Connect with us

ព័ត៌មានអន្ដរជាតិ

បុរស ដែល​ប្ដូរ​តម្រង​នោម​ជ្រូក​នៅ​អាមេរិក ទទួល​មរណភាព​ក្រោយ​វះកាត់​បាន​២​ខែ

បានផុស

នៅ

លោក Richard “Rick” Slayman ដែល​ជា​បុរស​ដំបូង​​គេ​​​ប្ដូរដាក់​តម្រង​នោម​ជ្រូក​នៅ​សហរដ្ឋ​អាមេរិក បាន​ទទួល​មរណភាព​ហើយ​​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៤ បន្ទាប់​ពី​ធ្វើ​ការ​វះកាត់​បាន​២​ខែ​កន្លង​ទៅ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​​មន្ទីរ​ពេទ្យ Massachusetts General Hospital ដែល​ជា​កន្លែង​លោក Slayman បាន​ធ្វើ​ការ​វះកាត់​ប្ដូរ​តម្រង​នោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សេចក្ដី​ប្រកាស ខាង​មន្ទីរ​ពេទ្យ​បានលើក​ឡើង​ថា ពួ​ក​គេ​ពិត​ជា​មាន​ការ​សោកស្ដាយ​ខ្លាំង​ចំពោះ​​ការ​ស្លាប់​​របស់​លោក Slayman។​ ​យ៉ាង​​ណា​មិញ មន្ទីរពេទ្យ បាន​បញ្ជាក់​បន្ថែម​ថា មរណភាព​របស់​លោក​​មិន​មាន​​ការ​​ចង្អុល​បង្ហាញ​ថា​ វា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វះកាត់​ប្ដូរ​តម្រង​នោម​​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នោះ​ទេ។

គួរ​​រំឭក​ថា លោក Slayman វ័យ​៦២​ឆ្នាំ បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ខូច​តម្រងនោម​ដំណាក់កាល​ចុង​ក្រោយ ដែល​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តម្រងនោម​ដើម្បី​បន្ត​ជីវិត។ លោក​ធ្លាប់​ប្ដូរ​តម្រងនោម​ម្ដង​កាល​ពី​ឆ្នាំ​២០១៨ តែ​វា​ត្រូវ​បាន​ខូច​​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២៣ ព្រម​ទាំង​​​បាន​វិវឌ្ឍ​ទៅ​ជា​​ជំងឺ​កក​សរសៃ​ឈាម​បេះដូង​ថែម​ទៀត​ផង។ ហេតុ​ដូច្នោះ​ហើយ​ទើប​វេជ្ជបណ្ឌិត​​របស់​លោក Slayman បាន​ស្នើ​ឲ្យ​​​លោក​ផ្លាស់ប្ដូរ​តម្រងនោម​ជ្រូក​​វិញ​ម្ដង ដោយសារ​​​​​កង្វះខាត​​នៃ​ការ​បរិច្ចាគ​​តម្រងនោម​​មនុស្ស។

លោក Slayman ធ្លាប់​បាន​និយាយ​​កាល​ពី​ខែ​មីនា​កន្លង​ទៅ​ថា “ខ្ញុំ​យល់​ឃើញ​ថា វា​​មិន​ត្រឹម​តែ​ជា​វិធី​ជួយ​សង្គ្រោះ​ខ្ញុំ​​នោះ​ទេ តែ​វា​ជា​វិធី​ផ្ដល់​​នូវ​ក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​រាប់​ម៉ឺន​នាក់​ទៀត ដែល​​មាន​តម្រូវការ​វះកាត់​ដើម្បី​រស់”។

ការ​វះកាត់​របស់​លោក មាន​រយៈពេល​៤​ម៉ោង និង​​ទទួល​បាន​ជោគជ័យ ដែល​​ពេល​​នោះ​ត្រូវ​គេ​ចាត់ទុក​ជា​ជោគជ័យ​ថ្មី​មួយ​នៃ​ផ្នែក​វេជ្ជសាស្ត្រ។ អស់​រយៈពេល​ជា​ច្រើន​ទសវត្ស​មក​ហើយ មាន​ការ​ស្រាវជ្រាវ​​ចង់​​ឲ្យ​មាន​ការ​វះកាត់​ប្ដូរ​សរីរាង្គ​​សត្វ​ដាក់​​ក្នុង​​ខ្លួន​មនុស្ស ដែល​គេ​ហៅ​ថា “Xenotransplantation” តែ​​ត្រូវ​ប្រឈម​នឹង​បញ្ហា​ត្រង់​ថា ប្រព័ន្ធ​ស៊ាំ​មនុស្ស​មិន​​​សម្រប​ខ្លួន​ជាមួយ​​សរីរាង្គ​​ពី​សត្វ​​​នោះ​ឡើយ ដែល​នេះ​ជា​ហេតុផល​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​ខ្លាំង​សម្រាប់​​ការ​វះកាត់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ស្រាវជ្រាវ​ថ្មី​ ដែល​ប្រហែល​ជា​អាច​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​ជាតិ គឺ​​ការ​​បន្ស៊ាំ​ហ្សែន​​​សរីរាង្គ​សត្វ ដើម្បី​ធ្វើ​​ឲ្យ​​វា​​អាច​សម្រប​ខ្លួន​ប្រើប្រាស់​ជាមួយ​សរីរាង្គ​មនុស្ស​បាន។ ដូច​ក្នុង​ករណី​លោក Slayman ក្រុមហ៊ុន​ជីវបច្ចេកវិទ្យា eGenesis បាន​​​បន្ស៊ាំ​តម្រងនោម​ជ្រូក​​ មុន​​នឹង​ធ្វើ​ការ​វះកាត់ ដោយ​​បាន​ដក​ហ្សែន​ចំនួន​៣ ពី​តម្រងនោម​ជ្រូក ហើយ​បន្ថែម​ហ្សែន​​ប្រភេទ​ថ្មី​ចំនួន​៧ ដើម្បី​ធានា​បាន​នូវ​ភាព​សម្រប​គ្នា​បាន​ល្អ​ជាមួយ​សរីរាង្គ​មនុស្ស។

សូម​​បញ្ជាក់​ថា នៅ​អាមេរិក​ មាន​មនុស្ស​ច្រើន​ជាង ៨០​ម៉ឺន​នាក់ បាន​កើត​ជំងឺ​ខូច​តម្រងនោម​ដំណាក់កាល​ចុង​ក្រោយ។ ប៉ុន្តែ​ការ​បរិច្ចាគ​តម្រងនោម​នៅ​មាន​​ចំនួន​តិច​ខ្លាំង​ណាស់ សម្រាប់​ធ្វើ​ការ​វះកាត់ ខណៈ​ដែល​នៅ​ក្នុង​បញ្ជី​រង់ចាំ​ការ​បរិច្ចាគ​​នៅ​មន្ទីរពេទ្យ​រដ្ឋ​អាមេរិក មាន​ជិត​៩​ម៉ឺន​នាក់​ឯណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម