Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ចង់ប្រែក្លាយ ប.ស.ស ជាស្ថាប័នឈានមុខក្នុងការបម្រើសេវា​ជូនពលរដ្ឋនៅកម្ពុជា

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​បេឡា​ជាតិ​សន្តិ​សង្គម​(​ប​.​ស​.​ស) មាន​បំណង​ចង់​ប្រែក្លាយ ប​.​ស​.​ស ជា​ស្ថាប័ន​ឈាន​មុខ​ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ជូន​សមាជិក និង​ប្រជាពលរដ្ឋ​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី“ពិធីការ​ជាតិ និង​អន្តរជាតិ” លោក​បណ្ឌិត ហេង សុផាន់​ណា​រិទ្ធ អគ្គនាយករង ប​.​ស​.​ស បាន​ជំរុញ​ឱ្យ​មន្ត្រី ប​.​ស​.​ស ដែល​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី “​ពិធីការ​ជាតិ និង​អន្តរជាតិ​” នេះ អាច​យកចំណេះ ជំនាញ ដែល​ទទួល​បាន​តាមរ​យៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ ទៅ​ប្រើប្រាស់​ក្នុង​ការ​រៀបចំ​កម្មវិធី​បដិសណ្ឋារកិច្ច​ជាតិ និង​អន្តរជាតិ​នានា និង​បន្ត​ចែករំលែក​នូវ​ចំណេះ​ដឹង​ទាំងនេះ ទៅដល់​មន្ត្រី និង​បុគ្គលិក​នៅ​តាម​នាយកដ្ឋាន​រៀងៗ ខ្លួន ឱ្យ​កាន់តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត ព្រមទាំង​ពង្រឹង​លើ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​សមាជិក ប​.​ស​.​ស និង​សាធារណជន ឱ្យ​កាន់​តែ​មាន​ភាព​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ធ្វើ​ឱ្យ ប​.​ស​.​ស ក្លាយ​ជា​ស្ថាប័ន​ឈានមុខ​នៅ​កម្ពុជា​ក្នុង​ការ​បម្រើ​សេវា​សាធារណៈ។

លោក​បណ្ឌិត​អគ្គនាយករង បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក ប​.​ស​.​ស ជា​សិក្ខាកាម​ទាំងអស់ ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មមាញឹក​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី “​ពិធីការ​ជាតិ និង​អន្តរជាតិ​” ទទួល​បាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ព្រមទាំង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​បណ្ឌិត ឥន សុផល អនុប្រធាន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ ក៏ដូចជា​ក្រុមការងារ​ដែល​បាន​សហការ និង​សម្របសម្រួល​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដ៏​មាន​សារសំខាន់​នេះ​ឡើង ប្រកបដោយ​ភាព​រលូន និង​ការទទួលខុសត្រូវ​ខ្ពស់។

សូម​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី “ពិធីការ​ជាតិ និង​អន្តរជាតិ” រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃ​ទី ៩ និង​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ ២០២៤ ជា​វគ្គ​បណ្ដុះបណ្ដាល​ដំបូង ដែល ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ឡើង ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​រៀបចំ​កម្មវិធី​បដិសណ្ឋារកិច្ច​ជាតិ និង​អន្តរជាតិ​នានា​ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម