្អូនរស់នៅប្រកបដោយជីវភាពល្អប្រសើរ ។
លោក គន់ គីម មានប្រសាសន៍បន្តថា ការងារអតីតយុទ្ធជន មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានខិតខំយកចិត្តទុកដាក់បំផុត ក្នុងការដោះស្រាយបញ្ហាសំណើសំណូមពររបស់បងប្អូនអតីតយុទ្ធជន ទាំងក្នុងក្របខ័ណ្ឌជីវភាពរស់នៅ និងការអនុវត្តក្របខ័ណ្ឌគោលនយោបាយផ្សេងៗ ជាពិសេសក្នុងការពង្រឹងប្រសិទ្ធភាពនៃនីតិវិធី នៃការបើកផ្ដល់ថវិកាបេឡាមរណៈសង្រ្គោះ ប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងប្រាក់របបឧបត្ថម្ភផ្សេងៗ ជូនអតីតយុទ្ធជន ស្របតាមបទដ្ឋានថ្មីៗរបស់រាជរដ្ឋាភិបាល បានទាន់ពេលវេលា។ ជាការកត់សម្គាល់ តាមរយៈរបាយការណ៍របស់សមាគម លោកមើលឃើញថា កន្លងមកពុំមានបងប្អូនគ្រួសារអតីតយុទ្ធជន ណាម្នាក់ជួបប្រទះនូវការលំបាក ហើយមិនទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយពីសមាគមអតីតយុទ្ធជនរបស់យើងនោះទេ។
ជាមួយគ្នានេះ អភិបាលខេត្តបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក គន់ គីម ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន ក្នុងខេត្តស្វាយរៀង នាពេលនេះ ។
លោកបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការគាំទ្រដល់យើងខ្ញុំទាំងអស់គ្នាជាអាជ្ញាធរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីឈានទៅពង្រឹងប្រសិទ្ធភាពការងារឲ្យបានកាន់តែជោគជ័យថែមទៀតឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាការងារដែលបម្រើឲ្យផលប្រយោជន៍របស់បងប្អូនអតីតយុទ្ធជន៕
ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់