Connect with us

សុខភាព

កូវីដ​កំពុង​រីក​រាលដាល​ខ្លាំង ប្រុសៗ​គួរ​ផ្ដាច់​បារី​ក្នុង​ពេល​នេះ​ល្អ​បំផុត

បានផុស

នៅ

លោក Gan Quan ប្រធាន​ផ្នែក​ត្រួត​ពិនិត្យ​ថ្នាំជក់​នៅ​សហភាព​អន្តរជាតិ​ ប្រឆាំង​ជំងឺ​របេង​និង​​សួត​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ប៉ារីស​ បាន​មានប្រសាសន៍ថា ” នេះ​គឺ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ សម្រាប់​ការ​ផ្ដាច់​បារី ” ។

លោក Gan Quan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា​ សហភាព​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​អំពី​ផល​ប៉ះពាល់​កូវីដ​ទៅលើ​អ្នក​ជក់បារី​ ជា​ពិសេស​អ្នក​​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ មាន​ប្រព័ន្ធ​សុខាភិបាល​កំពុង​ញាំញី​ដោយ​ជំងឺ​ដែល​ទាក់ទង​នឹង​ថ្នាំជក់។

ដូចគ្នា​នេះ​ដែរ​ លោក Tara Singh Bam អនុប្រធាន​សហភាព​អាស៊ី​ប៉ាស៊ីហ្វិក​ ប្រចាំ​នៅ​សិង្ហបុរី​បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ស្ដី​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់​ទាក់ទង​នឹង​អ្នក​ប្រើប្រាស់​ថ្នាំជក់​និង​ការ​ផ្ទុះ​ឡើង​នៃ​កូវីដ។ លោក​ថា ​ថ្នាំ​ជក់​បាន​សម្លាប់​មនុស្ស​ជាង ៨ លាន​នាក់​ជា​រៀងរាល់​ឆ្នាំ នៅ​ទូទាំង​ពិភពលោក ​ក្នុង​នោះ ២,៣ លាន​នាក់​បាន​ស្លាប់​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ តំបន់​នោះ​ជា​កន្លែង​ដែល​មាន​អ្នក​ជក់​បារី​ប្រមាណ ៦០០ លាន​នាក់ ​និង​ជា​គោលដៅ​ចម្បង​របស់​ក្រុមហ៊ុន​ថ្នាំ​ជក់​ពហុជាតិ។ អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ តំបន់​នោះមាន​អត្រា​​ប្រើប្រាស់​ថ្នាំជក់​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ​ហើយ​ពីរ​ភាគ​បី​នៃ​បុរស​ទាំង​អស់​ប្រើប្រាស់​ថ្នាំជក់។

លោកTara Singh Bam

លោក​ក៏​បាន​បន្ត​ទៀត​ថា​ ការ​ជក់បារី​គឺ​ជា​កត្តា​ហានិភ័យ​ទូទៅ​ដែល​នាំ​​ឲ្យ​មាន​ជំងឺ​ឆ្លង​និង​មិន​ឆ្លង​ ​មាន​ចំនួន​ជាង ៧០ ភាគរយ​នៃ​ការ​ស្លាប់​ទូទាំង​ពិភពលោក។ ជំងឺ​មិន​ឆ្លង​ទាំង​នេះ​រួមមាន​ ជំងឺ​សរសៃឈាម​បេះដូង​ ទឹកនោមផ្អែម ​មហារីក​ និង​ ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ។

របាយការណ៍​​ជុំវិញ​ពិភពលោក​បង្ហាញ​ថា​ អ្នក​ដែល​មាន​ជំងឺ​មិន​ឆ្លង​ទំនង​ជា​ទទួល​រង​នូវ​ជំងឺ​កូវីដ​​ធ្ងន់ធ្ងរ​ជាង​អ្នក​ធម្មតា។លោក​សង្កត់​ធ្ងន់​​ថា ” ការ​ស្រាវជ្រាវ​ពី​ប្រទេស​ចិន​បាន​បង្ហាញ​ថា ​អ្នក​ជក់បារី​ងាយ​នឹង​ឆ្លង​ជំងឺ​កូវីដ បើ​ធៀប​នឹង​អ្នក​មិន​ជក់​បារី។ កូវីដ​បាន​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដង្ហើម​ បណ្ដាល​ឲ្យ​ខូចខាត​ផ្លូវ​ដង្ហើម​ស្រាល​ទៅ​ធ្ងន់ធ្ងរ ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖asiaone

ចុចអាន៖ប្រភេទអាហារដែល​មិន​គួរ​ញ៉ាំ​​​ច្រើន​ ក្រោយវ័យ ​៣០​ ឆ្នាំ

ចុចអាន៖អាហារ​ ៥​ ប្រភេទ​ជួយ​បន្សាប​ជាតិពុល​នៅ​ក្នុង​ខ្លួន​


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តួកគី​គំរាម​រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី ឱ្យ​រំសាយ​​ក្រុម​ប្រដាប់​អាវុធ​ឃឺដ​​ចោល​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យោធា​កូរ៉េខាងត្បូង​បាញ់​បង្ហោះ​ផ្កាយរណប​ បង្កើន​សមត្ថភាព​ឃ្លាំមើល​កូរ៉េខាងជើង​

សេដ្ឋកិច្ច១២ ម៉ោង មុន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម