Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

បានផុស

នៅ

ព្យុះព្រះអាទិត្យដ៏កាចសាហាវនិងធ្ងន់ធ្ងរបំផុតក្នុងរយៈពេល២ទសវត្សរ៍ បានវាយប្រហារភពផែនដី ហើយបង្កជាប៉ះពាល់ដល់សេវាផ្កាយរណប និងទំនាក់ទំនងពិភពលោក ព្រមទាំងបង្កើតជាបាតុភូត Aurora នៅតំបន់ជាច្រើនទៀតផង។

(រូបថត៖ Gizmodo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់គេហទំព័រ Space.com កាលពីថ្ងៃសៅរ៍ទី១១ខែឧសភា, ក្រុមអ្នកវិទ្យាសាស្រ្តបាននិងកំពុងតាមដានបាតុភូតព្រះអាទិត្យ ចាប់តាំងពីការបញ្ចេញ Coronal Mass (CME) ទ្រង់ទ្រាយធំកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ ហើយវាបានកើតឡើង ៦ឬ៧ ដងរួចទៅហើយ ដែលបណ្តាលឲ្យចំហាយព្រះអាទិត្យ ជះមកផែនដីក្នុងល្បឿនរហូតដល់ ៨៣៥គីឡូម៉ែត្រក្នុងមួយវិនាទី។

ដោយឡែក ងាកទៅប្រទេសថៃ នៅក្បែរខាងកម្ពុជាវិញ, ទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិជ្ជាអវកាស និងព័ត៌មានវិទ្យា ហៅកាត់ GISTDA បានឲ្យដឹងថា ព្យុះភូមិសាស្រ្តម៉ាញេទិច បានឡើងដល់កម្រិតខ្ពស់បំផុត (G5) នៅលើមាត្រដ្ឋាន NOAA ប៉ុន្តែនៅថៃ រងគ្រោះត្រឹមកម្រិត G3 ប៉ុណ្ណោះ។

(រូបថត៖ Earth.com)

នៅកម្រិតនេះ សេវា GPS និងទំនាក់ទំនងផ្កាយរណប អាចរងការរំខាន ហើយវិទ្យុទាក់ទងដែលប្រើប្រេកង់ HF/VHF/UHF និងប្រព័ន្ធបណ្តាញថាមពល ក៏អាចរងផលប៉ះពាល់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ ដែលបណ្តាលមកពីព្យុះព្រះអាទិត្យ ត្រូវបានគេរាយការណ៍នៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញជាពិសេសអង្គការណាសា តែម្តង កំពុងតាមមើលយ៉ាងយកចិត្តទុកដាក់ជាទីបំផុតចំពោះព្រឹត្តិការណ៍នេះ។

តាមពិតទៅ កាលពីឆ្នាំមុន ក្រុមអ្នកវិទ្យាសាស្រ្តក៏បានទស្សន៍ទាយអំពីព្យុះនេះដែរ ដោយនិយាយថា ព្រះអាទិត្យ ត្រូវឆ្លងកាត់នូវអ្វីដែលគេហៅថា “អតិបរមានៃព្រះអាទិត្យ” ពេលចំណុចងងឹតដ៏ចម្លែកជាច្រើន បានលេចឡើងនៅលើផ្ទៃរបស់ខ្លួន។

(រូបថត៖ ណាសា)

ចំណុចព្រះអាទិត្យទាំងនេះ មើលទៅដូចជាប្រជុំកោះ។ វាបាញ់ចេញនូវថាមពលផ្ទុះដ៏ខ្លាំងក្លាសំដៅមកផែនដី ដែលបណ្តាលឲ្យមាន “ព្យុះព្រះអាទិត្យ” អាចបំផ្លាញផ្កាយរណប និងរំខានដល់ប្រព័ន្ធអ៊ីនធឺណិតរាប់សប្តាហ៍។

សូមបញ្ជាក់ ក្រុមអ្នកវិទ្យាសាស្ត្រ បាននិងកំពុងតាមដានអាកាសធាតុក្នុងលំហ ចាប់តាំងពីព្យុះព្រះអាទិត្យដ៏ធំដំបូង កើតឡើងក្នុងឆ្នាំ១៨៥៩ ហើយព្រឹត្តិការណ៍នេះកើតឡើងចុងក្រោយបំផុតនៅចុងខែតុលាឆ្នាំ២០០៣ ដោយពេលនោះ ត្រូវបានគេហៅថាព្យុះ ព្រះអាទិត្យ Halloween៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកវិទ្យាសាស្រ្ត៖ ឆ្នាំក្រោយព្យុះព្រះអាទិត្យដ៏ខ្លាំងមួយទៀត អាចជះឥទ្ធិពលដល់ផែនដី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម