Connect with us

កីឡា

ទីបំផុតលោក Muñoz និយាយថា ព្រះខ័នរាជស្វាយរៀងជាក្រុមល្អបំផុតរដូវកាលនេះ

បានផុស

នៅ

លោក Josep Muñoz បាន​ចាត់​ទុកក្រុម​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​​ក្រុម​ល្អ​ជាង​គេ​បំផុត​ក្នុង​រដូវ​កាល​នេះ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​លោក​បាន​ដឹក​នាំ​ឲ្យ​ឈ្នះ​ពាន​រង្វាន់​ធំ​ពីរ​ក្នុង​មួយ​រដូវ​កាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​ពី​យប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ពិធី​ប្រគល់​ពាន​រង្វាន់​ខេមបូឌានព្រីមៀរលីគជា​ផ្លូវ​ការ​​ដល់​ក្លិប​​ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ទាប់​ពី​ចប់​ការ​ប្រកួត​​​​​សប្តាហ៍​ចុង​ក្រោយ​ដែល​ស្មើ​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល ១-១។ ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រគល់​ពាន​រង្វាន់​ជូន​តែ​ក្រុម​ជើង​ឯក​រង និង​ជើង​ឯក​ប៉ុណ្ណោះ ខណៈ​ពាន​រង្វាន់​ផ្សេង​​ទៀត និង​ពាន​រង្វាន់​ឯក្តជន​មិនទាន់ប្រគល់​ទេ ពី​ព្រោះ​ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ​នឹង​រៀបចំ​ពិធី​ប្រគល់​ពាន​រង្វាន់​ជា​ផ្លូវ​ការ​មួយ​ទៀត។

នេះ​ជា​ពាន​រង្វាន់​ធំ​ទី២​ក្នុង​រដូវ​កាល​នេះរបស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៧ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ ដើម្បី​ក្លាយជា​ក្រុម​ដំបូង​ក្នុង​​រយៈ​ពេល​១៦​ឆ្នាំ​ចុង​ក្រោយ​ដែល​បាន​ឈ្នះពាន​រង្វាន់​២​ក្នុង​១​រដូវ​កាល។

ក្រោយ​ទទួល​ពាន​រង្វាន់ លោក Josep Muñoz បាន​និយាយ​ក្នុង​បទ​សម្ភាស​ថា សមិទ្ធផល​ទទួល​បាន​ក្នុង​រដូវ​កាល​នេះ​គឺ​​ធំ​ធេង​លើស​ពី​ការ​រំពឹង​ទុក​របស់​លោក​មុន​ពេលចុះ​កុងត្រា​ចូល​ដឹក​នាំ​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ក្រុម​ដ៏​ល្អ​​ដែល​មាន​ថ្នាក់​​ដឹក​នាំ​យក​ចិត្ត​ទុក​ដាក់ ក្រុម​ការងារ​ដ៏​ល្អ កីឡាករខំ​ប្រឹង​ប្រែង​រួម​គ្នា និង​មាន​អ្នក​គាំទ្រ​យ៉ាង​អស្ចារ្យ។

លោក Josep Muñoz បានសង្កត់​ធ្ងន់​ថា ៖«ខ្ញុំ​ពិត​ជា​រំភើប​រីក​រាយ​ណាស់។ វា​ជា​រដូវ​កាល​ដ៏​អស្ចារ្យ​សម្រាប់​យើង​ទាំង​អស់​គ្នា។ ខ្ញុំ​អាច​និយាយ​បាន​ថា ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ក្រុម​​ល្អ​ជាង​គេ​បំផុត​ក្នុង​រដូវ​កាល​នេះ​នៅ​ប្រទេស​កម្ពុជា»។

ក្នុង​នាម​ជា​ជើង​ឯក​ពាន​រង្វាន់​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​២០២៣-២៤ ព្រះ​ខ័ន​រាជ​ស្វាយរៀងមាន​ការងារ​កាន់​តែ​ច្រើន​សម្រាប់​រដូវ​កាល​ខាង​មុខ។ ​ក្រៅ​ពី​មាន​ភារកិច្ច​ការពារ​តំណែង​ជើង​ឯក​​ពាន​រង្វាន់​ក្នុង​ស្រុក​ទាំង​ពីរ ពួក​គេ​មានពាន​រង្វាន់​អន្តរជាតិ២​ដែល​ត្រូវ​ប្រកួត។ ប្រសិន​បើ​ពួក​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ ASEAN Club Championship និង AFC Challenge League ពួក​គេ​នឹង​ឡើង​ទៅ​វគ្គ​ចែក​ពូល​ដែល​មាន​ការ​ប្រកួត​កាន់​តែ​ច្រើន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម