Connect with us

ព័ត៌មានជាតិ

​ស្ថានភាព​អ្នក​ភូមិ​ ៨០០ នាក់នៅព្រៃវែង ចូលរួម​មង្គលការ​ ពាក់ព័ន្ធ​​​ស្រ្តី​ឆ្លងកូវីដ ១៩ យ៉ាង​ម៉េច​ហើយ​?

បានផុស

នៅ

តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ខេត្ត​ព្រៃវែងបាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​ពាក់ព័ន្ធ​ស្រ្តី​ឆ្លង​កូវីដ​ម្នាក់​ ដែល​ចូលរួម​ពិធីមង្គល​ការ​កាល​ពី​ថ្ងៃ ១៧ កុម្ភៈ លទ្ធផល​​អវិជ្ជមាន​ទាំង​អស់។

លោក ចាន់ ថា អភិបាល​រង​ខេត្ត​ព្រៃវែងបាន​ឆ្លងឆ្លើយ​ជាមួយ​ក្រុម​សារព័ត៌មាន​កម្ពុជា​ថ្មី​នៅ​មុន​នេះ​បន្តិច​ថា មក​ដល់​ពេល​នេះ លទ្ធផល​អ្នក​ពាក់ព័ន្ធ​គឺ​អវិជ្ជមាន​ទាំង​អស់។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​ថា ការ​ស្រាវជ្រាវ​រកឃើញ​អ្នក​ពាក់ព័ន្ធចំនួន ៨៦ នាក់ ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក និង​តេស្ត​រកកូវីដ១៩។ ពួកគេ​ទាំង​អស់សុទ្ធ​តែ​មាន​សុខភាព​ល្អ មិន​ទាន់បញ្ហា​អី​គួរឲ្យ​ព្រួយ​បារម្ភ​ទេ។

លោក​បន្ត​ថា ស្ថានភាព​ប្រជាជនក្នុ​ងភូមិ​នៅតែ​ប្រកប​របរ​ធម្មតា តែ​អាជ្ញាធរ​ពង្រឹង​សន្តិសុខ​បន្ថែម ក្នុង​ពេលខេត្តព្រៃវែង​មិនទាន់​រកឃើញការ​ឆ្លង​មួយ​ករណី​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់ថា ស្រ្តី​ជា​នគរបាលមួយ​រូបត្រូវ​បាន​ប្រកាស​មាន​វិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ ស្រ្តី​រងគ្រោះ​កាល​ពី​ថ្ងៃ ១៧ កុម្ភៈ ២០២១ បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​មួយស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង​ ដោយ​មាន​មនុស្ស​រាប់រយ​នាក់ រួម​ទាំង​គ្រូ​បង្រៀនផង​ដែរ។

ក្នុង​ពិធី​មង្គលការ​មាន​ភ្ញៀវ​ចូលរួមជាង ៨០០ នាក់ តែ​ជនរងគ្រោះ​ពាក់ព័ន្ធ​តែ​មនុស្ស​មួយ​ចំនួ​ន​តូច​ប៉ុណ្ណោះ។ នេះ​បើ​តាម​លោក​អភិបាល​ស្រុក។​

ស្រ្តី​រងគ្រោះ​បាន​មក​ដល់រោងការនៅវេលាម៉ោង ១២ថ្ងៃត្រង់នៅ​ថ្ងៃ ១៧ កុម្ភៈ ២០២១ ដោយមានអ្នករួមដំណើរចំនួន ៣នាក​់​ទៀត។ អ្នកទាំង ៤ ពេលមកចូលរួម​​ពិធី​មង្គលការ​មិនបានទៅពិសាអាហារនៅក្នុងរោងទេ គឺហូបនៅផ្ទះការ​តែ​ម្តង។ ក្នុង​តុទទួលទានអាហារ​នោះ គ្មានអ្នកណាចូលរួមក្រៅពី​ជនរងគ្រោះ និង​មិត្តភ័ក្ក។ ជនរងគ្រោះនិង​អ្នក​រួមដំណើរ​បាន​ចាកចេញទៅ​វិញ​នៅ​វេលា​ម៉ោង​ ៤ រសៀល។

ស្រ្តី​ជន​រងគ្រោះមាន​ឈ្មោះ ល.ស.ផ អាយុ៣៥ឆ្នាំ ដែល​មាន​តួនាទីជានគរបាល​ស្នាក់នៅខុនដូ Skyline Dumex បច្ចុប្បន្ន​កំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

រយៈពេល១ឆ្នាំ ការពង្រីកវិសាលភាពរបស់ ប.ស.ស. ដើរតួរនាទីយ៉ាងសំខាន់ក្នុងកិច្ចគាំពារសុខមាលភាពរបស់ពលរដ្ឋកម្ពុជា

ព័ត៌មានជាតិ៤៥ នាទីutes មុន

រាជរដ្ឋាភិបាល សម្រេចទទួលស្គាល់ថ្នាលនិងកម្មវិធី​​រដ្ឋាភិបាលឌីជីថល អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍

ព័ត៌មានជាតិ៤៥ នាទីutes មុន

កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍​ “ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន – March For A Mine-Free World” 

ព័ត៌មានជាតិ៥៤ នាទីutes មុន

តាមរយៈវេទិកាសាធារណៈ ពលរដ្ឋ​លើកយក​បញ្ហាក្នុង​មូលដ្ឋាន ស្នើ​ឲ្យ​ក្រុមប្រឹក្សាខេត្ត​ក្រចេះជួយ​ដោះស្រាយ

សន្តិសុខសង្គម២ ម៉ោង មុន

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀនម្នាក់តាមដីកាតុលាការ

សន្តិសុខសង្គម២ ម៉ោង មុន

Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

សន្តិសុខសង្គម៣ ម៉ោង មុន

Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ

សន្តិសុខសង្គម១១ ម៉ោង មុន

ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន២នាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី ស្នើរដ្ឋសភា​ ជ្រើសតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសវិញ

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លងចរន្តម៉ាស៊ីនត្រជាក់ ឆេះបន្ទប់ជាន់ទី ០១ ក្នុងផ្ទះល្វែង ០១ កន្លែង ខូចខាតស្ទើរទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម