ព័ត៌មានជាតិ
គម្រោងជីកស្ទឹងស្រែងបង្វែចរន្តទឹកអាចបង្កើនសមត្ថភាពស្រោចស្រពផ្ទៃដីជាង ១ ពាន់ហិកតា
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤ បានអញ្ជើញចុះពិនិត្យទីតាំងគម្រោងមុនពេលចុះអនុវត្តការងារ (ជំហាន២) នៅគម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទឹក និងសាងសង់សំណង់បេតុងបង្វែរទិសទឹក ដែលស្ថិតនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា គម្រោងបង្វែរចរន្តទឹកស្ទឹងស្រែងរួមមានទំហំការងារសំខាន់ៗ ដូចជា ១.គម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទឹក ប្រវែង ៤៥០ម ២.សាងសង់ទំនប់បង្វែរចរន្តទឹកស្ទឹងស្រែង ប្រវែង១២០ម និង៣.សាងសង់សំណង់បេតុងបង្វែរទិសទឹកប្រវែង ៨០ម។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើន ផលរដូវវស្សាចំនួន ១ ៣៧៥ ហិកតា និងរដូវប្រាំងចំនួន ១៣៥ ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១ ៤៩០ គ្រួសារបានទទួលផលពីគម្រោងនេះ។

នៅថ្ងៃដដែល លោកប្រធាននាយកដ្ឋានវិស្វកម្មបានចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញទំនប់អាងទឹកត្រពាំងវែង ស្ថិតនៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានមានប្រសាសន៍ថា គម្រោងស្តារឡើងវិញទំនប់អាងទឹកត្រពាំងវែង គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨០% ក្នុងនោះការងារស្តារឡើងវិញទំនប់អាងទឹកត្រពាំងវែង (បាក់ដាច់) ប្រវែង ៣០០ម៉ែត្រ សម្រេចបាន ១០០% រៀបថ្មជើងទេរទំនប់អាងទឹកត្រពាំងវែង ប្រវែង ១៣០០ម សម្រេចបាន ៨៥% និងការងារជួសជុលកន្ទុយសំណង់ទ្វារទឹកលើទំនប់អាងទឹកត្រពាំងវែង ១កន្លែង សម្រេចបាន ១៥%។
លោក ថាំង វីយុទ្ធដា បានបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៧៣៧ ហិកតា និងរដូវប្រាំងចំនួន ១៥០ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១៧៩គ្រួសារបានទទួល ផលពីគម្រោងនេះ៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?