Connect with us

កីឡា

មក​ដឹងប្រាក់រង្វាន់ជើងឯកបាល់ទះនារីពិភពលោក Women’s Nations League

បានផុស

នៅ

ការប្រកួតពានរង្វាន់ជើងឯកបាល់ទះនារីពិភពលោក FIVB Volleyball Women’s Nations League បានចាប់ផ្ដើមដំណើរកាលប្រកួតតាំងពីឆ្នាំ២០១៨ កាលនោះប្រទេសចិនធ្វើជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់កញ្ចប់ថវិកាត្រូវបានផ្ដល់ជូនក្រុមជម្រើសជាតិ ដែលបានចូលរួមប្រកួតចាប់តាំងពីវគ្គជម្រុះបឋម។ ក្នុងការប្រកួតនៅវគ្គជម្រុះបឋម ក្រុមដែលឈ្នះការប្រកួតនឹងទទួលបានទឹកប្រាក់ចំនួន៩,៥០០ដុល្លារអាមេរិក ខណៈក្រុមចាញ់ទទួលបានទឹកប្រាក់ចំនួន៤,២៥០ដុល្លាអាមេរិក។ ចូលដល់ការប្រកួតវគ្គសន្សំពិន្ទុរហូតដល់វគ្គផ្ដាច់ព្រ័ត្រប្រាក់រង្វាន់ត្រូវបានកំណត់ដូចខាងក្រោម៖
-ក្រុមជាម្ចាស់ជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន១លានដុល្លារអាមេរិក
-ក្រុមជើងឯករង ទទួលបាន៥០ម៉ឺនដុល្លារអាមេរិក
-ក្រុមលេខ៣ ទទួលបាន៣០ម៉ឺនដុល្លារអាមេរិក
-ក្រុមលេខ៤ ទទួលបាន១៨ម៉ឺនដុល្លារអាមេរិក
-ក្រុមលេខ៥ ទទួលបាន១៣ម៉ឺនដុល្លារអាមេរិក
-ក្រុមលេខ៦ ទទួលបាន៨៥,០០០ម៉ឺនដុល្លារអាមេរិក
-ក្រុមលេខ៧ ទទួលបាន៦៥,០០០ម៉ឺនដុល្លារអាមេរិក
-ក្រុមលេខ៨ ទទួលបាន៤ម៉ឺនដុល្លារអាមេរិក

កីឡាការិនីដែលត្រូវបានជ្រើសរើសជា​ក្រុម​ល្អ​បំផុត (Dream Team) នឹងទទួលបាន១ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់ៗ ខណៈកីឡាការិនីល្អប្រចាំព្រឹត្តិការណ៍ (MVP) ទទួលបាន៣ម៉ឺនដុល្លារអាមេរិក។ យោងតាមសហព័ន្ធបាល់ទះពិភព​លោក​ (​​FIVB) ប្រាក់រង្វាន់គឺស្មើគ្នាសម្រាប់ការប្រកួតក្នុងពានរង្វាន់ Volleyball Nation League (VNL) របស់បុរស និងស្ត្រី ដោយ​យោងតាមគោលនយោបាយសមភាពយេនឌ័ររបស់សហព័ន្ធបាល់ទះពិភពលោក។

ការប្រកួតបាល់ទះជើងឯកនារីពិភពលោក Women’s Nations League ឆ្នាំ២០២៤ មាន១៦ក្រុមចូលរួម​ប្រកួតប្រជែង។ ក្រោយបញ្ចប់ការប្រកួតក្នុងវគ្គសន្សំពិន្ទុ ក្រុម​លេខ១ដល់លេខ៧ នឹង​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដែល​ជា​ការ​ប្រកួត​ជុំ​​ផ្តាច់​ព្រ័ត្រ ​ខណៈក្រុមម្ចាស់ផ្ទះ​​​​ទទួលបានសិទ្ធិ​ឡើងទៅវគ្គ៨ក្រុម​ចុង​ក្រោយ​ស្វ័យ​ប្រវត្តិ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម