ជីវិតកម្សាន្ដ
បវរកញ្ញា កុយ អេនណា ប្ដូរស្ទីលតុបតែងខ្លួន ១៨០ ដឺក្រេ
កញ្ញា កុយ អេនណា ដែលជាបវរកញ្ញាលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Cambodia 2023 បានធ្វើឲ្យទស្សនិកជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ជាថ្មី ខណៈតារាស្រីរូបនេះទម្លាយរូបភាពជាច្រើនសន្លឹកប្តូរស្ទីលតុបតែងខ្លួន ១៨០ ដឺក្រេ។

ស្របពេលជាមួយនេះ ក៏មានការបន្តស៊ែរចែករំលែកនៅលើបណ្ដាញសង្គម បន្ទាប់ពីឃើញសកម្មភាពថតរូបបង្ហាញសម្រស់យ៉ាងទាក់ទាញស្ទើរអាក្រាតកាយរបស់ស្រីស្រស់ កុយ អេនណា ដែលបានសម្ញែងសាច់ខ្ចីរលោងគួរជាទីគយគន់របស់អ្នកគាំទ្រ ពិសេសកំលោះៗ តែម្ដង។
តាមការសង្កេតរូបភាពដែលត្រូវបានបង្ហោះចែករំលែកនៅលើបណ្ដាញសង្គមនាពេលថ្មីៗ នេះ គេឃើញកញ្ញា កុយ អេនណា បវរកញ្ញាលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Cambodia 2023 បានរំលេចខ្លួនជាមួយការថតរូបដោយប្តូរពីការតុបតែងខ្លួនបែបសម័យបុរាណមកជានារីសិចស៊ីទំហឹង ពោលគឺគ្រាន់តែបិទបាំងត្រង់តំបន់ពិសេសជាមួយផ្កាកុលាបយ៉ាងក្រហមឆ្អិនឆ្អៅប៉ុណ្ណោះ។

កុយ អេនណា បានបង្ហោះភ្ជាប់ខ្លឹមសារថា «មនុស្សស្រីប្រៀបដូចជាផ្កាកុលាប បើអ្នកមើលថែនាងឲ្យបានល្អ នោះអ្នកនឹងបានឃើញពីទំហំ នៃសេចក្ដីស្រឡាញ់របស់នាងដែលអាចរីកស្គុះស្គាយ និងមានក្លិនក្រអូបយ៉ាងទាក់ទាញបំផុត។ កុលាប ជាផ្កាដ៏មានឥទ្ធិពលមួយនៅក្នុងខាងវប្បធម៌ និងប្រវត្តិសាស្ត្រ។ វាក៏ត្រូវបានចាត់ទុកជាសកល នៃផ្កាតំណាងឲ្យក្ដីស្រលាញ់ពិតប្រាកដ»។
គួរកត់សម្គាល់ថា នេះគឺមិនមែនទើបជាលើកទី ១ នោះទេ ដែលតារាស្រីកញ្ញា កុយ អេនណា ក្លាហានជាមួយការថតរូបបញ្ចេញភាពសិចស៊ីបង្អួតសម្រស់សាច់ខ្ចីតាមរយៈបណ្ដាញសង្គម ខណៈជារឿយៗ នាងតែងផ្លាស់ស្តាយ៍ នៃការថតរូបជាបន្តបន្ទាប់។ ម្យ៉ាងទៀត បន្ទាប់ពីសាងឈ្មោះល្បីក្នុងវិស័យបវរកញ្ញា កុយ អេនណា ក៏មានឱកាសច្រើនដោយលេចវត្តមាននៅតាមបណ្តាកម្មវិធីតូច ធំ នានា ស្របពេលរូបសម្រស់របស់នាងនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា