Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទទួលបានការអនុញ្ញាតលើការបោះផ្សាយលក់មូលបត្របំណុល

បានផុស

នៅ

ផ្សារមូលបត្រកម្ពុជា (CSX) សម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណបៃតង) របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត (PPSEZ)  ​ ដែលជាការបើកផ្លូវដល់ក្រុមហ៊ុនធ្វើការកៀគរប្រភពទុនបន្ថែមតាមរយៈការបោះផ្សាយនេះដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX ​ដែលចុះហត្ថុលេខាដោយលោក ហុង សុហួរ អគ្គនាយកនៃ CSX ផ្សារមូលបត្រកម្ពុជា ​សូមជម្រាបជូនដំណឹងដល់សាធារណជនថា ផមក បានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណបៃតង) របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក​ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០២៤នេះ។

«ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផមក​ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈពី និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ CSX »។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ CSX។

សូមបញ្ជាក់ថា​កាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ PPSEZ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ ហើយបានធ្វើការចុះបញ្ជីលក់ភាគហ៊ុនបន្ថែមនៅឆ្នាំ២០១៨។ ក្នុងឆ្នាំ២០២២៤នេះ ក្រុមហ៊ុនបាននឹងកំពុងធ្វើការបោះផ្សាយលក់មូលបត្របំណុលជាធារណៈ(សញ្ញាបណ្ណបៃតង) បន្ថែមទៀត ក្នុងគោលដៅពង្រីកនូវសក្តានុពលអាជីវកម្ម។

ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មប្រមាណជា១៨ឆ្នាំនៅកម្ពុជា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស និងជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេមួយនៅកម្ពុជា លើចំនួនវិនិយោគិនក្នុងតំបន់ជាមួយនឹងទំហំផ្ទៃដីប្រមាណ ៣៥៧, ៣២ ហិចតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម