Connect with us

ព័ត៌មានជាតិ

កម្ពុជា ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជិត ៥ ម៉ឺនកន្លែង សម្រាប់បម្រើលើវិស័យធំៗ ចំនួន ៣

បានផុស

នៅ

កម្ពុជា បាន​បន្ត​ប្រកាស​ពី​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ប្រមាណ​ជិត ៥ ម៉ឺន​កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន ៣ រួមមាន វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ក្រសួង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ ៤៧ ៧២៦ កន្លែង សម្រាប់​បម្រើ​ទៅលើ​វិស័យ​ធំៗ ចំនួន ​៣ ​ក្នុងនោះ វិស័យ​ឧស្សាហកម្ម​មាន​តម្រូវការ​ចំនួន​ ៣៥ ១៧៦ ​កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ​២ ៧០១​ កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន​ ៩ ៨៤៩​ កន្លែង។ ក្នុងនោះ​នៅ​ខេត្ត​រតនគីរី មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន ៥ ៦៨៦ កន្លែង ខេត្តកំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម​ ៩ ១៥២ កន្លែង។

ខេត្ត​ស្វាយរៀង​មាន​ចំនួន​ ១១ ១៨៩ ​កន្លែង​ ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន​ ១០ ៥០៨ ​កន្លែង​ និង​សេវាកម្ម​ ៦៨១​ កន្លែង​។​ រាជធានី​ភ្នំពេញ​មាន​ ៧ ៤៩៥​ កន្លែង ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម ​៧ ១៤៣​ កន្លែង​ និង​ផ្នែក​សេវាកម្ម​ ២៨៩​ កន្លែង​ និង​កសិកម្ម​ ៦៣ ​កន្លែង។ ខេត្ត​ក្រចេះ​មាន​តម្រូវការ​ផ្នែក​កសិកម្ម​ ៤ ០០០​ កន្លែង​។ ខេត្តកណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​វិស័យ​ឧស្សាហកម្ម​ ៣ ៣២០ កន្លែង។ ខេត្តតាកែវ​មាន​ ២ ៤៦៩​ កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ ២ ៤០២​ កន្លែង​ និង​សេវាកម្ម ៦៧ កន្លែង​។ ខេត្ត​ពោធិ៍សាត់​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ ៩២៤ ​កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន​ ៥៦០​ កន្លែង​ និង​សេវាកម្ម​ចំនួន ​៣៦៤​ កន្លែង​។ កំពង់ចាម​មាន​តម្រូវការ​ ៧៩៦​ កន្លែង ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ ៧១៣​ កន្លែង​ និង សេវាកម្ម​ ៨៣​ កន្លែង។

ខេត្ត​ព្រះសីហនុ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ ៧៨១ ​កន្លែង ​ក្នុងនោះ​ផ្នែក​វិស័យ​ឧស្សាហកម្ម​ ៧៧៩ កន្លែង​ និង​សេវាកម្ម​ ២​ កន្លែង​ និង​ខេត្ត​ផ្សេងៗ​ មាន ​១ ៩១៤​ កន្លែង​ ក្នុងនោះ​ឧស្សាហកម្ម​មាន​ ៥៩៩ កន្លែង សេវាកម្ម​ ១ ២១៥​ កន្លែង និង​កសិកម្ម​ ១០០ ​កន្លែង។

ក្រសួង​ការងារ បាន​បន្តទៀតថា កម្លាំង​ពលកម្ម​ជិត ​៤​ ម៉ឺន​កន្លែង នឹង​ត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន​ ១០ ​រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​ចំនួន​ ២២ ២២២​ កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ៩ ៧៨៦ កន្លែង កម្មករ​ក្នុង​ផលិតកម្ម​ ៧ ៥៤៧ កន្លែង អ្នកបញ្ជា​គ្រឿងចក្រ និង​ម៉ាស៊ីន​ផលិតផល​គីមី ១ ១០០ កន្លែង កម្មករ​វេច​ខ្ចប់​ដោយ​ដៃ​ចំនួន ​៩០៣​ កន្លែង ​អ្នកបញ្ជា​ម៉ាស៊ីន​វេច​ខ្ចប់​ច្រក​ដាក់​ដប ​និង​ដាក់​ស្លាក​សញ្ញា ​៦៦១ ​កន្លែង មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ ​៦៦១​ កន្លែង​ អ្នក​បញ្ជា​ម៉ាស៊ីន​ត្បាញ ​និង​ប៉ាក់​ចំនួន​ ៥៥៥ ​កន្លែង ​អ្នក​ដំឡើង​បរិក្ខារ​អគ្គិសនី​ និង​អេឡិចត្រូនិក​ចំនួន ​៤៣១​ កន្លែង​ អ្នកបញ្ជា​ម៉ាស៊ីន​ធ្វើ​ស្បែកជើង​ ៤០០​ កន្លែង​ និង​មុខរបរ​ផ្សេងៗ ​៣ ៤៦០ កន្លែង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម