ព័ត៌មានអន្ដរជាតិ
ក្រុមសិទ្ធិមនុស្ស មីយ៉ាន់ម៉ា បង្ហើបចំនួនអ្នកស្លាប់ពីការបង្រ្កាបរបស់រដ្ឋាភិបាលយោធាក្នុងពេលជាង ៣ ឆ្នាំមកនេះ
រយៈពេលជាង ៣ ឆ្នាំមកហើយដែលយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ខណៈចាប់តាំងពីពេលនោះមកក៏ផ្ទុះបាតុកម្មតវ៉ា និងមានការបង្រ្កាបយ៉ាងសម្បើមដៃ ក៏ដូចជាការបង្ហូរឈាមទៅលើក្រុមអ្នកប្រឆាំងទាំងនោះផងដែរ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ ។
យោងតាមក្រុមសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា ក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះ មនុស្សចំនួន ៥,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ និងការបង្រ្កាបដោយហិង្សារបស់រដ្ឋាភិបាលយោធា ចាប់តាំងពីឡើងក្ដោបក្ដាប់អំណាចក្នុងរដ្ឋប្រហារកាលពី ៣ ឆ្នាំមុន ។
ចំណែកសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ហៅកាត់ថា AAPP បានលើកឡើងបន្ថែមថា ក្នុងចំណោមអ្នកស្លាប់ប្រមាណជា ៥,០០០ នាក់នោះរួមមានសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជនស៊ីវិលស្លូតត្រង់ ហើយភាគច្រើនប្រជាជនទាំងនោះត្រូវបានសម្លាប់នៅទីក្រុង Mandalay ដែលជាទីក្រុងធំជាងគេទី២ របស់មីយ៉ាន់ម៉ា និងក្នុងតំបន់ភាគពាយ័ព្យនៃទីក្រុង Sagaing ជាទីដែលការប្រយុទ្ធគ្នានៅតែបន្តកើតមានរវាងយោធា និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ។
ប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងរណ្ដៅនៃវិបត្តិសង្គ្រាមស៊ីវិល ចាប់តាំងពីកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់ពីឡើងកាន់អំណាចមក រដ្ឋាភិបាលយោធាបាននិងកំពុងប្រឈមបញ្ហាដ៏ធំបំផុត ពោលគឺកំពុងព្យាយាមតស៊ូប្រយុទ្ធនៅសមរភូមិជួរមុខជាច្រើនដើម្បីទប់ទល់នឹងការបះបោរពីសំណាក់សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងប្រទេស ។
របាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីតម្រូវការមនុស្សធម៌របស់មីយ៉ាន់ម៉ាបានឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំនាវាមីយ៉ាន់ម៉ាតែងតែស្ថិតនៅមាត់ជ្រោះនៃវិបត្តិមនុស្សធម៌ ។ ប្រជាជនប្រមាណ ១ ភាគ ៣ ឬប្រហែល ១៨ លាននាក់គឺកំពុងស្រេកឃ្លានជំនួយមនុស្សធម៌ និង ២.៣ លាននាក់ផ្លាស់ផ្ទះសម្បែង និងចង់រត់ភៀសខ្លួនចេញពីប្រទេស ខណៈបញ្ហាទាំងអស់នេះបានដាក់បន្ទុកឲ្យមេដឹកនាំលោក Min Aung Hlaing ចុះចេញពីតំណែង ព្រោះតែស្ថានភាពក្នុងប្រទេសកាន់តែត្រដាបត្រដួស ។
គួរបញ្ជាក់ថា ក្រៅពីចំនួនមនុស្សស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ ក្នុងនោះក៏មានមនុស្សជិត ២៦,000 នាក់ត្រូវបានចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំឃាំង ខណៈកាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ លោក Min Aung Hlaing ក៏បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នលើកទី ៥ រយៈពេល ៦ ខែទៀតផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កងកម្លាំងមិនស្គាល់មុខ មីយ៉ាន់ម៉ា ផ្ទុះការប្រយុទ្ធគ្នា និងបោកគ្រាប់បែកជិតព្រំដែន ថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ