Connect with us

ព័ត៌មានជាតិ

ករណីរំលោភបូកក្មេងស្រីនៅខេត្តសៀមរាប គ្រួសារជនសង្ស័យស្នើតុលាការផ្ដល់យុត្តិធម៌ឱ្យបានសងខាង

បានផុស

នៅ

ជុំវិញករណីចោទប្រកាន់ថា រំលោភបូកក្មេងស្រីអាយុ១៥ឆ្នាំ គ្រួសារជនសង្ស័យស្នើដល់ស្ថាប័នតុលាការខេត្តសៀមរាប ជួយរកភាពយុត្តិធម៌ឲ្យបានទាំងសងខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយទទួលពាក្យបណ្តឹងរបស់គ្រួសារក្មេងស្រីរងគ្រោះ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជិត១០នាក់ក្នុងចំណោម២០នាក់ ក្នុងករណីចោទប្រកាន់ថា បានរំលោភបូកក្មេងស្រីវ័យ១៥ឆ្នាំ ជាបន្តបន្ទាប់ក្នុងទីតាំងផ្សេងៗគ្នានៅខេត្តសៀមរាប។ បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងស្រាវជ្រាវ​ និង ឈានដល់ឃាត់ខ្លួនជនសង្ស័យលើករណីនេះទៅតាមការឆ្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះយកមកកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

តែយ៉ាងណាមិញ ពាក់ព័ន្ធករណីនេះ ក្រុមគ្រួសារជនសង្ស័យ ហាក់សម្តែងការហួសចិត្តដែលក្មេងស្រីរងគ្រោះ បានចោទ មកលើកូនគាត់ដែលមានវ័យ១៥ឆ្នាំដូចគ្នា ថា បាននាំគ្នាមករំលោភបូក។ គ្រួសារជនសង្ស័យ បានស្នើដល់តុលាការឱ្យស្រាវជ្រាវដោយយុត្តិធម៌លើករណីនេះ ចៀសវាងចាប់មនុស្សខុស។

គ្រួសារជនសង្ស័យ បានលើកឡើងថា កូនរបស់គាត់ក៏ជាអនីតិជនដែរ ហើយការឃាត់ខ្លួនទៅតាមបណ្ដឹងរបស់គ្រួសាររងគ្រោះ តើជាបទល្មើសជាក់ស្ដែង ឬមិនជាក់ស្ដែង? ព្រោះតាមដឹងរឿងនេះអាចកើតពី៣ខែទៅ៦ខែមកហើយ ហេតុអ្វីពេលភ្លាមៗមិនប្ដឹងសមត្ថកិច្ច។ តើការឃាត់ខ្លួនបែបនេះ វាត្រូវនឹងច្បាប់ដែរឬទេ?

ទោះជាយ៉ាងនេះក្តី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បាននិងកំពុងស្រាវជ្រាវជាមួយសមត្ថកិច្ច ដើម្បីកំណត់អត្តសញ្ញាណជនទាំងនោះ និងចាត់វិធានការតាមផ្លូវច្បាប់។ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសនេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនភាគីពាក់ព័ន្ធទាំងអស់៕​

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា១០ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១២ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

សេដ្ឋកិច្ច៤ ម៉ោង មុន

កម្ពុជារកចំណូលបានជាង $៥៧៣ លាន ពីការនាំចេញកៅស៊ូ ក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម