Connect with us

ជីវិតកម្សាន្ដ

អតីតបេក្ខភាព The Voice Cambodia វ៉ាឌី ភាលី ផ្ទុះរឿងឈឺចាប់ប្តីមានស្រី កក្រើកហ្វេសប៊ុក

បានផុស

នៅ

អ្នកគាំទ្រ និង​មហាជន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក មាន​ការ​ភ្ញាក់ផ្អើល ខណៈ​អតីត​បេក្ខភាព The Voice Cambodia វ៉ាឌី ភាលី បង្ហោះ​រឿង​ឈឺចាប់​ក្រោយ​ប្តី​ចុះ​ចោល ៦ ខែ ស្រាប់តែ​មកវិញ​សុំ​លែងលះ​គ្នា និង​ថែមទាំង​មាន​ស្រី​នៅ​លើ​ឡាន​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ខ្លឹមសារ​របស់ វ៉ាឌី ភាលី បាន​រៀបរាប់​ថា «រឿង​ដែល​កប់​ទុក​ក្នុង​ចិត្ត​រយៈពេល ៦ ខែ ជា​ស្រី​ប្តី​រត់ចោល​កូន ២ ដែល​ការ​ពេញ​ច្បាប់ ប្តី​ចេញ​ទៅ​មាន​ស្រី​ទៅ​ចោល​ខ្ញុំ​ដោយ​មិន​មាន​ទំនួល​ខុសត្រូវ ទុក​កូន ទុក​ប្រពន្ធ ចោល លុយ​ធនាគារ​ក៏​មិន​ជួយ​បង់ លុយ​កូន​រៀន​ក៏​មិន​រវល់ សូម្បីតែ​ខល​មក​សួរ​សុខ​ទុក្ខ​ម្តង​ក៏​គ្មាន បង​ទៅ​បាត់​ពី​ខ្ញុំ​រយៈពេល ៦ ខែ​ហើយ នៅ​ពេល​ដែល call មក​ខ្ញុំ គឺ call ហៅ​ខ្ញុំ​ឲ្យ​ទៅ​ផ្តិត​មេដាយ​លែងលះ​គ្នា​សោះ បង​ប្រាប់​ឲ្យ​ខ្ញុំ​ដោះលែង​បង​ទាំង​ដែល​បង​ទៅ​បាត់​ចោល​ខ្ញុំ និង​កូន»។

អតីត​បេក្ខភាព The Voice Cambodia វ៉ាឌី ភាលី បាន​និយាយ​ទៀត​ថា «មិន​នឹកស្មាន​ថា ៦ ខែ​នេះ ខ្ញុំ​តែងតែ​មិន​មាត់​មិន​ក​ទោះ​ដឹង​រឿង​បង​និង​ស្រី​របស់​បង​ដែល​កំពុង​សប្បាយ​មាន​ក្តី​សុខ​ជាមួយគ្នា​គ្រប់​បែប​យ៉ាង តែ​ខ្ញុំ​នៅតែ​ខំ​ប្រឹង​រកស៊ី​គ្មាន​ពេល​សម្រាក​ដើម្បី​យក​លុយ​មក​ចិញ្ចឹម​កូន និង​បង់​លុយ​ធនាគារ​ដែល​បង និង​ខ្ញុំ​យក​រួមគ្នា ដឹង​ហើយ​ថា​ខ្ញុំ​ចិញ្ចឹម​កូន​ផង បង់​សាលា​កូន​រៀន​ផង ខ្ញុំ​ហត់​ណាស់ ចង់​បញ្ចប់​ជីវិត​ខ្លួនឯង​ម្តងៗ តែ​ឃើញ​មុខ​កូន​ទាំង ២ គិត​បក​មកវិញ»។

តារា​ចម្រៀង​រូប​នេះ បាន​និយាយ​បន្ត​ថា «ខ្ញុំ​យំ​ហួសចិត្ត​ប្តី​លួច​មាន​ស្រី តែ​ប្តី​ខ្ញុំ​គេ​បែរជា​ថា​ខ្ញុំ​ពូកែ​សម្តែង បង​ប្អូន​ជួយ​ស្តាប់​មើល ទាំង​ដែល​គេ​ដឹក​យក​ស្រី​មក​ដល់​មុខ​ផ្ទះ​ខ្ញុំ បងប្អូន​ជួយ​ស្តាប់​ពាក្យ​គេ​និយាយ​ចុះ​ទាំង​ដែល​ខ្ញុំ​ការ​ពេញ​ច្បាប់»។

អតីត​បេក្ខភាព The Voice Cambodia វ៉ាឌី ភាលី បាន​បន្ថែម​ថា «ពពោះ​កូន​ឲ្យ​គេ ២ ទៀត ខ្ញុំ​ឈឺ​ខ្លាំង​ណាស់​ដូច​គេ​យក​កាំបិត​មក​ចាក់​ទ្រូង​ខ្ញុំ​ទាំង​រស់​អ៊ីចឹង Video នេះ តាំងពី​ខែ ១១ ឆ្នាំ ២០២៣ ពេល​គេ​ចេញពី​ផ្ទះ​ទៅ​បាត់​មួយ​ខែ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម