ព័ត៌មានអន្ដរជាតិ
UNICEF៖ ជីវិតកុមារជិត ២ពាន់នាក់ ត្រូវបានប្រល័យដោយភ្លើងសង្គ្រាមនៅអ៊ុយក្រែន
បើយោងតាមអង្គការយូនីសេហ្វ (UNICEF) បានឲ្យដឹងកាលពីថ្ងៃទី១៣ ខែឧសភា ថា សង្គ្រាមនៅអ៊ុយក្រែន បានឆក់យកជីវិតក្មេងៗជិត ២ពាន់នាក់ឯណោះ។ តួលេខនេះទៀតសោត អាចនឹងខ្ពស់ជាងទិន្នន័យដែលបានរកឃើញទៅទៀត។
ការិយាល័យអង្គការយូនីសេហ្វអឺរ៉ុប និងអាស៊ីកណ្ដាល ព្រមទាំងនាយកប្រចាំតំបន់លោកស្រី Regina De Dominicis បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយថា “យ៉ាងហោចណាស់ កុមារចំនួន ១ ៩៩៣នាក់ នៅអ៊ុយក្រែន ត្រូវបានសម្លាប់ ឬក៏រងរបួស ចាប់តាំងពីផ្ទុះមានភ្លើងសង្គ្រាមជាង២ឆ្នាំកន្លងមកនេះ។ តួលេខជាមធ្យមមានក្មេងស្លាប់២នាក់ជារៀងរាល់ថ្ងៃ”។
សង្គ្រាមនៅអ៊ុយក្រែន បានប៉ះពាល់ផ្នែកសតិអារម្មណ៍ និងសុខុមាលភាពកុមារយ៉ាងធ្ងន់ធ្ងរ។ បន្ថែមពីនេះ យុវវ័យពាក់កណ្ដាលនៅអ៊ុយក្រែន ត្រូវគេរកឃើញថា ពួកគេមានបញ្ហាដំណេក ហើយ១ក្នុងចំណោម៥នាក់ បានកើតមានបញ្ហាស្រមោលអន្ធការអាក្រក់។
ក្នុងសេចក្ដីថ្លែងការណ៍រួមខាងលើ ក៏បានសរសេរដែរថា “ដូចដែលយើងមើលឃើញនៅក្នុងសង្គ្រាម ការពិចារណា និងទង្វើមិនប្រុងប្រយ័ត្នរបស់មនុស្សពេញវ័យ បានធ្វើឲ្យកុមារបាត់បង់ជីវិត សុវត្ថិភាព និងអនាគតរបស់ពួកគេ”។
អង្គការយូនីសេហ្វ បានបន្តឲ្យដឹងទៀតថា គិតត្រឹមខែមិថុនាខាងមុខ វាមានរយៈពេល៤ឆ្នាំគត់ ដែលការអប់រំនៅក្នុងអ៊ុយក្រែនទទួលរងផលប៉ះពាល់។ “ស្ទើរតែពាក់កណ្ដាលនៃកុមារដែលបានចុះឈ្មោះនៅសាលាក្នុងអ៊ុយក្រែន បានខកខានការចូលរៀនដោយផ្ទាល់ ហើយកុមារជិត១លាននាក់ជុំវិញប្រទេស មិនអាចទទួលបានការបង្រៀនដោយផ្ទាល់នៅសាលារៀនទាល់តែសោះ ក៏ព្រោះតែភាពអសន្តិសុខ” នេះជាអ្វីដែលអង្គការយូនីសេហ្វ បានរៀបរាប់បន្ថែម។
បច្ចុប្បន្ន អង្គការយូនីសេហ្វ កំពុងធ្វើការជាមួយរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីស្ដារសាលារៀន និងទីកន្លែងរស់នៅឡើងវិញ សម្រាប់កុមារ ខណៈពេលនេះកំពុងផ្តល់ជាការគាំទ្រផ្នែកបង្រៀនអនឡាញដល់កុមារ និងជំនួយជាឧបករណ៍សិក្សាដោយខ្លួនឯងនៅតាមផ្ទះ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ