ព័ត៌មានជាតិ
ថវិកា៦៦លានរៀល ត្រូវបានប្រគល់ជូនគ្រួសារមន្ត្រីនគរបាលទទួលមរណៈចំនួន៤នាក់
ថវិកាចំនួន៦៦,៧៣៧,៥០០រៀល (ហុកសិបប្រាំមួយលាន ប្រាំពីរយសាមសិបប្រាំពីរពាន់ ប្រាំរយរៀលគត់) ត្រូវបានប្រគល់ជូនគ្រួសារមន្ត្រីនគរបាលទទួលមរណៈចំនួន៤នាក់។
ពិធីនេះធ្វើនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងមានការអញ្ជើញចូលរួមពីលោកស្នងការរងផែនការងារធនធានមនុស្ស លោក-លោកស្រីនាយក,នាយរងការិយាល័យបុគ្គលិក និងគ្រួសារមន្ត្រីនគរបាលទទួលមរណភាព ។
លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងផែនការងារធនធានមនុស្សបានធ្វើសេចក្តីរាយការណ៍ថា ថវិកាចំនួន ៦៦,៧៣៧,៥០០រៀល (ហុកសិបប្រាំមួយលាន ប្រាំពីរយសាមសិបប្រាំពីរពាន់ ប្រាំរយរៀលគត់) គឺត្រូវបានប្រគល់ជូនគ្រួសារមន្ត្រីនគរបាលមរណភាពចំនួន៤នាក់ ដែលមកពីតាមអធិការដ្ឋាននគរបាលក្រុង,ស្រុក។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានថ្លែងថា ដោយបានការយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ កងកម្លាំងនគរបាលទាំងអស់នៅពេលចូលនិវត្តន៍ ឬមរណៈ ត្រូវបានទទួលប្រាក់ឧបត្ថម្ភគោលនយោបាយដូចៗគ្នា ៕
អត្ថបទ ៖ ចាន់ ធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ